11/08/2016 10:17 GMT+7 Email Print Like 0

ជនរួមជាតិ Tay Nguyen មានការរួមវិភាកទានសំខាន់ចំពោះការអភិវឌ្ឍន៍ប្រទេសជាតិ


ជនរួមជាតិ Tay Nguyen មានការរួមវិភាកទានសំខាន់ចំពោះការអភិវឌ្ឍន៍ប្រទេសជាតិ

បណ្ដាខេត្ត Tay Nguyen នាបច្ចុប្បន្ន មានជនឆ្នើមកិត្យានុភាព​ចំនួន ​៥ ពាន់នាក់។ នេះគឺជា​កម្លាំងស្នូលក្នុងការផ្សព្វផ្សាយ ឃោសនា និងអនុវត្ត​បណ្ដាគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ សាមគ្គីភាព ​ធានាសន្តិសុខ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច អភិរក្សនិងពង្រីកតំលៃវប្បធម៌ប្រពៃណី។ ថ្លែងមតិនៅក្នុងជំនួប
ប្រាស្រ័យ ផ្លាស់ប្តូរមតិជាមួយគណៈកម្មាធិការរណ​សិរ្យមាតុភូមិ និងជនមានកិត្យានុភាពចំនួន ៤០ រូប  នៅ ៥ ខេត្ត តំបន់ Tay Nguyen នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិ​វៀត​ណាម​ ​លោក Nguyen Thien Nhan បានអះអាងថា៖ ជនជាតិភាគតិចនៅ Tay Nguyen បានមានការរួមវិភាគទានសំខាន់ ចំពោះការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

“ បណ្ដាជនឆ្នើមមានកិត្យានុភាពជាជនរួមជាតិជាជនជាតិភាគតិច សុទ្ធតែបានប្រជាជនគោរពរាប់អាន។ គេអាចនិយាយនិងស្ដាប់ជាភាសារបស់ខ្លួនអាច​និយាយជាមួយបងប្អូនអំពីអនាគត ដោយបទពិសោធន៍របស់​ជន​ជាតិ​ផ្សេងៗ អ្នកមានមនសិការកសាងសហគមន៍ មានការទទួលខុសត្រូវចំពោះមូលដ្ឋាននិង​ប្រទេសជាតិ៕”

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ