17/12/2016 11:01 GMT+7 Email Print Like 0

ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានរវាងទីក្រុងហូជីមិញជាមួយជប៉ុន


ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានរវាងទីក្រុងហូជីមិញជាមួយជប៉ុន

 នារ​សៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ លោក Le Thanh Liem អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃគណៈ​កម្មាធិករ​ប្រជាជន​ទីក្រុង​ហូជីមិញ​បាន​ទទួល​ជួប​ជាមួ​យ​លោក​ Shigemoto  Kajihara អនុ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ជប៉ុន ដែល​កំពុង​បំពេញ​​ទស្សនកិច្ច​វៀត​ណាម។​ នៅទីនេះ​ លោក Le Thanh Liem បាន​សម្តែង​គោលបំណង​ចង់ ទទួល​បាន​ការ​ជួយ​​ឧបត្ថម្ភ​ពីភាគី​ជប៉ុន ក្នុង​នោះមាន​ក្រសួង​បរិស្ថាន​ជប៉ុន ក្នុងការទប់ទល់ជាមួយបម្រែ​បម្រួល​​អាកាស​ធាតុ តាម​រយៈ​​ការផ្លាស់​ប្តូរបច្ចេក​វិទ្យា ជួយ​បំប៉ន់​ធនធាន​មនុស្ស​លើវិស័យ​បរិស្ថាន​ជា​ដើម​។ លោក​ Le Thanh Liem បាន​ឲ្យដឹង​​ថា​បញ្ហា​ដោះស្រាយ​កាក​សំណល់​ក្នុងទីក្រុង​​ធានា បរិស្ថាន​និង​គុណភាព​រស់​ នៅ​សម្រាប់​ប្រជា​ជន​​ជា​បញ្ហា​ស្នូល ​ហើយទីក្រុងសង្ឃឹមថា​ នាពេល​ខាង​មុខ​នឹង​ទទួល​បាន​ការ​ ជួយ​ឧបត្ថម្ភ​ពី​ជប៉ុន​សម្រាប់​ដោះ​ស្រាយ​​បញ្ហា​នេះ។
 
រី​ឯខ្លួន​វិញ លោក Shigemoto Kajahara បាន​សម្តែងគោលបំណងថា នាពេលខាង​​មុខ​ទីក្រុង​ហូជីមិញ​និងជប៉ុន​នឹង​​ជម្រុញ​ថែម​ទៀត​ការ​ផ្លាស់​ប្តូរ​និង​រឹតបន្តឹង​កិច្ច​សហប្រតិ​​បត្តិការ លើវិស័យបរិស្ថានផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ