06/11/2015 09:46 GMT+7 Email Print Like 0

ជប៉ុនពិគ្រោះយោបល់ជាមួយអាមេរិកអំពីបញ្ហាទិញអាវុធ


កម្លាំងការពារដីគោកជប៉ុនដំណើរការសមយុទ្ធ (រូបថត៖AFP/TTXVN)

ថ្លែងមតិនាថ្ងៃទី៤ខែវិច្ចិកាឆ្នាំ២០១៥ នៅរដ្ឋធានីវ៉ាស៊ីនតោនរបស់អាមេរិក លោក​Hideaki Watanabe អ្នក​ដឹក​នាំ​ស្ថាប័ន​ឧបករណ៍​ការពារជាតិ​របស់ជប៉ុន បានឲ្យដឹងថា​ការសាក​ល្បង​ធំមួយ​របស់​ស្ថាប័ន​ទើប​ នឹង​បាន​បង្កើត​ឡើង​នេះ គឺ​ជាធានាឧត្តមភាព​បច្ចេកវិទ្យា ក៏ដូចជាឆ្លៀតប្រើប្រាស់បាននូវបច្ចេកវិទ្យាទំនើប ក្នុង​វិស័យឯកជនដើម្បី​គោល​ដៅការពារជាតិ តាមទិសប្រសិទ្ធិភាព។ មន្រ្តីរូបនេះបានសង្កត់ធ្ងន់ថា ជប៉ុន​ត្រៀមខ្លួន​ជាស្រេច​ផ្ទៀង​ស្ដាប់​ការ​ពិគ្រោះ​យោបល់ពី​អាមេរិក ដើម្បីធានា​ឲ្យការទិញ​ឧបករណ៍កា​រពារ​ជាតិ ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​និង​សន្សំ​សម្ចៃ​ជាង​។ ស្ថាប័នឧបករ​ណ៍ការពារជាតិចំណុះស្នងការកិច្ច​ការ​បរទេស នៃ​ក្រសួងការពារជាតិ​ជប៉ុនទទួល​ខុស​ត្រូវ​លើបញ្ហា​ស្រាវ​ជ្រាវនិងទិញអាវុធសំរាប់ កម្លាំងការពារជាតិជប៉ុន៕
 

តាម VOV5- វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ