05/10/2015 10:18 GMT+7 Email Print Like 0

ជប៉ុនបង្កើតអង្គភាពតាមដានសកម្មភាពភេរវកម្មលើពិភពលោក

នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា រដ្ឋាភិបាលប្រទេសនេះនឹងមានផែនការបង្កើតក្រុមការងារចំនួន៤ ដើម្បីតាម ដានរាល់សកម្មភាពរបស់ភេរវជននៅតំបន់អាស៊ី អាហ្វ្រិកនិងមជ្ឈឹមប៉ូព៌ា  ដោយស្ថិតក្រោមការដឹកនាំរបស់ក្រសួងការបរទេសជប៉ុន។ តាមគំរោងអង្គភាពនេះនឹងដំណើរសកម្មភាពនាខែមិនាឆ្នាំ២០១៦។ សមាសភាពនៃក្រុមទាំង ៤ នេះ ជាអ្នកជំនាញការយល់ច្បាស់ពីភូមិសាស្ត្រនិងស្ទាត់ជំនាញភាសានៃប្រទេសាមី។ រដ្ឋាភិបាលជប៉ុននឹងពិនិតការដំឡើងរូបសណ្ឋាននៃបណ្តាអង្គភាពនេះទៅដូចជាស្ថាប័នចារកិច្ចកណ្តាល (CIA) របស់អាមេរិកនិងស្នងការដ្ឋានស៊ើបការណ៍សម្ងាត់ (M16) របស់អង់គ្លេសនាពេលអនាគត។ ការបង្កើតស្ថាប័ន ពោលខាងលើត្រូវបានចាត់ទុកជាសសរស្នូលក្នុងបណ្តាវិធានការប្រឆាំង ភេរវកម្មរបស់តូក្យូ បន្ទាប់ពីការដែលពលរដ្ឋប្រទេសនេះចំនួន២នាក់ ត្រូវ ពួកឧទ្ទាម IS សម្លាប់នាដើមឆ្នាំ២០១៥នេះ៕

តាម VOV5 - វិទ្យសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ