26/12/2016 09:50 GMT+7 Email Print Like 0

ជួយឧបត្ថម្ភបន្ទាន់អង្ក២ពាន់តោនសម្រាប់ប្រជាជននៅតំបន់លិចទឹករបស់ខេត្ត Binh Dinh


ជួយឧបត្ថម្ភបន្ទាន់អង្ក២ពាន់តោនសម្រាប់ប្រជាជននៅតំបន់លិចទឹករបស់ខេត្ត Binh Dinh

នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀតណាម លោក Nguyen ​Xuan ​Phuc បាន​ចុះ​ហត្ថ​លេខា លើ​​សារទូរលេខសម្រាប់​ ជួយ​ឧបត្ថម្ភ​អង្ករ​បន្ទាន់​ឲ្យ​​ប្រ​ជាជន​នៅខេត្ត Binh Dinh​។​ សារ​ទូរ​លេខ​នេះ បាន​លើកច្បាស់​ថា នា​ពេល​កន្លង​​ទៅ​ភ្លៀងធ្លាក់ខ្លាំង បណ្តាលទឹក​ជំន​ន់​យ៉ាង​ធ្ងន់​ធ្ងរ​ធ្វើ​ឲ្យ មាន​ការ​បាត់​បង់​ទាំង​អាយុជីវិត​មនុស្ស​ និង​ខូត​ខាត​ទ្រព្យ​សម្បត្ត​របស់​រដ្ឋ​ និង​ប្រជា​ជន​នៅ​បណ្តា​ខេត្ត​ភាគ​កណ្តាល ជាពិសេស លើ​ទូទាំង​​ខេត្ត Binh Dinh ។ ​ដូច្នេះ​ដើម្បី​ធានា​ស្ថិរភាព​ជីវភាព​រស់​នៅ និង​ផ្តល់​ជំនួយ​បន្ទាន់​សម្រាប់​ប្រជាជន​ នៅ​តំបន់​​លិច​ទឹក​ជំ​នះ​ពុះ​ពារ​នូវ​ការលំបាក​នាយករដ្ឋ​មន្ត្រី​ សំណូម​ពរ​ក្រសួង​ហិរញ្ញ​វត្ថុ​ផ្តល់​ភ្លាម​អង្ក​រ​ចំនួន​២ពាន់​តោន​​ពី  ប្រភព​ទុកបម្រុង​ជាតិ​ឲ្យ​ខេត្ត Binh Dinh ដើម្បី​ជួយ​ឧបត្ថម្ភ​​ប្រជា​ជន​លិចទឹក កុំឲ្យ​ប្រជាជន​ខ្វះខាត​ឥតបាយ​ហូប៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

 

បណ្តាអត្ថបទបានផ្សាយ