22/06/2016 10:10 GMT+7 Email Print Like 0

ជប៉ុនអាមេរិកនិងឥណ្ឌាដំណើរកិច្ចប្រជុំត្រីភាគីស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ នាវាចរណ៍


ជប៉ុនអាមេរិកនិងឥណ្ឌាដំណើរកិច្ចប្រជុំត្រីភាគីស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ នាវាចរណ៍ (Image: VNA)

នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា៖ បណ្ដាអ្នកកាទូត ជាន់ខ្ពស់របស់​ជប៉ុន អាមេរិក​ និង​ឥណ្ឌា បានដំណើរ​ការកិច្ច​ប្រជុំត្រី​ភាគី​នៅទីក្រុង​តូក្យូ។ នៅ​កិច្ច​ប្រជុំ​លើក​នេះ អង្គ​សន្និសីទ​បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ សន្តិសុខនាវាចរណ៍ ក្នុង​កាលៈទេសៈប្រទេសចិនកំពុង​បង្កើន​សកម្មភាព​នៅសមុទ្រ​ខាង​កើត សមុទ្រ Hoa Tung និងសមុទ្រឥណ្ឌា។ ទាក់ទិនដល់ស្ថានភាព​នៅសមុទ្រ Hoa Tung ក្រសួង​ការបរទេស​ជប៉ុន បាន​ឲ្យ​ដឹងថា៖ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី​១៩​និងថ្ងៃទី​​២០ខែ​មិថុនាឆ្នាំ២០១៦​ នាវា​របស់​កង​ទ័ព​ជើង​ទឹក​ចិន បានឈានចូលតំបន់​ជុំវិញកោះជំលោះ ដែល​តាមភាសា​ជប៉ុន​ហៅថា​ Sensaku និង​ភាសា​ចិន ហៅថា​ Daoyu។ ជប៉ុនបានសម្តែងការព្រួយបារម្ភថា​៖ កង​ទ័ពជើងទឹកចិន​កំពុងបង្កើន​សកម្ម ភាព​ឯក​តោ​ភាគី៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ