17/02/2016 09:55 GMT+7 Email Print Like 0

ជប៉ុននិងអូស្រ្តាលីដាស់តឿនក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ដាក់​ទណ្ឌកម្ម​ទៅលើ​កូរ៉េ​ខាង​ជើង​


ជប៉ុននិងអូស្រ្តាលីដាស់តឿនក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង (Image: VNA)

នាថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida​បាន​ជួប​ចរចារ​ជាមួយ​សមភាគី​អូស្ត្រាលី លោក​ស្រី Julie Bishop ដែលកំពុងមាន​ដំណើរ​ទស្សនកិច្ចនៅតូក្យូ។ ក្នុងការចរចារ ភាគី​ទាំងពីរ​បាន​ឯកភាព​ដាស់​តឿន​ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តី​សម្រេចចិត្ត​ ដាក់ទណ្ឌកម្មកូរ៉េ​ខាងជើងដែល​ទាក់ទិន​ដល់ការសាក​ល្បងនុយក្លេ​អ៊ែរ និងការបាញ់កាំជ្រួចរបស់​ព្យុងយ៉ាង​នាពេលថ្មីៗនេះ។ ថ្លែងមតិ​នៅជំនួប​នេះ រដ្ឋម​ន្ត្រីការ​បរទេសជប៉ុន​លោក Kishida បានសង្កត់ធ្ងន់ថា៖ សហគមន៍អន្តរជាតិត្រូវផ្ញើរសារយ៉ាងខ្លាំងក្លា​ដល់ព្យុង​យ៉ាង​ ស្តីពីទង្វើដ៏គ្រោះថ្នាក់ចំពោះសន្តិភាពក្នុងតំបន់ ជាពិសេសចំពោះ​ជប៉ុន​។ នាថ្ងៃដដែ​ល រដ្ឋមន្ត្រី​ក្រសួង​សម្របសម្រួល​កូរ៉េខាង​ត្បូង លោក Hong​ Yong-pyo បានឲ្យដឹង​ថា៖ ប្រទេស​នេះមិន​មាន​ភ័ស្តុតាង​ច្បាស់លាស់​ ស្តីពីការ​ដែលប្រទេសកូរ៉េខាងជើងប្រើប្រាស់​ប្រាក់​ខែ របស់ពលករដែលកំពុងធ្វើការនៅ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ Keasong សំរាប់កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចនៅ​ឡើយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ