07/11/2015 10:24 GMT+7 Email Print Like 0

ជំនាន់វ័យក្មេងនឹងបន្តពង្រីកចំណងមិត្តភាពវៀតណាម-ចិន


ជំនាន់វ័យក្មេងនឹងបន្តពង្រីកចំណងមិត្តភាពវៀតណាម-ចិន

ក្នុងក្របខ័ណ្ឌដំណើរ​ទស្សនកិច្ច​ថ្នាក់រដ្ឋមកវៀតណាមនាព្រឹកថ្ងៃ​ទី៦ខែវិច្ឆិកាឆ្នាំ២០១៥ នៅក្រុងហាណូយ អគ្គ​លេខា​បក្ស​ និងជាប្រធានរដ្ឋចិន​លោក Xi Jinping និងអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានអញ្ចើញ​ចូលរួមនិងថ្លែងមតិនៅជំនួប​ប្រាស្រ័យមិត្តភាព​យុវជនវៀ​ត​ណាម-ចិនលើកទី១៦​និង​ឥស្សរិជន​នៃ​ប្រទេស​ទាំង​ពីរ។ ថ្លែងមតិនៅជំនួបប្រាស្រ័យនេះ អគ្គលេខា​ Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

“វៀតណាមនិងចិនមានរបបនយោបាយប្រហាក់ប្រហែល និងកំពុងក្នុង​ដំណាក់កាលអភិវឌ្ឍន៍សំខាន់។ បុព្វហេតុ​ផ្លាស់​​ប្តូរថ្មី​សមាហរណកម្មនិងកែ​ទម្រង់បើក​ទ្វារ នៅប្រទេសនីមួយៗ​កំពុង​ទទួល​បានជ័យ​ជំនះ​ដ៏ធំធេង​មាន​អត្ថន័យ​ប្រវត្តិសាស្ត្រ ប៉ុន្តែកំណាត់ផ្លូវនៅខាងមុខនៅមានការ​សាកល្បង និងភារកិច្ចដែល​បានដាក់​ចេញក៏​ធ្ងន់​ធ្ងរ​ដែរ​។​ យុវវ័យជាម្ចាស់អនាគតនៃប្រទេសនីមួយៗ ត្រូវជា​កំលាំង​ស្នូល​ប្រែក្លាយ​បំណង​ប្រាថ្នា​ដ៏ធំធេង​នោះនៃ​ប្រជា​ជាតិ​នីមួយៗ​ក្លាយ​ទៅ​ជាការពិត។”

អគ្គលេខា Nguyen Phu Trong បានសម្ដែងបំណងចង់ឲ្យជំនាន់​វ័យក្មេង នៃប្រទេស​ទាំង​ពីរ​យល់​ដឹង​យ៉ាង​ជ្រាល​ជ្រៅ​គោរព និងពង្រីកដោយឥតឈប់ឈរតំលៃនៃទំនាក់​ទំនងជិត ខាងមិត្តភាពវៀតណាម-ចិនពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។ រីឯអគ្គលេខានិង​ជាប្រធានរដ្ឋចិនលោក Xi Jinping បានសង្កត់​ធ្ងន់​ថា ប្រជា​ជន​ចិន​នឹង​ប្តេជ្ញា​ស្មោះត្រង់​សហប្រតិបត្តិការ​ស៊ីជម្រៅមានផលប្រយោជន៍ ដូចគ្នាតភ្ជាប់ជាមួយប្រទេសជិតខាង​ក្នុងនោះ​មាន​វៀត​ណាម​ផង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ