06/06/2015 11:02 GMT+7 Email Print Like 0

ជប៉ុននិងហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការសន្តិភាពទ្វេភាគី

នាថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៥ ជប៉ុននិងហ្វីលីពីនបានឯកភាពចាប់ផ្តើមការចរចារ ដើម្បីឆ្ពោះទៅការចុះ​ហត្ថលេ​ខា​លើការ​ផ្ទេរប្រគល់ឧបករណ៍និងបច្ចេកវិទ្យាយោធាក្នុង ការលៈទេសៈប្រទេសទាំង ២ ជំរុញ​ទំនាក់​ទំ​នង​​សន្តិសុខ។ ការសម្រេចពោលខាងលើ ត្រូវបានភាគីទាំង ២ នាំចេញក្នុងការចរចារជាន់​ខ្ពស់រវាង​នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក​ Shinzo Abe និងប្រធានាធិបតីហ្វីលីពីន លោក Benigno Aquino នៅទីក្រុងតូក្យូក្នុង ក្របខ័ណ្ឌ​ដំណើទស្សនកិច្ចរបស់លោក Aquino នៅជប៉ុន។ ក្នុងសេចក្តីថ្លែងការរួម ដែលត្រូវបាននាំចេញ​នារសៀល​ថ្ងៃ​ដ​ដែល​​ ថ្នាក់ដឹកនាំទាំង ២ រូបបានចែករំលែក ការព្រួយបារម្ភដ៏ជ្រា​ល​ជ្រៅអំពីទង្វើផ្លាស់ប្តូរ​ស្ថានភាព​​នៅ​សមុទ្រ​ខាង​កើតដោយឯកតោភាគី។ ការចរចា​រនេះបានប្រព្រឹត្តទៅប៉ុន្មាន​ថ្ងៃបន្ទាប់​ពីជប៉ុន​និង​អាមេរិក​ប្រឆាំង ជំទាស់រាល់ទង្វើរបស់ចិននៅការសន្ទនា Shangrila នៅសឹង្ហបុរី។ ថ្នាក់ដឹកនាំទាំង ២ រូប បាន​សង្កត់​ធ្ងន់​ទៅ​លើ​សារៈ​សំខាន់នៃការដោះស្រាយរាល់ជំលោះដោយសន្តិវិធីដោយ ឈរលើមូលដ្ឋានរបស់ច្បាប់​អន្តរជាតិ​ ហើយ​អំពាវ​នាវឲ្យភាគីទាក់ទិននានាអត់ធ្មត់ សកម្មភាពដោយឯកតោភាគីលនៅសមុទ្រ។ ដើ​ម្បី​ធានា​សន្តិភាព​ស្ថិរភាព​​ក្នុងតំបន់ ភាគីទាំង ២ បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខតាមរយៈ​ការ​ធ្វើ​សមយុទ្ធ ទ្វេភាគី​និងពហុភាគី៕ 
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ