30/01/2017 09:28 GMT+7 Email Print Like 0

ឆ្នាំ២០១៧ ផ្នែកវប្បធម៌ កីឡានិងទេសចរណ៍ខំប្រឹងប្រែងច្នៃប្រឌិត ដើម្បី​ដណ្ដើម​បាន​សមិទ្ធិផល​ខ្ពស់​ថែម​ទៀត​


រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien

ឆ្នាំ២០១៦ ជា​ឆ្នាំមួយគួរអោយចាប់អារម្មណ៍ របស់ផ្នែកវប្បធម៌​ កីលានិង​ទេសចរណ៍​ ជាពិសេស​គឺ​បណ្ដា​ជោគ​ជ័យ​ ឯកទគ្គកម្ម ក្នុង​វិស័យ​ទេសចរណ៍​និង​កីឡា។ ក្នុងឱកាសចូល​ឆ្នាំថ្មី ឆ្នាំ​រកា​នព្វស័ក​ ២០១៧​ រដ្ឋ​មន្ត្រី​​ក្រសួង​​វប្បធម៌​​​កីឡា ​និង​ទេស​ចរណ៍ វៀតណាម លោក Nguyen Ngoc Thien បានអះ​អាង​ថា​៖ ក្នុង​ឆ្នាំ​២០១៧​ ផ្នែក​វប្បធម៌​​កីឡា និង​ទេសចរណ៍ ត្រូវ​ខំ​ប្រឹង​ប្រែង​ថែម​ទៀត ដើម្បី​ដណ្ដើម​អោយ​បាន​សមិទ្ធិផល​ខ្ពស់​ថែមទៀត និង​បង្កើត​​ឯកទគ្គកម្មថ្មី។
 
​ជាក់ស្ដែង​គឺ ចំពោះផ្នែក​កីឡាវៀតណាម បានដាក់ផែនការគឺនៅ Sea Games ​នឹង​ប្រព្រឹត្ត​ទៅនៅម៉ាឡេស៊ី នាខែ​សីហាឆ្នាំ២០១៧ ក្រុម​កីឡាករ​វៀត​ណាម ត្រូវ​ដណ្ដើម​អោយ​បានស្នាដៃ​ខ្ពស់បំផុត និងស្ថិត​នៅក្នុង​ក្រុម​បណ្ដា​​ប្រទេស​ជួរ​មុខ​នៅ​អាស៊ីអា​គ្នេយ៍។​​ក្នុងវិស័យ​ទេសចរណ៍​រៀបចំ​ពិធីបុណ្យ ដោយ​តភ្ជាប់​ការ​ពង្រឹង​ពង្រីក​និង​អភិរក្ស​​តំលៃ​បេតិកភ័ណ្ឌ​វប្បធម៌​កេរ្តិ៍​ដំណែល​។ ទន្ទឹម​នឹង​នោះក៏​ត្រូវ​តភ្ជាប់​ជាមួយ​ការ​អភិវឌ្ឍ​ទេសចរណ៍​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​​ថែម​ទៀត​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ