07/08/2016 13:36 GMT+7 Email Print Like 0

ជួបប្រាស្រ័យនិងផ្តល់ព័ត៌មានអំពីស្ថានភាពកោះសមុទ្រវៀតណាម


ទិដ្ឋភាពនៃពិធីជួបប្រាស្រ័យ (រូបថតៈ http://daubao.com/)

នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ នៅខេត្ត Dien Bien បានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យនិងផ្តល់ព័ត៌មានស្តីពីស្ថានភាពកោះសមុទ្រវៀតណាម។​នេះជាសកម្មភាពសំដៅផ្សព្វផ្សាយនិងអប់រំប្រជាជនគ្រប់ស្រទាប់ ជាពិ​សេស​គឺជំនាន់វ័យក្មេងនៅខេត្ត Dien Bien យល់ច្បាស់អំពីតួនាទី ទីតាំងយុទ្ធសាស្ត្ររបស់កោះសមុទ្រវៀតណាម ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសរួមទាំងគោលនយោបាយរបស់បក្សនិងរដ្ឋអំពីការការពារអធិបតេយ្យភាព​ធ្វើ អាជីវកម្មធនធានកោះសមុទ្រវៀតណាម ជាពិសេសគឺមូលដ្ឋាននិងភស្តុតាងគតិយុត្តជាក់ លាក់អះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ អញ្ជើញចូលរួមក្នុងកម្មវិធី លោក Tran Hoang Tao សមាជិកគណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនមន្ទីរសំណង់ខេត្ត Dien Bien បានឲ្យដឹងថា៖

“ខ្ញុំសប្បាយចិត្តណាស់ដែលបានចូលរួមក្នុងកម្មវិធីនេះនិងមានឱកាសសំណេះសំណាល់អំពីបញ្ហាកោះសមុទ្ររបស់​វៀត​ណាម។ ក្នុងកម្មវិធីនេះ​ខ្ញុំបានផ្ទៀងស្តាប់និងទទួលយករាល់ព័ត៌មាន ដើម្បីទៅផ្សព្វផ្សាយដល់យុវជននៅតំបន់ឆ្ងាយដាច់ស្រយាល់ឲ្យយល់ដឹងអំពី ការលំបាករបស់យុទ្ធជនម្នាក់ៗដែលកំពុងការពារកោះសមុទ្រទាំងយប់ទាំងថ្ងៃ។ម្យ៉ាងវិញទៀត តាមរយៈកម្មវិធីនេះគឺបំផុសឡើងនូវកម្មវិធីជួយឧបត្ថម្ភជាច្រើនទៀតរវាងសាខាយុវជន​ ជាមួយយុវជននៅតំបន់ឆ្ងាយដាច់ស្រយ៉ាលសំដៅនាំមកមនោសញ្ជេតនារបស់តំបន់ពាយ័ព្យទៅកាន់យុទ្ធជន​នៅកោះសមុទ្រ”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាអត្ថបទបានផ្សាយ