14/02/2016 08:41 GMT+7 Email Print Like 0

ជប៉ុនអំពាវនាវកូរ៉េខាងជើងបន្តដោះស្រាយបញ្ហាពលរដ្ឋត្រូវចាប់ពង្រត់


ប្ដីប្រពន្ធជប៉ុនមួយគូរដែលត្រូវកូរ៉េខាងជើងចាប់ពង្រត់ វិលត្រឡប់មកស្រុកនាឆ្នាំ២០០២
(រូបថត៖Reuters)

នាថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៦ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida​បាន​សំដែង​នូវការ​សោក​ស្ដាយ​ចំពោះ​ការ​ ដែលកូរ៉េខាងជើងរំសាយដោយឯកតោ​ភាគី នូវ​គណៈ​កម្មការ​​ពិសេស​ដែល​បាន​បង្កើត​ឡើង​កាល​ពីខែ​​កក្កដាឆ្នាំ​២០១៤​ សំដៅ​សើបអង្កេតបញ្ហាពល​រដ្ឋជប៉ុនត្រូវ ចាប់ពង្រត់ក្នុងអំឡុង​ទសវត្សទី៧០និង​៨០នាសត​វត្ស​មុន​។ ថ្លែង​មតិ​ទៅ​កាន់មជ្ឈដ្ឋាន​សារព័ត៌មាន​នៅ​ក្រុងOttawa ប្រទេស​ CANADA លោក Fumio Kishida បានសង្កត់ធ្ងន់ថារដ្ឋាភិបាលជប៉ុននឹងមានទង្វើ​ និងជំហានជាក់ស្ដែងដើម្បីដោះ​ស្រាយ​បញ្ហានេះ។ មុន​នោះនា​ថ្ងៃទី១២ខែកុម្ភៈ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បាន​ប្រកាស​ផ្អាកការ​សើប​អង្កេត​រឿង​ពលរដ្ឋ​ជប៉ុន​ ត្រូវចាប់​ពង្រត់​សំដៅតបតនឹងការ​ដែល​តូក្យូ បើក​ទូលាយ​វិធានការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ព្យុង​យ៉ាង​ក្រោយ​ពីការ​សាកល្បង​នុយក៉្លេអែរ និងបង្ហោះផ្កាយរណបនាពេលទើបក្លងទៅថ្មីៗនេះរបស់​កូរ៉េខា​ងជើង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ