04/10/2015 09:45 GMT+7 Email Print Like 0

ជូនដំណឹងអំពីបំរ៉ែបំរួលនៃខ្យល់ព្យុះ Mujegae


ព្យាករណ៍ទិសដៅរបស់ខ្យល់ព្យុះ Mujeage

នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយរបស់វៀតណាម គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកបង្ការប្រឆាំងគ្រោះធម្មជាតិបានរៀបចំកិច្ចប្រជុំអំពីដំណោះស្រាយទប់ទល់នឹងខ្យល់ព្យុះ Mujeage។ នៅទីនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការបានសង្កត់ធ្ងន់ថា ការងារសំខាន់បំផុតនាបច្ចុប្បន្ននោះគឺប្រមូលផ្ដុំព្រមាននាវាឲ្យចាកចេញពីតំបន់គ្រោះថ្នាក់។គិតដល់ម៉ោង៦ព្រឹកថ្ងៃទី៣ ខែតុលា​ ឆ្នាំ២០១៥ កម្លាំងកងទ័ពការពារព្រំដែននៃខេត្តទាក់ទិននានាបានសហការជាមួយរដ្ឋអំណាចតំបន់ជូនដំណឹងនិងណែនាំមធ្យោបាយលើសមុទ្រជិត​៥៧​ពាន់​ជាមួយប្រជាជនជាង២៦ម៉ឺននាក់ដឹងបំរ៉ែបំរួលទិសដៅរបស់ខ្យល់ព្យុះ ដើម្បីម្ចាស់ការទប់ទល់។ លោក Tran Quang Hoai អនុប្រធានអគ្គនាយកដ្ឋានធារាសាស្ត្រនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា៖ “ខេត្តក្រុងទាក់ទិនទាំងឡាយត្រូវបង្កើនការជូនដំណឹងព័ត៌មានអំពីខ្យល់ព្យុះទៅដល់ប្រជាជន ធ្វើបច្ចុប្បន្នកម្មព័ត៌មាន ឃ្លាំមើលមធ្យោបាយលើសមុទ្រត្រៀមខ្លួនជាស្រេចសជួយង្គ្រោះ​ នៅពេលមានករណីអាក្រក់កើតមានឡើង។ តំបន់ចិញ្ចឹមជលផលតាមឆ្នេរសមុទ្រនានានៅខេត្ត Quang Ninh ត្រូវយកចិត្តទុកដាក់ជាពិសេស។ នៅលើដីគោកត្រូវតាមដានបំរ៉ែបំរួលរបស់ខ្យល់ព្យុះធានាសុវត្ថិភាពអាយុជីវិតរបស់ប្រជាជន”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ