16/11/2016 10:03 GMT+7 Email Print Like 0

ជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីសន្តិភាព-ស្ថិរភាពរបស់សមុទ្រខាងកើត


តំណាងចូលរួមសន្និសីទថតរូបអនុស្សាវរីយ៍ (រូបថតៈ qdnd.vn)

សិក្ខាសាលា​អន្តរជាតិ​លើកទី​៨​ ស្តីពី​សមុទ្រខាង​កើតក្រោម​ប្រធាន​​បទ “​សមុទ្រ​ខាង​កើត​៖ សហ​ប្រតិបត្តិការ​ដើម្បី​សន្តិ​សុខ​និង​ការអភិវឌ្ឍន៍ ក្នុង​តំបន់” បាន​ប្រព្រឹត្ត​ទៅនៅទី​ក្រុង Nha Trang ខេត្ត Khanh Hoa ចាប់​ពីថ្ងៃ​ទី​១៤ ដល់ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦។ ក្នុងការឆ្លើយ​សំភាសន៍​ ជាមួយ​អ្នកយកព័ត៌​មាន​នៅខាង​ក្រៅ​សិក្ខា​សាលា​នេះ​ លោក​ Michael McDevitt នាយឧត្តមនាវីឯកចូល​និវត្តន៍ អ្នក​ស្រាវជា្រវ​ជាន់​ខ្ពស់​នៃ​កម្ម វិធី​ស្រាវ​ជ្រាវ​យុទ្ធ​សាស្ត្រ មជ្ឈមណ្ឌល​វិភាគ​ទ័ព​ជើង​ទឹកអាមេរិក​ បាន​ចាត់​ទុក​ថា ស្ថាន​ភាព​សមុទ្រ​ខាង​កើត​នៅ​ចំពោះ​មុខ​នឹង​មាន​ស្ថិរភាព​ជាសារវ័ន្ត។ ទាក់ទិនទៅ នឹងសាលក្រមរបស់តុលាការមជ្ឈត្តិកម្ម​អចិន្ត្រៃយ៍​និង​ការ​ជះ​ឥទ្ធិ​ពល​ទៅលើទស្សនៈ​ គតិយុត្ត របស់​ភាគីមាន​ជម្លោះនា​នានោះ ​សាស្រ្តាចារ្យ​រង បណ្ឌិត ​Nguyen Thi Lan Anh នាយិកា​រង​វិទ្យា​ស្ថាន​សមុទ្រ​ខាងកើត​បានចាត់​ទុក​ថា  រាល់​ការសន្និដ្ឋាន​របស់តុលាការ​មជ្ឈត្តិកម្ម នឹង​ជួយ​កំណត់​និង​បង្រួញ គម្លាត​សម្រាប់​តំបន់មាន​ជម្លោះនៅ​សមុទ្រ​ខាង​កើត។ ​សាល​ក្រម​នេះបាន​បើក​ចេញ​យថា​​ទស្សន៍​ អំពីការដោះស្រាយនិង​គ្រប់គ្រង​ជម្លោះ​នៅ​សមុទ្រ​ខាង​កើត តាមរយៈវិធាន​ការ​គតិយុត្ត ជួយ​ឲ្យ​ភាគី​​មាន​​ជម្លោះនានា​​ពិចារណា អំពីជម្រើសរបស់ខ្លួនពេលដែល អនុវត្ត​សន្តិវិធីដោះស្រាយជម្លោះនៅ​សមុទ្រ​ខាង​កើត​។

​អះអាងទៅលើសារៈសំខាន់ នៃការដោះស្រាយជម្លោះដោយសន្តិវិធីនិងសង្កត់​ធ្ងន់ លើតួនា​ទីយក​ច្បាប់​ជា​ធំ គោរព​ច្បាប់​អន្តរជាតិក្នុង​ការដោះស្រាយ​ជម្លោះ នៅ​សមុទ្រ​ខាង​កើត បណ្ឌិត Vladimir Evseev នាយក​រង​វិទ្យាសា្ថន​នៃបណ្តា​ប្រទេស​ SNG រុស្ស៊ី បានឲ្យដឹង​ថា ជម្លោះដែន​ដីណាទាំង​អស់ក៏ត្រូវ​ដោះស្រាយ ដោយសន្តិ​វិធី​ឈលើ​មូល​ដ្ឋាន​ច្បាប់​អន្តរជាតិ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ