03/11/2015 09:12 GMT+7 Email Print Like 0

ជនក្រីក្រ អ្នក​ចូលរួម​ធានារ៉ាប់​រងសុខាភិបាល​ទទួល​ផលប្រយោជន៍​ជាច្រើន​ក្នុង​ពេល​បង្កើន​តំលៃ​សេវា​កម្ម​សុខាភិបាល​


រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien

នេះគឺជាការ​អះអាងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក​ស្រី Nguyen Thi Kim Tien ក្នុងនា​ទី៖ ប្រជា​ជន​សួរ -រដ្ឋ​មន្ត្រី​ឆ្លើយ នាថ្ងៃទី១ខែ​វិច្ឆិកាឆ្នាំ២០១៥​។ រដ្ឋមន្ត្រី លោកស្រី Nguyen Thi Kim Tien បានអោយ​ដឹង​ថា៖ ក្រសួង​ហិរញ្ញវត្ថុ ក្រសួងសុខាភិបាល រួមជាមួយផ្នែកធានារ៉ាប់រង​សង្គម នឹងកសាងសារាចរស្ដីពីការកែសម្រួល​តំលៃ​សេវាកម្ម​ដោយ​ឯកភាពគ្នា រវាងមន្ទីរពេទ្យ ក្នុងទូទាំងប្រទេស​។ តាមនោះ ជន​ក្រីក្រ​ត្រូវ​បាន​រដ្ឋទិញ​ធានា​រ៉ាប់រង​សុខាភិបាល​អោយ១០០%​។ រីឯ មុខសញ្ញាគោល​នយោបាយ និងកុមារអាយុក្រោម​៦​ឆ្នាំ ជន​រួម​ជាតិ​ជាជន​ជាតិ​ភាគ​តិច​ និងប្រជាជន​នៅតំបន់កោះសមុទ្រ តំបន់​ឆ្ងាយដាច់ស្រយាល ក៏បានទទួល​ដូចនឹងជនក្រីក្រដែរ។ ចំពោះ​ជន​លើខ្សែរ​បន្ទាត់​ក្រីក្រ រដ្ឋជួយឧបត្ថម្ភ៧០% និង​តំបន់ជាច្រើនបានទិញ​អោយ​មុខសញ្ញានេះបន្ថែម៣០%ទៀត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ