10/02/2016 08:39 GMT+7 Email Print Like 0

ជនប្រដាប់អាវុធរបស់ IS ចំនួន ៧៥ នាក់ត្រូវបានកំទិចនៅអ៊ីរ៉ាក់


ជនប្រដាប់អាវុធរបស់ IS ចំនួន ៧៥ នាក់ត្រូវបានកំទិចនៅអ៊ីរ៉ាក់ (Image: VNA)

ក្នុងអំឡុង ២៤ ម៉ោងកន្លងទៅ ជនប្រដាប់អាវុធរបស់អង្គការរដ្ឋ​ឥស្លាមស្វ័យ​ប្រកាស (IS) ចំនួន ៧៥ នាក់​ត្រូវបាន​កំទិចក្នុង​ពេល​កំលាំង​សន្តិ​សុខ​អ៊ីរ៉ាក់ ដណ្ដើមបានការត្រួតពិនិត្យឡើង​វិញ​ទីក្រុង Ramadi នៅខេត្ត Anbar ប៉ែក​ខាងលិចអ៊ីរ៉ាក់។ ទាហានអ៊ីរ៉ាក់រួមជាមួយកំលាំង​ជាជន ប្រដាប់អាវុធឥស្លាម Sunniដណ្តើម​បាន​ការ​ត្រួត​ពិនិត្យ​តំបន់ Huseiba al Sharqiya ពីបាតដៃរបស់ IS ផងដែរ។ នាថ្ងៃ​ដដែល កំលាំង​រដ្ឋាភិបា​ល​អ៊ីរ៉ាក់​រួមជា​មួយ​ជន​ប្រដាប់​អាវុធ​បាន ប្រយុទ្ធ​ជាមួយទាហាននានារបស់ IS  នៅខ័ណ្ឌ Juwiba ប៉ែកខាងកើតទីក្រុង Ramadi
ហើយ​កំទិចភេវ​រករចំនួន ២៥ នាក់។

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ