23/11/2015 09:28 GMT+7 Email Print Like 0

ជាន់ខ្ពស់​អាស៊ាន២៧​៖ ប្រទេសជាច្រើន​ព្រួយបារម្ភអំពី​បំរ៉ែបំរួល​ដែល​បាន​​និង​កំពុង​កើត​​មាន​ឡើង​​នៅ​សមុទ្រ​​ខាង​​កើត​​

បន្តរៀបវារៈ​នៃសន្និសីទជាន់ខ្ពស់អាស៊ាន២៧និងសន្និសិទទាក់ទិន​នានា នារសៀលថ្ងៃទី២១ខែវិច្ឆិការឆ្នាំ២០១៥​ នៅទី​ក្រុង​គូឡាឡាំពួរនាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Tan Dung រួមជាមួយ​ថ្នាក់​ដឹក​នាំ​អាស៊ាន​បាន​អញ្ជើញ​ចូលរួម  បណ្តាសន្និសីទ​ជាន់ខ្ពស់​អាស៊ាន និងសន្និសីទទាក់ទិននានានេះ។ នៅទីនេះ​ថ្នាក់ដឹកនាំ​អាស៊ាន បាន​ផ្តោតការយក​ចិត្តទុកដាក់ទៅលើបញ្ហាសមុទ្រខាងកើត។ ហើយតំណាង​ជាច្រើន​បាន​ចែករំលែក​នូវការ​ព្រួយបារម្ភ​ អំពីបំរ៉ែបំរួលដែលបាន និងកំពុងកើតមានឡើងនាពេលថ្មីៗនេះ នៅសមុទ្រខាង​កើត ដោយ​បណ្តាល​ការ គំរាម​កំហែងសន្តិភាព សន្តិសុខនិងស្ថិរភាព​នៅសមុទ្រខាងកើត។ នៅទីនេះ នា​យករដ្ឋមន្ត្រី លោក Nguyen Tan Dung បាន​សង្កត់ធ្ងន់ទៅលើភាព​ចាំបាច់របស់ ភាគីនានាក្នុងការបង្កើនវិធានការ​កសាងទំនុកទុកចិត្ត និង​ដោះស្រាយ​ជំលោះ​ដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺសន្ធិសញ្ញា​អ.ស.ប ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ព្រមទាំងអំពាវនាវឲ្យភាគីនានា អនុវត្តប្រកបដោយ​ប្រ​សិទ្ធិភាព សេចក្តី​ថ្លែង​ការ​ស្តីពីការ​ប្រតិបត្តិ​របស់ភាគី​នានានៅ​សមុទ្រខាង​កើត (DOC) និងឈានទៅកិច្ចចរចារជាក់ស្តែងដើម្បីសម្រេចយ៉ាងឆាប់ៗ ក្រម​ប្រតិ​បត្តិ តំបន់​នៅសមុទ្រ​ខាង​កើត(COC)។

​នៅសន្និសីទជាន់ខ្ពស់អាស៊ាន-ចិន ភាគីទាំងពីរ​បានឯកភាព ជម្រុញទំនាក់​ទំនងដៃគូយុទ្ធសាស្ត្រ ដែល​ប្រមូល​ផ្តុំទៅលើ​វិស័យយក​ចិត្តទុកដាក់ដូចគ្នា ដូចជា​ពាណិជ្ជ​កម្ម និង​ព្រម​ព្រៀង​គ្នានាំ​តម្លៃ​ប្រាក់​ពាណិជ្ជកម្ម​ទេ្វភាគី​ឡើង​ដល់ មួយពាន់​ពាន់លានដុល្លាអាមេរិក និងការវិនិយោគទ្វេភាគីឡើងកម្រិត១៥៩ពាន់ លានដុល្លារអាមេរិកនាឆ្នាំ២០​២០។

​នៅសន្និសីទជាន់ខ្ពស់អាស៊ាន-ឥណ្ឌា ថ្នាក់ដឹកនាំទាំងអស់បានឯក​ភាព បង្កើន​ទំនាក់​ទំនង​តាមរយៈ​ការអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធិភាព នូវផែនការសកម្ម​ភាពថ្មីដំណាក់កាល២០១៦-២០២០។

 


ថ្នាក់ដឹកនាំអាស៊ាន +3

នៅសន្និសីទជាន់​ខ្ពស់អាស៊ាន-អាមេរិក ភាគីទាំងពីរបានព្រមព្រៀងគ្នា លើកកំពស់ទំនាក់ទំនងអាស៊ាន អាមេរិក​ឡើង​កម្រិត​ដៃគូយុទ្ធសាស្ត្រ និងឯក​ភាពរៀបចំសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន​-អាមេរិក​ក្នុងឆ្នាំ២០១៦ខាង​មុខ​។​

​នៅសន្និសីទជាន់ខ្ពស់អាស៊ាន+3 (អាស៊ាន ជប៉ុន កូរ៉េខាងត្បូង ចិន) ថ្នាក់ដឹក​នាំបានសន្យាជម្រុញ​កិច្ច​សហប្រ តិបត្តិការ​លើគ្រប់​វិស័យដោយឈរ​លើមូលដ្ឋាន​អនុវត្តផែនការកិច្ចការអាស៊ាន+3 (២០១៣-២០១៧)ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ