29/10/2015 10:22 GMT+7 Email Print Like 0

ជប៉ុននិកូរ៉េខាងត្បូងព្រមព្រៀងគ្នារៀបចំការសន្ទនាកំពូល

នាថ្ងៃទី២៨ខែតុលាឆ្នាំ២០១៥​ ជប៉ុននិងកូរ៉េខាងត្បូងបាន​ព្រមព្រៀង​គ្នារៀបចំ ការសន្ទនាកំពូលរវាង​នាយករដ្ឋមន្ត្រី Shizo Abe ជាមួយ​ប្រធានាធិបតី ParkGeun hye នាថ្ងៃទី២វិច្ឆិកា​ខាង​មុខ​។ តូក្យូនិង​សេអ៊ូល​បាន​ឯកភាព​រៀប​ចំជំនួប​ពោល​ខាង​លើ បន្ទាប់ពីនាយករដ្ឋមន្ត្រី Abe បញ្ចប់សន្នីសី​ទ​កំពូលត្រីភាគីរវាងកូរ៉េខាង​ត្បូង ចិននិង​ជប៉ុន និង​ការ​សន្ទនាកំ​ពូលរវាង​ចិន ជាមួយជប៉ុន​នាថ្ងៃទី​១ ខែ​វិច្ឆិកា​។ ប្រសិន​បើបាន​ប្រព្រឹត្ត​ទៅតាម​គំរោង​ទុក​ជាមុន​នោះ​នឹង​ក្លាយ​ទៅជា​ ជំនួប សន្ទនាកំពូលដំបូង រវាងជប៉ុនជាមួយកូរ៉េខាង​ត្បូង កិត​តាំង​ពីថ្នាក់​ដឹក​នាំ​នៃប្រទេស​ទាំងពីរ​នេះ​កាន់​ដំណែង​។ សាធារណមតិរំពឹងទុកថា ការសន្ទនាកំពូលនេះ នឹងបើក​ចេញ​ឱកាស​កែលំអរទំ​នាក់​ទំនង​ដែល​កំពុង​អាក្រក់​ទៅៗ ដោយការស្វែង គំនិតអំពីជំលោះដែនដីនិងចំណេះដឹង អំពីប្រវត្តិសាស្ត្រផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ