31/10/2015 09:59 GMT+7 Email Print Like 0

ជប៉ុន-ចិននិងកូរ៉េខាងត្បូងជម្រុញកិច្ចចរចារ FTA ត្រីភាគី


ជប៉ុន-ចិននិងកូរ៉េខាងត្បូងជម្រុញកិច្ចចរចារ FTA ត្រីភាគី

នាថ្ងៃទី៣០ខែតុលាឆ្នាំ២០១៥ ជប៉ុន-ចិននិងកូរ៉េខាង​ត្បូង​ បានរៀប​ចំសន្និសីទ ថ្នាក់​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​ដើម​ដំបូង​ក្រោយ​រយៈ​ពេល​៣ឆ្នាំ ដែលក្នុងនោះប្រមូលផ្តុំ ពិភាក្សា​នូវការ​បង្កើន​កិច្ច​សហប្រតិ​បត្តិ​ការ​សេដ្ឋកិច្ច​តំបន់​និង​ជម្រុញ​ដំណើរ​ការ​ចរចា ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ត្រីភាគី​មួយ។ នៅសន្និសីទនេះ​រដ្ឋមន្ត្រី​សេដ្ឋ​កិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម​ជប៉ុន លោក Motoo Hayashi បាន អំពាវ​នាវ​អំពី​កិច្ច​សហប្រតិ​បត្តិការ​ត្រីភាគី​មួយ​ក្នុង​ការបើក​ទូលាយ​សេរីភាព ពាណិជ្ជកម្មនិងវិនិយោគ​រវាងប្រទេសទាំងបី ក៏ដូចជា​ក្នុងតំប​ន់អាស៊ី-ប៉ាសីហ្វិក សំដៅបង្កើននូវការ​រួមចំណែក ចំពោះកំណើនសេដ្ឋកិច្ចសកល។ ក្នុងពេលជាមួយ​គ្នា​នោះ រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង លោក Yoon Sang Jick បានចាត់ទុក​ថា ខឿន​សេដ្ឋកិច្ច​ធំបំផុត​របស់​អាស៊ីទាំង​បី​នេះ ត្រូវរក្សា តួនាទីស្នូលក្នុង​ការកសាង​សហគមន៍អាស៊ាន​រួមនៅ​អាស៊ីប៉ូព៌ា។ រីឯខ្លួនវិញ អនុ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន លោក Zhongshan បានសង្កត់ធ្ងន់​ថា ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ត្រូវ​រួម​ចំណែក​យ៉ាង​សកម្ម​ជាង​ទៀត ចូលក្នុងការងើបឡើងវិញនៃ​សេដ្ឋកិច្ច សកលលោក៕
 

តាម - VOV5 វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ