20/04/2017 15:01 GMT+7 Email Print Like 0

ជាងគំនូរគូរផ្លាកផ្សាយពាណិជ្ជកម្មចុងក្រោយបង្អស់នៅក្រុងសាយហ្គន

ជាង​៣០​ឆ្នាំប្រកប​មុខ​របរ​គូរ​​ផ្លាក​​​ពាណិជ្ជកម្ម គូរ​ផ្សាយពាណិជ្ជកម្ម​ដោយ​ប្រើ​ថ្នាំ​ពណ៌​ លោកតា​ ​ង្វៀន​ថេ​មិញ (Nguyen The Minh) មាន​រហសនាម​ ហ្វាយ​មិញ​ផឿង​ (Hoai Minh Phuong) ជា​មនុស្ស​កម្រ​មាន​​នៅ​ទីក្រុង​សាយហ្គន​ ដែល​នៅ​រក្សាបាន​​មុខរបរ​គូរផ្លាក​ផ្សាយពាណិជ្ជកម្ម​ចាស់ ​តាម​​​រយៈ​​ស្នាម​​​គំនូស​​ដ៏ប៉ិន​ប្រសប់​។​

​លោក​តា​ផឿង (Phuong) បរិយាយថា ពេល​នៅ​រៀន​​អនុវិទ្យាល័យ​ លោកតា​​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ ផាន​ឌិញ​ភុង​ (Phan Dinh Phung) ឃើញ​មាន​វិចិត្រករ​ ហ្វាហ្វេ (Hoa Hue) កំពុង​អង្គុយ​​គូរ​​វៀស​ស្នាម​គំនូស​ដ៏ប៉ិ​ន​ប្រសប់​ ញ៉ាំង​​លោក​​តា​គយគន់​មើល​មិន​លែង​។ វិចិត្រ​ករ​ឃើញ​ដូចនេះ ក៏ទទួល​លោកតា​​ធ្វើជា​សិស្ស​។ ក្រោយ​មក​ លោកតា​​បាន​​វិចិត្រករ ​វូត្រុង​ហ៊ើប​ (Vu Trong Hop) ជា​ប្អូន​ធម៌​របស់​ឪពុក​លោក​តា​ ណែនាំ​បន្ថែម​ ជួយ​លោកតា​​ក្លាយជា​វិចិត្រករ​​​ថ្នាំពណ៌​ដ៏ល្បី​។
 
លោកតា​​ឲ្យដឹង​រាប់សិប​ឆ្នាំ​មុន​ ពេល​បច្ចេកវិទ្យា​ បច្ចេកទេស​ មិន​ទាន់​អភិវឌ្ឍន៍​ ដូច​ឥឡូវ​នេះ លោក​តាមាន​អតិថិជន​​ពឹង​ឲ្យ​គូរ​ផ្លាក​ពាណិជ្ជកម្ម ​​ហាងលក់​សម្ភារសំណង​ អ្នក​ខ្លះ​ពឹង​គូរ​ផ្លាក​ពាណិជ្ជកម្ម​​ហាងលក់​អ៊ី​វាន់ ផ្លាក​ពាណិជ្ជកម្ម រូបសញ្ញា​ក្រុម​ហ៊ុន​ ម៉ូដ​សម្លៀក​បំពាក់​ ផ្លាកសញ្ញា​លក់​ផើ (Pho)...។ល។ ថុង​ដាក់​សម្ភារ ឧបករណ៍​សម្រាប់​​គូរ​ បាន​ផ្សាភ្ជាប់​ជាមួយ​លោក​តា​​​ផឿង ​(Phuong) នៅ​គ្រប់ទីកន្លែង​ ខណ្ឌ ស្រុក​ ច្រក​ផ្លូវទាំងអស់​​របស់​ទីក្រុង​​។ ជួន​កាល​​មានទាំង​អតិថិជន​នៅ​តាម​តំបន់ជិតខាងទៀត​ផង​​ ឲ្យតែ​នរណា​ពឹង​​គឺលោកតា​ធ្វើ​ទាំងអស់ មិន​​ថា​ភ្លៀង​ឬក្តៅ​ឡើយ​។​



លោកតា ហ្វាយមិញផឿង (Hoai Minh Phuong) អាយុ៦៧ឆ្នាំ នៅខណ្ឌ៦ ទីក្រុងហូជីមិញ បានស្គាល់​ដូចជា​សិល្បករ​ចំណាស់​
កម្រ​ម្នាក់​នៅទីក្រុង ដែលនៅរក្សាបានមុខរបររចនាផ្លាកពាណិជ្ជកម្ម តាមរយៈស្នាមគំនូសដោយដៃ។


រៀងរាល់ថ្ងៃ លោកតា ហ្វាយមិញផឿង (Hoai Minh Phuong) រួមជាមួយថុងឧបករណ៍ធ្វើដំណើរសព្វទីក្រុង
ដើម្បីគូរផ្លាកពាណិជ្ជកម្មដោយប្រើថ្នាំពណ៌។


ប្រភេទថ្នាំពណ៌បានលោកតាផឿង (Phuong) ប្រើប្រាស់សម្រាប់ការងាររបស់ខ្លួន។

លោកតា ផឿង (Phuong) ឲ្យដឹងថា ដំណាក់កាលគូរពង្រាងនូវខ្លឹមសារ គឺពិបាកបំផុត ត្រូវអនុវត្តហ្មត់ចត់ប្រុងប្រយ័ត្ន ជៀសវាងការខូចខាត ឬបាត់តុល្យភាព។

ដំណាក់កាលគូរអក្សរ លេខ ក្រោយពេលបានរចនា។

លោកតា ផឿង (Phuong) កំពុងផ្ចិតផ្ចង់គូរផ្លាកពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនគ្រឿងយន្ត។

ពីរនាក់ឪពុកនិងកូនរួមគ្នារចនាផ្លាកពាណិជ្ជកម្ម ជូនអតិថិជននៅស្រុកប៊ិញចាញ់ (Binh Chanh)។

ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ ពេល​បច្ចេកវិទ្យា​អភិវឌ្ឍន៍​ មនុស្ស​យ៉ាង​ច្រើន​បាន​បង្វែ​ទៅ​ប្រើប្រាស់​ផ្លាកពាណិជ្ជកម្ម​អេឡិក​ត្រូវ​​និក​ មុខរបរ​របស់​លោក​តា​តិច​ច្រើន​អ្វី​ក៏ត្រូវ​សាប​សូន្យ​ទៅ​ដែរ​។​ ប៉ុន្តែ​ លោកតា​​នៅតែ​ប្តេជ្ញាចិត្ត​រក្សា​ការងារ​ដែល​​ខ្លួន​ស្រ​ឡាញ់​។ ភាគច្រើន​ អតិថិជន​ពឹង​លោកតា​ផឿង ​(Phuong) គូរ​ផ្លាក​ពាណិជ្ជកម្ម​​ ឥឡូវ​នេះជា​​មនុស្ស​ដែល​​​កោត​សរសើរ​នូវ​ស្លាក​ស្នាម​គូរ​ដ៏ប៉ិន​ប្រសប់​ សាមញ្ញ​ ស្លូត​ត្រង់​របស់​វិចិត្រករ​។​ ឬពួក​គេចង់​បង្កលក្ខណៈ​ពិសេស​​ដោយឡែក​ទៅ​​លើ​ផ្លាក​ពាណិជ្ជកម្ម​​​ផ្សេង​ដដៃ​ជាច្រើន​។​ ម្យ៉ាង​វិញ​ទៀត​ មនុស្ស​ជាច្រើន​ដែល​​ពឹង​លោក​​តា​គូរ​ ដោយសារ​​ពួកគេ​គោរព​​មនុស្សម្នាក់​ កំពុង​ថែរក្សា​នូវ​របរ​ពី​អតីតកាល​។​ មនុស្ស​គ្រប់គ្នា​នៅ​គោរព​ស្រ​ឡាញ់​​លោកតា​ ​ដោយ​ចរិត​ស្លូត​បូត​ ជិតស្និទ្ធ​ របស់​វិចិត្រករ​វ័យ​ចំណាស់​ម្នាក់​។ គូរ​ផង​ សូត្រ​កំណាព្យ​ផង​ ឬនិទាន​សាឡើង​​វិញ​នូវ​ រឿង​រ៉ាវ​សីលធម៌​ឲ្យ​ពួកក្មេង​ៗស្តាប់​។​
 
លោកតា​ផឿង (Phuong) ​​ឲ្យ​ដឹង​ថា​ ក្រៅពី​គូរ​គំនូរ ការ​សូត្រ​កំណាព្យ​ ក៏ជា​ក្តី​ចំណូល​ចិត្ត​តាំងពីតូច​របស់​លោកតា​​។ បើ​​អតិថិជនណា​សំណូម​ពរ​ លោកតា​អាចចារ​បន្ថែម​​​ទៅ​លើ​ផ្លាក​ពាណិជ្ជកម្ម ​នូវ​ឃ្លាកំណាព្យ​ដោយ​លោក​តា​និពន្ធ​។​

 

ផ្លាកផ្សាយពាណិជ្ជមួយចំនួនដោយលោកតា ហ្វាងមិញផឿង (Hoai Minh Phuong) អនុវត្ត៖ 














តាមធម្មតា ផ្លាកផ្សាយពាណិជ្ជកម្ម ដែលលោកតាផឿង (Phuong) គូរតែងមានអាយុកាលពី៥ ទៅដល់៧ឆ្នាំ។ 

ក្រោយ​ពី​គូរ​រួចស្រេច​ លោកតា​លាប​ថ្នាំ​​បង្ការ​ច្រែះមួយ​ស្រទាប់​​ ទើប​ផ្លាក​ពាណិជ្ជកម្ម​ ​ដូច​នេះ​មាន​អាយុ​​​ពី​៥​ទៅ​ដល់​​៧​​ឆ្នាំ​។ បើ​ក្រោយ​នោះ​ ផ្លាក​ពាណិជ្ជកម្ម រសាយ​ពណ៌​ ពណ៌ស្រាម គឺគ្រាន់តែ​​ជូត​ជ្រះ​ រួច​ហើយ​លាប​​​ពណ៌សា​​ថ្មី​​​​ពីលើ​ យើង​អាច​បន្ត​ប្រើប្រាស់​បាន​​។​
 
កូនប្រុស​​​ទាំង​បីនាក់​ របស់​លោកតា​​ផឿង​ (Phuong) មានតែកូន​ប្រុស​បន្ទាប់​ ង្វៀន​ថេក្វាង​ (Nguyen The Quang) ស្នង​​បន្ត​មុខរបរ​​គូរ​​ផ្សាយ​ពាណិជ្ជកម្ម​​​របស់​​​គ្រួសារ​​៕

 

អត្ថបទ៖ សើន​ងៀ​      រូបថត៖ ង្វៀន​ឡឹន​

បណ្តាអត្ថបទបានផ្សាយ