14/04/2016 10:24 GMT+7 Email Print Like 0

ជម្រុញការអនុវត្តកិច្ចការត្រៀមរៀបចំសម្រាប់ឆ្នាំ APEC ២០១៧


ប្រធាន គណៈកម្មាធិការជាតិ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Pham Binh Minh ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ VGP/Hải Minh)

សម័យប្រជុំលើកទី៤​នៃគណៈកម្មាធិការជាតិទទួលបន្ទុក APEC ២០១៧ បានប្រព្រឹត្តទៅនារសៀល​ថ្ងៃទី១៣ខែមេសា ឆ្នាំ២០១៦ ក្រោម​អធិបតីភាពរបស់​ប្រធាន គណៈកម្មាធិការ​ជាតិ ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​លោក Pham Binh Minh រួម​ទាំងតំណាងស្ថាប័នជាសមាជិក​ គណៈកម្មាធិការនេះចំនួន២៤ទៀត។ អង្គប្រជុំ បាន​ឯកភាព​ជាសារ​វ័ន នូវខ្លឹមសាសំខាន់ៗមួយចំនួន សំដៅធ្វើជាមូលដ្ឋាន​ដាក់ ជូន​ថ្នាក់​ដឹក​នាំជាន់​ខ្ពស់​តាម​ដំណើរ​ការ​ ដែលបានដាក់ចេញ។ នេះក៏ជា​មូលដ្ឋាន សម្រាប់​អនុកម្មការ នៃគណៈ​កម្មាធិការ​ជាតិ​កសាង​ផែន​ការ​អនុវត្ត​ជាក់​ស្តែង។ លោក Pham Binh Minh បានឲ្យដឹងថា នៅសល់តែ៨ខែទៀតនឹងប្រព្រឹត្តទៅ​សកម្មភាព​ដំបូង​ នៃឆ្នាំ APEC ២០១៧នៅវៀតណាម។ ក្នុងនាមជាម្ចាស់ផ្ទះ APEC ២០១៧នេះ ក្រសួង​ស្ថាប័ន  នានា​ត្រូវ​សហការថែម​ទៀត និងម្ចាស់ការរួមសហ​ការជាមួយប្រទេសសមាជិក APEC សំដៅទទួល​ការគាំទ្រ ការជួ​យ​ ឧបត្ថម្ភរបស់​ប្រទេសជាសមាជិកនានាផងដែរ។ សម័យប្រជុំលើកទី៥នៃគណៈកម្មាធិការជាតិ ទទួលបន្ទុក APEC 2017 គ្រោង​នឹង​អនុវត្ត នាខែ​មិថុនាខាង​មុខ៕​
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ