26/02/2016 17:35 GMT+7 Email Print Like 0

ចំណូលចិត្តលេងមាន់លម្អរបស់អ្នកក្រុងហាណូយ

រៀងរាល់ ព្រឹកថ្ងៃអាទិត្យនៃសប្តាហ៍ទីពីររបស់ខែ ច្រកចូលតូច​មួយរបស់​វិថីហ្វាង​ហា​ថាម (ហា​ណូយ​) បាន​ក្លាយ​ជាទី​កន្លែង​ណាត​ជួប​គ្នា​ របស់អ្នកចូលចិត្ត​លេង​មាន់​សម្អ​។ ពួក​គេ​ប្រជុំ​គ្នា​នៅ​ទី​នេះ​ ដើម្បី “អួត” នូវមាន់​ពិសេស​របស់​ខ្លួន ក៏ដូច​ជារៀន​សូត្រ​ពីគ្នា របៀប​ចិញ្ចឹម​និង​ថែទាំ​មាន់​។​

ពូជមាន់សម្រាប់លេងលម្អភាគច្រើនគឺមាន់​ចែ ក្នុងនោះ​មានមា​ន់ចែ តឹន​ចូវ (អាន​យ៉ាង​) បាន​ពេញ​និយម​ចូល​ចិត្ត​បំ​ផុត​។ ពូជ​មាន់​នេះ មានរូបរាង​ស្រដៀងមាន់​ព្រៃប៉ុន្តែតូច​បន្តិច ទម្ងន់ធ្ងន់​បំផុតរបស់​មាន់ឈ្មោល​ពី៨០០ដល់​៩០០ក្រាម ឯមាន់​ញីតូច​ជាង​បន្តិច ប្រហែល​៧០០-៨០០​ក្រាម។

ចំពោះអ្នក​ចូលចិត្ត​លេង​មាន់​លម្អ ការជ្រើសរើស​និងបង្កាត់​ពូជមាន​សារសំខាន់​ណាស់ ពីព្រោះ​វាជា​កត្តា​សម្រេច​បង្កើត​ឡើង​នូវភាព​ខុស​ប្លែក​គ្នា រវាង​ “មាន់ជា​ទីស្រឡាញ់” របស់​ខ្លួនជាមួយ​មាន់លម្អ​ផ្សេងៗ​ទៀត​។​



មាន់លម្អចាត់ទុកដូចជាប្រភេទសត្វជាទីស្រឡាញ់របស់អ្នកចិញ្ចឹម។

មាន់លម្អមានពណ៌សលាយលឿង។

មាន់លម្អពណ៌ចេកភ្លើង។

មាន់មានពណ៌ប្រផេះមួយក្នុងចំណោមពណ៌ប្លែករបស់មាន់ចែនៅតឹនចូវ (អានយ៉ាង)។

មាន់លម្អពណ៌សដូចសំឡី។

មាន់លម្អពណ៌ប្រផេះ។

មាន់លម្អស្រស់ស្អាតដែលមានរូបរាងដូចសត្វព្រាប។

រោមមាន់វែង ទន់ និងរលើប មាន់លម្អនាំមកភាពចំណូលចិត្តនៃអ្នកចិញ្ចឹមមាន់។

មាន់លម្អភាគច្រើនបានគេចិញ្ចឹមគឺមាន់ឈ្មោល ដូចនេះមិនអាចចៀសវៀងការជល់គ្នាវា។

មាន់លម្អពេលរាត្រីមកដល់ត្រូវបានចាប់ដាក់ក្នុងទ្រុងដើម្បីបំបែកគ្នា។

មាន់លម្អពណ៌ចេកភ្លើងកំពុងអួតរាងគ្នា។ 

ចំពោះរូបរាងដ៏ស្រស់សង្ហារបស់ខ្លួន មាន់ឈ្មោលតែងបានជ្រើស​រើសសម្រាប់​ចិញ្ចឹម​ធ្វើជា​លម្អ។ ក្រៅពី​នោះ វានៅ​ទាំង​ឆ្លើយ​តប​បាន​លក្ខណៈវិនិច្ឆ័យ​ពីពណ៌​សម្បុរ​និងរោម​ទៀត​ផង។ មាន់​ស្អាត​មួយ​ក្បាល​មាន​ទម្ងន់​ក្រោម​មួយ​គីឡូ​ក្រាម ក្បាល​តូច​ល្មម ចំពុះខ្លី ភ្នែកថ្លាយង់ឆ្លៀស​វៃ កន្ទុយ​វែងកោង​ដល់​ដី  រូបរាង​ខាង​ក្រោម​និង​ខាង​លើស្រប​គ្នា ទ្រូង​ទូលាយ។ ស្លាបមាន់វែងទៅ​ក្រោយ​គ្រប់​ដណ្តប់​២/៣ នៃជើង​​រោមតូច​ល្អិត​​ទន់ រលើប​និង​បិទ​បាំង​ទាំង​រាង​កាយ​។

លេង​មាន់លម្អទាមទារអ្នកលេងត្រូវមាន​ពេលវេលានិងសេដ្ឋកិច្ច ការចូលចិត្ត យល់ដឹង និងបទ​ពិសោធន៍។ សំឡឹក​មើលម្ចាស់​មាន់​ថែទាំ​និង​ថ្នាក់ថ្នម នូវសត្វមាន់ ទើបយល់​ច្បាស់ពីការ​ថែទាំហ្មត់​ចត់​របស់​អ្នកលេង​នេះ៕

អនុវត្ត៖ ត្រឹនថាញយ៉ាង
 

បណ្តាអត្ថបទបានផ្សាយ