07/06/2017 10:34 GMT+7 Email Print Like 0

ជប៉ុនសន្យាសហប្រតិបត្តិការជាមួយអាស៊ានរក្សាសណ្ដាប់ធ្នាប់អន្តរជាតិបើកចំហរនិងសេរីភាព


នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe  
នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងជំនួបសន្ទនាជាមួយអគ្គលេខាធិការអាស៊ាន លោក Le Luong Minh នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសន្យាសហប្រតិបត្តិការជាមួយអាស៊ានសំដៅរក្សាសណ្ឋាប់ធ្នាប់អន្តរជាតិប្រកបដោយបើកចំហរនិងសេរីភាពក្នុងតំបន់ឥណ្ឌូចិន-ប៉ាស៊ីហ្វិក។ លោក Shinzo Abe ក៏បានសង្ដែងគោលបំណងរបស់តូក្យូគឺជួយឧបត្ថម្ភអាស៊ាន ក្នុងវិស័យសេដ្ឋកិច្ចនិងពង្រឹងទំនាក់ទំនងជប៉ុន-អាស៊ាន តាម រយៈសកម្មភាពផ្លាស់ប្តូរវប្បធម៌និងប្រជាជន។ រីឯ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានចាត់ទុកថា៖ បណ្ដាការរួមវិភាគទានរបស់ជប៉ុន ក្នុងវិស័យនយោបាយសន្តិសុខជាផ្នែកមួយក្នុងការជួយឧបត្ថម្ភដោយឥតឈប់ឈរ របស់ប្រទេសនេះសំរាប់អាស៊ាន ក្នុង៥០ឆ្នាំកន្លងទៅ ចាប់ពីពេលអង្គការនេះបានបង្កើតនាឆ្នាំ ១៩៦៧មក៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាអត្ថបទបានផ្សាយ