11/09/2017 09:53 GMT+7 Email Print Like 0

ជីរ perilla ពណ៌បៃតង - ជីរមួយប្រភេទរបស់ប្រជាជនវៀតណាមក្នុងពេលពិសារបាយរបស់ជនជាតិជប៉ុន

គឺ​ប្រភេទជីរ​​ក្នុង​ពេល​ពិសារ​បាយ​របស់​ជនជាតិ​ជប៉ុន ស្លឹកជីរ​ perilla ពណ៌បៃតងត្រូវដាំ​នៅ​ប្រទេស​វៀតណាម ​នា​បច្ចុប្បន្ននេះ​ស្លឹកជីរ​​ប្រភេទនេះបាន​​នាំចូលទៅ​កាន់​​​ប្រទេស​ជប៉ុនដោយ​ក្រុម​ហ៊ុន​ភាគហ៊ុន​ចំណុះ​សម្ព័ន្ធ​ក្រុមហ៊ុន​កាត់ដេរហូហ្វឿម (Ho Guom)

ចំពោះ​ជនជាតិ​ជប៉ុន ស្លឹក perilla ពណ៌បៃតង​គឺ​ជា​ជីរ​សំខាន់​មួយ​ប្រភេទដែល​ពិសារ​​ដូចជា​គ្រឿង​​ទេស ដើម្បីកាត់​បន្ថយក្លឹនឆ្អាប​មកពី​គ្រឿង​សមុទ្រ​ស្រស់​ធ្វើ​​ម្ហូប​ប្រពៃណី​របស់​ជនជាតិ​ជប៉ុន ដូចជា៖  sushi និង sashimi។ រីឯ​ក្នុង​វិស័យ​វិជ្ជាពេទ្យវិញ ស្លឹក​ perilla​ ត្រូវបាន​ចាត់ទុក​ដូចជា​រុក្ខជាតិឱសថ​​​ល្អសំរាប់​សុខភាព។

តាម​លោក ង្វៀន​ស្វឹន​បាំង (Nguyen Xuan Bang) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ភាគហ៊ុន​ចំណុះ​សម្ព័ន្ធ​ក្រុមហ៊ុន​កាត់​ដេរហូហ្វឿម (Ho Guom) ​ដោយ​តួនាទី​សំខាន់​របស់​គ្រឿង​ទេស​ប្រភេទ​នេះ​ ស្លឹក perilla ពណ៌បៃតង​ត្រូវបាន​ដាំ​នៅ​ប្រទេសជប៉ុន ប្រទេសចិន ប៉ុន្តែ​​ការ​ផ្គត់​ផ្គង់​មិន​ឆ្លើយ​តប​នឹង​តម្រូវការ​ ដូច្នេះ​​ដៃគូ​​ជប៉ុន​បាន​ជ្រើស​រើស​​វៀតណាម​ ដើម្បី​បើកទូលាយ​ទំហំ​ដាំជីរ perilla។
 
បន្ទាប់ពី​ត្រួត​ពិនិត្យ​កសិដ្ឋាន​របស់​ក្រុមហ៊ុន​ នៅ​ភូមិ​ខាម (Kham) (ឃុំឡឹម​ថាវ (Lam Thao) ស្រុកលឿង​តាយ (Luong Tai) ខេត្ត​បាក់​និញ (Bac Ninh)) អ្នក​ជំនាញ​ជនជាតិ​ជប៉ុន ​ក្រុមដៃគូ​​ជប៉ុន​បាន​សហការ​ជាមួយ​ក្រុម​ហ៊ុននេះ​​ ដើម្បី​ដាំ​ជីរ perilla សំដៅ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន។


កសិដ្ឋានដាំជីរ perilla ពណ៌បេតងរបស់ក្រុមហ៊ុនភាគហ៊ុនចំណុះសម្ព័ន្ធក្រុមហ៊ុនកាត់ដេរហូហ្វឿម
(Ho Guom) ទំហំ ១២ ហិចតា នៅស្រុកកឿងតាយ (Luong Tai) ខេត្តបាក់និញ (Bac Ninh) ។


បំពាក់ប្រព័ន្ធកង្ហាល់បកខ្យល់ចេញចូល  ដើម្បីធានាបរិស្ថានល្អបំផុតសំរាប់ការលូតលាស់របស់ជីរ  perilla ពណ៌បេតង។

ប្រព័ន្ធបំភ្លឺជួយជីរ  perilla ពណ៌បេតងលូតលាស់យ៉ាងឆាប់រហ័សនិងលើកកម្ពស់ទន្និផល។

វិធានការកំចាត់សត្វលំអិតដោយអន្ទាក់ដែលប្រើប្រាស់នៅកសិដ្ឋានរបស់ក្រុមហ៊ុនភាគហ៊ុន
ចំណុះសម្ព័ន្ធក្រុមហ៊ុនកាត់ដេរហូហ្វឿម(Ho Guom)។


ជីរ perilla ពណ៌បេតងត្រូវបានបណ្តុះនិងដាំដោយក្រុមហ៊ុនភាគហ៊ុនចំណុះសម្ព័ន្ធក្រុមហ៊ុនកាត់ដេរហូហ្វឿម(Ho Guom) ក្នុងប្រព័ន្ធផ្ទះកញ្ចក់ ហើយបានត្រួតពិនិត្យយ៉ាងហ្មត់ចត់តាមស្តង់ដាជប៉ុន។

ពេលវេលាប្រមូលផលស្លឹកជីរ perilla ពណ៌បេតងល្អបំផុតគឺប្រហែលពីម៉ោង ៤ ដល់ម៉ោង ៦
ដើម្បីស្លឹកជីរនេះនឹងស្រស់ក្នុងដំណើរដឹកជញ្ជូនទៅកាន់ប្រទេសជប៉ុនក្នុងថ្ងៃនេះ។


ជីរ perilla ពណ៌បេតងលូតលាស់និងសមស្របនឹងជាតិដីនិងអាកាសធាតុនៅស្រុមលឿងតាយ
(Luong Tai)។


បន្ទប់ត្រជាក់រក្សាទុកស្លឹកជីរ perilla ពណ៌បេតងត្រូវប្រមូលផលដែលកំពុងរង់ចាំការវេចខ្ពស់និងជ្រើសរើស។

ត្រួតពិនិត្យគុណភាពស្លឹកជីរ perilla ពណ៌បេតង មុនពេលវេចខ្ចប់។


ត្រួតពិនិត្យទំហំស្លឹកជីរ perilla ពណ៌បេតង តាមស្តង់ដានៃទីផ្សារជប៉ុន។

កម្មករធ្វើការនៅក្រុមហ៊ុនភាគហ៊ុនចំណុះសម្ព័ន្ធក្រុមហ៊ុនកាត់ដេរហូហ្វឿម (Ho Guom)
បានកែច្នៃជាបឋមនិងវេចខ្ចប់ស្លឹកជីរ perilla ពណ៌បេតង។


បន្ទាប់ពីវេចខ្ចប់ស្លឹកជីរ perilla ពណ៌បេតងត្រូវបានព្រួសអ័ព្ទ ដើម្បីរក្សាកំរិតសើមសំរាប់ស្លឹក។

បន្ទប់កែច្នៃជាបឋមនិងវេចខ្ចប់ផលិតផលស្លឹកជីរ perilla ពណ៌បេតងរបស់ក្រុមហ៊ុនភាគហ៊ុន
ចំណុះសម្ព័ន្ធក្រុមហ៊ុនកាត់ដេរហូហ្វឿម (Ho Guom)។


ស្លឹកជីរ perilla ពណ៌បេតងត្រូវបានចងជាបាច់មួយៗ (រួមមាន ១០ ស្លឹក) និងរៀបចំយ៉ាងហ្មត់ចត់ ដើម្បីចៀសវាងការខូតនៃស្លឹកជីរ perillaពណ៌បេតង ក្នុងដំណើរដឹកជញ្ជូនទៅកាន់ប្រទេសជប៉ុន។

ស្លឹក​ជីរ perillaពណ៌បេតងបាន​ពិសា​​ក្នុង​ពេល​ពិសាបាយរបស់​ជនជាតិ​ជប៉ុន ដូច្នេះ​ទាម​ទារ​​​ពី​ដំណាក់​កាល​បណ្តុះ ​ដាំ​​រហូតដល់​ដំណាក់កាល​ប្រមូល​ផល​ស្លឹកជីរ perilla ពណ៌បេតង ​ការ​រក្សាទុក​ត្រូវ​ធានា​សុវត្ថិភាព​ស្បៀង​អាហារ ដូច្នេះ​​​ក្រុមហ៊ុនភាគ​ហ៊ុន​ចំណុះ​​សម្ព័ន្ធ​ក្រុមហ៊ុន​កាត់​ដេរ​​​ហូហ្វឿម (Ho Guom)​ ត្រូវ​​វិនិយោគ​​ជា​ច្រើន​ តាំងពី​ដំណាក់កាល​​ផលិត​រហូតដល់​ដំណាក់​កាល​នាំ​ចេញ។ នា​សព្វ​ថ្ងៃនេះ ក្រុមហ៊ុន​នេះ​បាន​វិនិយោគ​​​ជាង ១៥០ ពាន់​លាន​ដុង​សំរាប់​ប្រព័ន្ធ​រោងជាង កសិដ្ឋាន​និង​បណ្តុះ​បណ្តាល​ ហ្វឹក​ហ្វឺន​​ដំណើរ​​ដាំ​ស្លឹកជីរ perillaពណ៌បេតង​ដល់​ពលករ​​​អំពីការ​កំណត់​​យ៉ាង​តឹង​រឹង​របស់​ប្រទេស​ជប៉ុន។

ស្លឹកជីរ perillaពណ៌បេតង​​ឆ្លើយ​តប​ស្តង់​ដា​នាំចេញដូច​ជា៖ ​​​​ធានា​ទំហំ រយៈពេល​​លូតលាស់ ប្រមូល​ផល​ស្លឹកជីរ perilla ពណ៌ បេតង ​​​​នៅ​ពេល​វេលា​ល្អបំផុត។ បើសិន​ជា​ ស្លឹកជីរ perilla ពណ៌បេតង​​​​ហួស​​ពេល​ប្រមូលផល​​ គេ​នឹង​បោះ​ចោលទាំង​ស្រុង


ដាក់​ឲ្យ​ដំណើរ​ការ​តាំងពី​ខែ​មីនា ឆ្នាំ២០១៦ ក្នុងទំហំ​ជាង ១១,៣ ហិចតា ​ក្រុមហ៊ុន​នេះបាន​កសាង​ផ្ទះ​សំណាញ់​ចំនួន ៤ ដើម្បី​ដាំ​ជីរ perillaពណ៌បេតង ​​ចំពោះតំបន់​មួយៗ​មានទំហំ​ប្រហែល ១ ហិចតា រីឯ​បណ្តា​សំណង់​ផ្សេង​វិញទៀត​ដែល​បំរើ​​ការ​ងារ​ដាំ​ជីរ perillaពណ៌បេតង​​​​​​ឆ្លើយ​តប​ស្តង់ដា​ជប៉ុន​ ដូចជា៖ រោង​ជាង ស្រះទឹក ប្រព័ន្ធផ្គត់ផ្គង់​ទឹក​ស្រោច ផ្លូវថ្នូល ដើម​ឈើ​ ហើយ​នាំ​ចេញ​​​​ជីរ perillaពណ៌បេតង​​​​​​​ដំបូង​ទៅ​កាន់​ប្រទេស​ជប៉ុន តាំង​ពីខែមិថុនា។ នា​សព្វថ្ងៃនេះ ​ក្រុមហ៊ុន​បាន​​បង្កើន​ទំហំ​ដាំ​ជីរ perillaពណ៌បេតង​ឡើង​ ៤,៥ ហិចតា។
 

ហេតុនេះ ខុសនឹង​​បណ្តា​ប្រភេទ​កសិផល​វៀតណាម​​ផ្សេង​ៗ ក្រុមហ៊ុន​ភាគហ៊ុន​ចំណុះ​សម្ព័ន្ធ​ក្រុមហ៊ុន​កាត់​ដេរ​ហូហ្វឿម (Ho Guom) បាន​ទទួល​ភាព​ជោគ​ជ័យ​ ដោយ​ការ​កសាង​កសិដ្ឋាន​ដាំ​ជីរ perilla ពណ៌បេតង​​​​​​ ដើម្បី​នាំចេញ​ទៅ​កាន់​ទីផ្សារ​ជប៉ុន​ជា​រៀង​រាល់​សប្តាហ៍​​និង​ទទួល​បាន​​ផល​សរុប​​​ប្រហែល ៧០០ គីឡូក្រាម។
 

នា​សព្វ​ថ្ងៃនេះ តម្រូវការ​ជីរ perilla ពណ៌បេតង​​​​​​​ នៅ​ទីផ្សារ​ជប៉ុន​នៅតែខ្ពស់ ដូច្នេះ​តាម​ថ្នាក់ដឹក​នាំ​​របស់​ក្រុមហ៊ុន​ភាគ​ហ៊ុន​នេះ​​ ការ​ដាំជីរ perilla ពណ៌បេតង​​​​​​​​មាន​សក្តានុពល​ជា​ច្រើន។ ប៉ុន្តែ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ភាគហ៊ុន​ចំណុះ​សម្ព័ន្ធ​ក្រុមហ៊ុន​​កាត់​ដេរ​ហូហ្វឿម (Ho Guom) លោក​ ង្វៀន​ស្វឹន​បាំង (Nguyen Xuan Bang) ក៏​បាន​សង្កត់​ធ្ងន់​ថា៖ ​គម្រោង​វិនិយោគ​លើវិស័យ​កសិកម្មមិនអាច​គិតគូរ​ប្រាក់​ចំណូល​​ក្នុង​រយៈពេលពី ១ ដល់ ២ ឆ្នាំ​ដំបូង យើង​ត្រូវគិត​ដល់​ខណៈពេល ១០ ឆ្នាំទៀត​ យើង​​នឹង​វាយ​តំលៃ​លទ្ធផល​បាន។ ​ចំពោះ​ចក្ខុវិស័យ​ក្នុងខណៈពេល​យូរ​អង្វែង ​គម្រោង​​វិនិយោគ​លើ​វិស័យកសិកម្ម​ជាត្រឹម​ត្រូវនិង​ទំនើប យើងជឿជាក់​ថា យើង​នឹង​ទទួល​បាន​​ភាព​ជោគ​ជ័យ នៅ​ពេល​វិនិយោគ​លើការ​ដាំ​ជីរ perilla ពណ៌បេតង​​​​​​​./.

អត្ថបទ៖ ធូក​ហៀន រូបថត៖ តឹន​សើន


បណ្តាអត្ថបទបានផ្សាយ