17/11/2015 15:34 GMT+7 Email Print Like 0

ជិះទូកកំសាន្តតាមដងព្រែកញីវឡុក-ធីង៉ែ

ប្រសិន​បើកាល​ពី​​១០​ឆ្នាំ​មុន​​ ញីវ​ឡុក​-ធី​ង៉ែ​គឺ​ជា​ដង​ព្រែក​កខ្វក់​បំផុត​ តែ​ឥឡូវ​ ដង​ព្រែក​នេះ​ បាន​​រស់​រៀន​​មា​ន​ជី​វិត​ពិតប្រាកដ​ ដោយ​មាន​ខ្សែ​ទឹក​ថ្លា​​យង់ បរិយាកាស​ស្រស់​ថ្លា​ មាត់​ព្រែក​ទាំង​​សង​ខាង​ដ៏​បរិសុទ្ធ​ ក្រោយ​ពី​គម្រោង​​ការ​កែ​លម្អ​។ ជា​ពិសេស​ ក្រោយ​ពេល​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​​មាន​កម្រិត​​ទូក​​សាយ​ហ្គន​ ដាក់​ឲ្យ​ប្រើ​ប្រាស់​សេវាកម្ម​ទេសចរណ៍​ ក្នុង​ក្រុង​​​តាម​ដង​ព្រែក​ញីវ​ឡុក​-ធី​ង៉ែ​ តាំង​​ពី​ខែ​​កញ្ញា​ឆ្នាំ​២០១៥ ដោយ​មាន​ទូក​នាំ​​ភ្ញៀវ​ទេសចរណ៍​ ធ្វើឲ្យ​សេវាកម្ម​​ទេសចរណ៍​នៅ​​ទី​នេះ​ ទាក់​ទាញបាន​​​​ភ្ញៀវ​ទេសចរ​ណ៍ ​ក្នុង​​និង​ក្រៅ​បរទេស​យ៉ាង​ច្រើន​។

លើពិភពលោក សេវាកម្មទេសចរណ៍​តាម​ទន្លេ ព្រែកក្នុង​ទីក្រុង ទាក់ទាញភ្ញៀវ​ទេសចរណ៍​នៅទីក្រុង​អ៊ឺរុប​​ដូច​​ជា៖ ទី​ក្រុង Venice (អ៊ីតាលី) ទីក្រុង​បារីស (បារាំង) ទីក្រុង​ឡុង (អង់គ្លេស) ទីក្រុង Vienna (អូទ្រីស)។ល។ នៅ​​ទីក្រុង​ហូជី​មិញ​ សេវាកម្ម​ទេសចរណ៍នេះ ទោះបីទើប​តែបង្កើត​ថ្មីៗ  ប៉ុន្តែទាក់​ទាញ​​បាន​ភ្ញៀវ​ទេសចរណ៍​​ក្នុង​និង​ក្រៅ​ប្រទេស​​ជាច្រើន​។

គំនិតកែប្រែព្រែកញីវឡុក-ធីង៉ែឲ្យក្លាយជា សេវាកម្មទេសចរណ៍ថ្មី​ប្លែក ទាក់​ទាញភ្ញៀវទេសចរណ៍ បាន​លោក​​ផាន​ស្វឹន​​អាញ ប្រធាន​សមាគម​ក្រុមហ៊ុនទទួលខុសត្រូវមាន​កម្រិត ទូក​សាយហ្គន​ដាក់​ចេញ។ លោក​ផាន​​ស្វឹន​​អាញ​​ឲ្យ​ដឹង​​ថា៖ ការធ្វើដំណើរទស្សនាទីក្រុង​ក្នុងថ្ងៃ( city tour) ច្រើនឆ្នាំកន្លងមកហើយនៅទី​ក្រុងហូជីមិញ មិន​មាន​​ផលិត​ផល​អ្វី​ថ្មី ដំណើរទេស​ចរណ៍ញីវឡុក-ធីង៉ែ គឺជាការបោះជំហាន​ថ្មីមួយ ដើម្បី​ទាក់ទាញភ្ញៀវ​ទេសចរណ៍។

ខែមេសាឆ្នាំ២០១៤ លោកផានស្វឹនអាញ ដាក់ចេញផែនការ​និងធ្វើសំណុំបែបបទ​សុំទីក្រុងហូជីមិញ អនុញ្ញាតិ​​ឲ្យ​បើក​​ដំណើរ​​ទេសចរណ៍ក្នុងក្រុងតាម​ដងព្រែកញីវឡុក-ធីង៉ែ។ ក្រុមហ៊ុនទទួល​ខុសត្រូវមានកម្រិតទូក​សាយហ្គន បាន​​​វិនិយោគ ដំណាក់កាល​ដំបូង ដើម្បីបម្រើសេវាកម្មទេសចរណ៍​ផ្លូវទឹកក្នុងទី​ក្រុង គឺ១០ពាន់​លាន​ដុង។


ពីដងព្រែកមួយដែលកខ្វក់ធ្ងន់ធ្ងរ ឥឡូវនេះព្រែកញីវឡុក-ធីង៉ែ ក្លាយទៅជាដំណើរទសេចរណ៍ផ្លូវទឹកក្នុងក្រុង ទាក់ទាញក្នុង​ ទេសចរណ៍ក្នុង
និងក្រៅប្រទេស ពេលមកទស្សនានៅទីក្រុងហូជីមិញ។ រូបថត៖ ថុងហាយ


ភ្ញៀវទេសចរណ៍បរទេសធ្វើដំណើរកំសាន្តតាមដងព្រែកញីវឡុក-ធីង៉ែ។ រូបថត៖ ថុងហាយ

បណ្តាទូកមានពណ៌ខៀវស បាននារីស្រស់ស្អាតពាក់អាវផាយ អ៊ុំចុះឡើងតាមដងព្រែក នាំភ្ញៀវទេសចរណ៍កំសាន្ត​
ទេសភាព តាមមាត់ព្រែករួមជាមួយការស្តាប់តន្រ្តីជនជាតិ។ រូបថត៖ ថុងហាយ


ភ្ញៀវទេសចរណ៍ដើរឆ្លងកាត់តំបន់វត្តហាយឌឺក ស្ថិតនៅក្បែរមាត់ព្រែកញីវឡុក-ធីង៉ែ។ រូបថត៖ ថុងហាយ

ភ្ញៀវទេសចរណ៍ទទួលពិសោធន៍ពីទេសភាពស្រស់ត្រកាល ពេលថ្ងៃអស់ស្តង្គតទៅ ស្បៃរាត្រីគ្របដណ្តប់ដងព្រែក​ញីវ​ឡុក-ធីង៉ែ។​​
រូបថត៖ អានហ៊ីវ


ដងព្រែកញីវឡុក-ធីង៉ែពិតជាបានរស់សាឡើងវិញ ហើយក្លាយជាសេវាកម្មទេសចរណ៍ថ្មី ទាក់ទាញភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេស ពេលមកទស្សនាទីក្រុងហូជីមិញ។ រូបថត៖ ថុងហាយ

ភ្ញៀវទេសចរណ៍បរទេសថតរូបបរិយាកាសរស់នៅរបស់អ្នកក្រុងសាយហ្គន ដែលរស់នៅក្បែរមាត់ព្រែកទាំងសងខាង។ រូបថត៖អានហ៊ីវ

មធ្យោបាយប្រើប្រាស់នាំភ្ញៀវទេសចរណ៍ទៅទស្សនា គឺទូក ដែលមានគុណភាពខ្ពស់ អាចនាំភ្ញៀវពី២ទៅដល់៦នាក់ រួមទាំងអ្នកអ៊ុំទូកផង។​
រូបថត៖ ថុងហាយ


ដងផ្លូវទេសចរតាមព្រែកញីវឡុក-ធីង៉ែ មានប្រវែក៤,៥គីឡូម៉ែត្រ ឆ្លងកាត់បណ្តាភូមិសាស្រ្ត ខណ្ឌ១ ខណ្ឌ៣ ខណ្ឌប៊ិញថាញ និងខណ្ឌភូញឹន។
រូបថត៖ ថុងហាយ

ដើម្បីទស្សនានៅសម្រស់ដ៏ស្រស់ស្អាតរបស់ដងព្រែកនេះ ភ្ញៀវទេសចរណ៍អាចទិញសំបុត្រ នៅ​ស្ថានីយ៍​ចំណត់​ខណ្ឌ១​លើផ្លូវហ្វាងសា និងខណ្ឌ៣លើផ្លូវហ្វាងសា។ ដោយតម្លៃ ២២០.០០០ដុងក្នុងម្នាក់ ទូក​នឹង​នាំ​ភ្ញៀវ​ទេសចរណ៍​បណ្តោយតាមដងព្រែកញីវឡុក-ធីង៉ែ ដែលមានចម្ងាយ៤,៥គីឡូម៉ែត្រ ឆ្លងតាមភូមិសាស្រ្ត ខណ្ឌ១ ខណ្ឌ៣ ខណ្ឌប៊ីញថាញ និងខណ្ឌភូញឹន។ ទៅដល់ទីកន្លែងល្បីឈ្មោះ ឬកន្លែងប្រវត្តិសាស្រ្ត អ្ន​ក​នាំ​ភ្ញៀវ​ទេសចរណ៍​ពាក់​អាវផាយពណ៌​ខៀវ នឹងបរិយាយ​ឲ្យភ្ញៀវទេសចរណ៍​ស្តាប់​ដោយប្រើភាសា​វៀត​ណាម-អង់​គ្លេស ស្តីពី​​ប្រវត្តិ​សាស្រ្ត ​និងការផ្លាស់ប្តូរ​របស់ព្រែកញី​វឡុក-ធីង៉ែ​នេះ។

ច្រវ៉ា​អ៊ុំទៅមក​តាមព្រែកនាំភ្ញៀវទេសចរណ៍ ទៅកាន់បណ្តារម្មណីយដ្ឋាន​ដូចជា៖ វត្តចន្ទរង្សី វត្តផាប​ហ្វា។ល។ ឬ​ទិដ្ឋភាព​​ជីវភាពរស់​​នៅប្រចាំថ្ងៃរបស់​ទីក្រុង​សាយហ្គន ដែល​រស់​នៅ​​ជាប់​តាម​មាត់​​ព្រែក​ទាំង​​សង​​ដ៏សែន​​កុះ​ករ​​នេះ​។ នៅ​ទី​ឯណា បញ្ចេញសំនៀងតន្រ្តីដ៏រណ្តំ​ស្តាប់យ៉ាង​ពិរោះ ឬស​ម្លេង​ប៉ី Harmonica ផ្លុំដោយសិល្បករ​វ័យក្មេង។ ជា​ពិ​សេស ភ្ញៀវទេសចរណ៍​មានឱកាសទស្សនាពិ​ធីសម្តែង​តន្រ្តីជន​ជាតិ ដូចជា៖ ចាប៉ីដង តន្រ្តីជនជាតិ ខ្លុយ ពិណ​​ចិន។ល។ ពេលជិះ​ទូកកំសាន្ត​តាមដង​ព្រែក​នេះ។

លោក Kevin Nguyen អណិកជន​ម្នាក់នៅអាមេរិក ពេលមកទស្សនា​និងស្តាប់​អ្នកនាំភ្ញៀវ​ទេសចរណ៍ បរិយាយ​ពីការ​​ផ្លាស់​ប្តូរយ៉ាងអស្ចារ្យ​របស់ព្រែក​ញីវឡុក-ធីង៉ែ បានលាន់​មាត់ថា៖ ឱ! អស្ចារ្យមែន! វាហា​ក់​​បី​ដូច​​ជា​អ្នក​​កំពុង​តែ​​ដើរ​​កំសាន្ត​​នៅទី​ក្រុង Venice ដ៏ល្បីឈ្មោះ​នៅប្រទេស​អ៊ីតាលី​ដូច្នេះ​ដែរ​៕

 

អត្ថបទ៖ ង្វៀនអាញ រូបថត៖ ថុងហាយនិងអានហ៊ីវ
 

បណ្តាអត្ថបទបានផ្សាយ