13/04/2016 12:47 GMT+7 Email Print Like 0

ជួបប្រាស្រ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០១៦របស់ជនរួមជាតិខ្មែរ


ជួបប្រាស្រ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០១៦របស់ជនរួមជាតិខ្មែរ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី របស់ជនរួមជាតិខ្មែរ នាថ្ងៃទី១១ ខែ​មេសា ឆ្នាំ​២០១៦​ គណៈកម្មាធិការ​ទទួលបន្ទុក Nam Bo ខាង​លិច ដឹកនាំដោយ​លោក Tran Huu Hiep​ សមាជិកទទួល​បន្ទុក​គណៈកម្មាធិការ បានទៅ​សាក​សួរ​សុខ​ទុក្ខ និងជូនពរចូលឆ្នាំថ្មី​និងជូនអំណោយ ចំពោះសមាគមសាមគ្គីឧបសក ឧបសិកា​ស្នេហា​រជាតិ ខេត្ត Soc​ Trang និងវត្តមួយចំនួន អ្នកចូលនិវត្តជនជាតិខ្មែរឆ្នើម និងជនរួមជាតិខ្មែរនៅខេត្តSoc Trang ។ នៅទី​នេះ លោក​មានគោលបំណងថា៖សមាគមសាមគ្គីឧបសក ឧបសិកា​ស្នេហារ​ជាតិ បណ្ដាអ្នក​មុខ​អ្នក​ការ​ពុទ្ធសា​សនា កម្មា​ភិបាលជនជាតិខ្មែរ ឆ្នើម បន្ត​ពង្រីកតួនាទីឃោសនា ចលនាបងប្អូនខ្មែររក្សា​ប្រពៃណី ស្នេហារ​ជាតិ ស្មារតីសា​មគ្គីរវាងបណ្ដាជនជាតិ និងឆ្លងកាត់លើរាល់ការ​លំបាកសាក់ល្បង រួមចំណែក​កសាង​ស្រុក​កំណើត​កាន់​តែល្អស្អាត រួមចំណែករក្សារឹងមាំសន្តិសុខ សណ្ដាប់​ធ្នាប់ក្នុង​តំបន់។

​នៅខេត្ត Bac Lieu គណៈកម្មាធិការប្រជាជនខេត្ត  Bac Lieu រួមជាមួយគណៈក​ម្មាធិការទទួលបន្ទុក Nam Bo ខាង​លិច បានរៀបចំជំនួបសំណេះសំណាល បណ្ដា​អ្នកមុខ អ្នកការពុទ្ធសាសនា កម្មាភិបាលជនជាតិ​ខ្មែរ។ ថ្លែង​មតិនៅទីនេះ​អនុប្រធាន​គណកម្មាធិការបក្សខេត្ត Bac Lieu លោកស្រី Le Thi Ai Nam បានស្នើ​អោយ​ស្ថាប័​ន​គ្រប់​ជាន់ថ្នាក់ជំរុញខ្លាំង សកម្មភាពឃោសនា ចលនាស្មារតីស្នេហារជាតិ ខំប្រឹងប្រែង​រកស៊ី រួចផុតពីភាពក្រីក្រ និង​អនុវត្តល្អគ្រប់​គោលនយោបាយ សំរាប់ជនរួមជាតិខ្មេរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ