06/10/2016 15:06 GMT+7 Email Print Like 0

ចំណុចភ្លឺស្វាងនៃសេដ្ឋកិច្ចជនបទដោយសារចិញ្ចឹមសត្វកន្ធាយ

ពីតំបន់ដីផលិត​ស្រូវតែមួយ​មុខ ដោយ​សារ​អ្នក​នាំ​មុខ​ដើរ​មុន​ក្នុង​ការ​វិនិយោគ​ចិញ្ចឹម​សត្វ​កន្ធាយ ដូច​លោក​តា ត្រឹន​កុង​បាំង (Tran Cong Bang) ជា​អតីត​យុទ្ធជន​ម្នាក់ មាន​ឋាន​ន្ត​រ​សក្កិ​ជា វិរសេនីយ៍​ត្រី ចំណុះ​កង​ពល១២ បានបើកទិសដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ថ្មី ឲ្យអ្នក​ស្រុក​វិញ​ថឿង​ (Vinh Thuong) ឃុំខាយ​ថៃ (Khai Thai) ស្រុក​ភូស្វៀន (Phu Xuyen) ក្រុង​ហា​ណូយ ហើយ​ក្លាយ​ជា​តំបន់​ចិញ្ចឹម​សត្វ​​កន្ធាយ​​ធំ​បំ​ផុត​ នៅ​ភូមិភាគ​ខាង​ជើង​។

សត្វកន្ធាយមាននិស្ស័យរស់នៅលើទឹកដីឃុំខាយថៃ (Khai Thai)  មកដល់សព្វថ្ងៃ ក៏ជិត២៤ឆ្នាំមកហើយ និង​រឿង​រ៉ាវ​ដែល​ផ្សារ​ភ្ជាប់​ ជាមួយ​ប្រភេទស​ត្វពិសេស​ប្រចាំ​តំបន់ នឹងភូមិករនេះ ឌិតជាប់​ជា​មួយ លោក​តា​ត្រឹន​កុង​បាំង (Tran Cong Bang)  ជា​អតីត​យុទ្ធជន​មាន​ឋានន្តរ​សក្តិ​វរសេនីយ៍ត្រី ចំណុះ​កងពល១២ (ដើម​កំណើត​នៃ​​កង​​ពល​៥៥៩ - កង​ទ័ព​​ទ្រឿង​​សើន - Truong Son កាលពីដើម)។

ឃុំខាយថៃ (Khai Thai)   ស្រុកភូស្វៀន (Phu Xuyen) ជា​ស្រុកកំណើត​របស់​លោក​បាំង (Bang)  ខណៈ​នោះ​ភូមិ​​​ស្រុក​នៅក្រី​ក្រ​ណាស់ ពី​ព្រោះ​នេះ​ជា តំបន់​​ដី​ស្រែ​​ទាប ដីលាយ​ខ្សាច់ នៅ​ជាប់​ជាយមាត់​ទន្លេ ដាំដើម​ឈើអ្វី​ក៏​ពិបាក​​ដែរ​។ សង្ឃឹម​ស្រូ​វ​តែមួយ​មុខ​ប៉ុណ្ណោះ គ្រួសារ​លោក​ក៏ដូច​ជាគ្រួសារ​អ្នក​ដទៃ​ផ្សេង​ឯទៀត នៅ​ក្នុង​​តំបន់​​​ពិបាក​រួចចាក់​ផុត​ពីភាព​ក្រីក្រ​។

ក្នុងឱកាស​មួយ លោកបាំង (Bang)  ស្តាប់បានព័ត៌មានស្តីអំពី​របរចិញ្ចឹម​សត្វ​កន្ធាយ លោក​បាន​សំឡឹង​ឃើញ​នូវ​តម្លៃ​សេដ្ឋកិច្ច​យ៉ាង​ខ្ពស់ ពីការ​ចិញ្ចឹមប្រភេទ​សត្វ​ពិសេស​ប្រចាំ​តំបន់​នេះ។ តាម​លោក​តា ចំពោះ​តម្រូវ​ការ​ទិញ​សត្វកន្ធាយ​សាច់​របស់ឈ្មួញ ទោះបីវិនិយោគ​ប្រាក់​កូន​ពូជ ប្រាក់​ចិញ្ចឹម ប្រាក់​ចំណី ប៉ុន្តែ រយៈ​ពេលពី​១-២ឆ្នាំ​ក្រោយ​មក អាច​យកប្រាក់​ចំណេញ​បាន ជួន​កាលអាច​ចំណេញទ្វេដង​ឯណោះ។​


កសិដ្ឋានចិញ្ចឹមសត្វកន្ធាយរបស់គ្រួសារលោកតា ត្រឹនកុងបាំង (Tran Cong Bang)
នៅឃុំខាយថៃ (Khai Thai)​ស្រុកភូស្វៀន (Phu Xuyen)​ក្រុងហាណូយ។


ចិញ្ចឹមនិងបង្កើតសម្បុកឲ្យសត្វកន្ធាយបន្លា នៅស្រះចិញ្ចឹមធំៗ។

អាងចិញ្ចឹមសត្វកន្ធាយពូជ របស់គ្រួសារលោកតា ត្រឹនកុងបាំង (Tran Cong Bang)
នៅឃុំខាយថៃ (Khai Thai)ស្រុកភូស្វៀន (Phu Xuyen)​ ក្រុងហាណូយ។


នៅរដូវកើតពង អ្នកចិញ្ចឹមត្រូវទៅប្រមូលពងសត្វកន្ធាយជាប្រចាំ នៅតាមសម្បុក ដើម្បីយកទៅភ្ញាស់ក្នុងកន្លែងផ្សេងដោយឡែក។


អ្នកចិញ្ចឹមតែងឲ្យចំណីសត្វកន្ធាយនៅពេលមេឃស្រទំ បង្កលក្ខណៈឲ្យសត្វកន្ធាយក្រេបយកជីវជាតិបំប៉ន់បានច្រើនបំផុត។

ត្រីលេញស្រស់ ជាប្រភពចំណីអាហារសម្បូរជាតិបំប៉ន់ សម្រាប់សត្វកន្ធាយ។

ជាមួយចរិតសម្បត្តិរបស់កងទ័ព​ទ្រឿងសើន (Truong Son) កាល​សម័យ​ដើម និយាយ​គឺ​ធ្វើ លោក​ដាក់​ទឹកចិត្ត​វិនិយោគ​ចិញ្ចឹម​សត្វ​កន្ធាយ។ លោក​ខ្ចី​ប្រាក់ សំរាប់​ជួល​កម្មករ​ស្តាស្រះ​ផ្ទះ ដែលមាន​ទំហំ​២០០ម៉ែត្រ​ការេ វិនិយោគ​កូន​ពូជ និង ចំណី ហើយ​ក៏បាន​ក្លាយ​ជាមនុស្ស​ម្នាក់​ក្នុង​ចំណោម ​មនុស្ស​ចិញ្ចឹម​សត្វ​កន្ធាយ​ដំបូង​បង្អស់​​នៅភូមិ​វិញ​ថឿង (Vinh Thuong) ឃុំ​ខាយ​ថៃ (Khai Thai) ស្រុក​ភូស្វៀន (Phu Xuyen)។

លោក​បាំង (Bang) ក៏ធ្លាប់ជិះកងធ្វើដំណើរទៅទស្សនា នូវទម្រង់រូប​ភាព​ចិញ្ចឹម​សត្វកន្ធាយ​គ្រប់​ទី​កន្លែង នៅ​ទី​នោះ លោក​បានរៀន​យកនូវប​ទពិសោធន៍​បន្តិចម្តង​ៗ ហើយស្រាវ​ជ្រាវ​ដោយ​ខ្លួន​ឯង ពិសោធន៍​សាក​ល្បង​លើគ្រប់​បទដ្ឋាន​ចិញ្ចឹមស​ត្វ​កន្ធាយ​ទាំង​អស់ របៀប​កសាង​ស្រះ កសាង​អាង​ចិញ្ចឹម វិធី​ជម្រើស​កូន​ពូជ របៀប​ច្នៃចំ​ណី របៀប​ឲ្យស៊ី និង​របៀប​រក្សាទឹក​ក្នុង​ស្រះមិន​ឲ្យ​កខ្វក់ រហូតដល់​ការព្យាបាល​ជម្ងឺ របៀប​បង្កាត់​ពូជ “ធ្វើ​មេ​ឆ្មប​” ឲ្យសត្វ​កន្ធាយ គឺលោក​ជាអ្នក​រាប់​រងទាំង​អស់​។

ក្រោយ​ពេលជាង​១០ឆ្នាំ​ចិញ្ចឹម​សត្វ​កន្ធាយ ចាប់​ពីថ្ងៃចេញ​ពីកំណែន​កង​ទ័ព ទម្រង់​រូបភាព​របស់​លោក​តា ត្រឹន​កុង​បាំង (Tran Cong Bang) បានល្បីរន្ទឺ​នៅស្រុក​ភូស្វៀន (Phu Xuyen)។ អ្នកស្រុក​ទាំង​ឡាយ ​មក​សិក្សារៀន​សូត្រ​ពីលោក​តា​បាំង​ (Bang)  នូវរបៀបចិញ្ចឹមសត្វ​កន្ធាយ ហើយ​មានមនុស្ស​មួយចំនួន​សម្រេច បានជោគ​ជ័យ បង្កើត​បានចលនា​ធ្វើសេដ្ឋកិច្ច នៅតំបន់ជនបទ​ខាយ​ថៃ (Khai Thai)។

នាំយើង​ខ្ញុំទៅទស្សនា​ទម្រង់រូបភាពចិញ្ចឹមសត្វ​របស់គ្រួសារ លោកតាបាំង(Bang) ចែករំលែកថា៖ “កុំគិត​ថាព្រលែង​សត្វ​កន្ធាយ​ចុះ​ទឹក ឲ្យចំណី ដល់រដូវ​ប្រមូល​ផលគឺ​មាន​សត្វ​កន្ធាយ​នាំទៅទី​ផ្សារ។ សត្វ​កន្ធាយ​ជាប្រ​ភេទ​សត្វ​ឈាម​ត្រ​ជាក់ សីតុណ្ហភាព​មិន​ទៀង ដូច្នេះសីតុណ្ហភាព​ក្នុង​រាងកាយ​មិនលំ​នឹង ដូច​ជា​រាងកាយ​របស់​មនុស្ស​ឡើយ គឺប្តូរផ្លាស់ទៅតាម​ធាតុ​អាកាស។ សត្វកន្ធាយ ក៏ជា​ប្រភេទសត្វ​ល្មោភ​ស៊ី ពេល​ថ្ងៃក្តៅ​ស៊ីចំណី​ច្រើន តែថ្ងៃ​ត្រជាក់​ស៊ីចំណី​តិច​មក។ ដល់​រដូវរងាសត្វ​កន្ធាយ​ក៏មិន​សូវស៊ី​ចំណី​ប៉ុន្មាន​ទេ ហាក់​ដូច​ជាដេក​សំងំ​ក្នុង​សិសិរដូវ​។

ដូចនេះ​ហើយ ជារៀងរាល់ថ្ងៃលោក​តាបាំង (Bang) តែងតែទៅផ្សារ កក់ទិញត្រីលេញ​ស្រស់ៗ​រាប់​រយ​គីឡូ ធ្វើជា​ចំណីឲ្យសត្វ​កន្ធាយ។ តាមលោកតាបាំង (Bang)  ចំណីចំណូល​ចិត្តសម្រាប់​សត្វ​កន្ធាយ គឺ​ត្រី​លេញ​ស្រស់ ទន្ទឹម​នោះយោងតាម​អាយុកាលនៃ​សត្វ​កន្ធាយ តែងមានរបៀប​ឲ្យចំណី​សម​ស្រប។ ចំពោះ​សត្វ​កន្ធាយ​ពូជនៅ​តូច លោក​តា​បាំង (Bang) ខិតខំធ្វើចំណី​ឲ្យស្អាត បេះ​សាច់ ចោល​ឆ្អឹង កិន​ឲ្យហ្មត់​លាយ​ជាមួយ​កន្ទុក ម្សៅពោត សណ្តែក​សៀង និង​ជាតិបំប៉ន់​ផ្សេង​ៗ ធ្វើជា​ដុំតូច​ៗ រួច​ទើប​ឲ្យសត្វ​កន្ធាយ​ស៊ី។ រីឯ​ចំពោះ​សត្វ​កន្ធាយ​ធំល្មម កន្ធាយ​យក​សាច់ មាន​កម្លាំង​ស៊ីខ្លាំង សាច់​ត្រីលេញ​គ្រាន់​តែចិញ្រ្ចាំ​តូច ល្មម​មាត់​សត្វ​កន្ធាយ គឺពួក​វាស៊ីបាន​ទាំង​អស់​។ល​។

ក៏តាម​លោកតាត្រឹន​កុងបាំង (Tran Cong Bang) សត្វកន្ធាយជា​ប្រភេទ​សត្វ​ធំ​យឺត កម្លាំង​ធំធាត់​ពាក់​ព័ន្ធ​ដល់​លក្ខណៈ​បរិស្ថាន។ ដូច្នេះចិញ្ចឹមសត្វ​កន្ធាយត្រូវ​នៅដ​ល់​យប់​ជ្រៅ ភ្ញាក់​ពីព្រឹក​ព្រលឹម  ដើម្បី​តាម​ដាន​ជាប្រចាំ​មើល​ឃើញ​នូវការប្រែ​ប្រួល​នៃប្រភេទ​សត្វ កូនពូជនីមួយៗ។ សត្វកន្ធាយ ពេលចិញ្ចឹម​បាន​មួយ​ឆ្នាំ​៥​ខែ គឺត្រូវ​បំបែក​ចេញ​ពីហ្វូង កុំឲ្យបរិស្ថាន​រស់នៅរបស់​សត្វ​កន្ធាយ​ចង្អៀត ឥទ្ធិ​ពល​ដល់​សុខ​ភាព​និង​គុណភាព​សាច់​កន្ធាយ​។ ស្រះនិង​ល្អាងចិញ្ចឹមសត្វកន្ធាយ​ត្រូវពិនិត្យ​បរិស្ថានទឹក​ទៀង​ទាត់ បំផុត គឺក្រោយ​ពេល​ភ្លៀង​ធំ ត្រូវ​លាង​ជម្រះ​អាង ផ្លាស់​ទឹកដើម្បីមិនឲ្យសត្វ​កន្ធាយមានជម្ងឺ​ផ្សិត ឥទ្ធិពលដល់​ទិន្នផល​។



កូនកន្ធាយបន្លាពូជសព្វថ្ងៃ បានលក់ចេញទៅទីផ្សារដោយតម្លៃ៣០០ពាន់ដុងក្នុងមួយកូន។

ឆ្នេរខ្សាច់បានរចនាតភ្ជាប់ជាមួយស្រះចិញ្ចឹម ដើម្បីកន្ធាយអាចឡើងទៅហាលកំដៅ ឬកើតពង។

ពងកន្ធាយក្រោយពីបានយកចេញពីសម្បុក បានយកទៅដាក់ក្នុងបរិស្ថានដីខ្សាច់ថ្មី ដែលមានសីតុណ្ហភាពនិងកម្រិតសំណើមសមស្រប។

អ្នកចិញ្ចឹមសត្វកន្ធាយពិនិត្យពណ៌សម្បុរពង ដើម្បីតាមដានសង្កេតមើលត្រូវនឹងថ្ងៃកូនកន្ធាយញាស់ ហើយ​
ត្រៀមបម្រុងលក្ខណៈសម្បុកល្អបំផុត ដើម្បីកូនកន្ធាយមានសុខភាពល្អ។


សម្បុកតូចបានកសាងសម្រាប់ថៃទាំកូនកន្ធាយបន្លាកំពុងមានជម្ងឺ។

កន្ធាយពូជបន្លាមានទម្ងន់ឡើងដល់១៤គីឡូក្រាម។

សព្វថ្ងៃលោកតាត្រឹង​កុងបាំង (Tran Cong Bang)  ព្រលែង​ចិញ្ចឹម​សត្វ​កន្ធាយ​បន្លា កន្ធាយ​រំអឹល​ក្នុង​ស្រះ អាង​ចំ​នួន​១៣​កន្លែង ដោយមានសរុបផ្ទៃដី ២.៧០០ម៉ែត្រ​ការេ តាំងពីកូនពូជ កូន​ចិញ្ចឹម​ធំល្មម រហូរ​ដល់​កន្ធាយ​យក​សាច់​។ ស្រះចិញ្ចឹមក​ន្ធាយនី​មួយៗ មាន​ផ្ទៃដី៣០០​ម៉ែត្រ​ការេ។ លោក​តាបាំង (Bang) ឲ្យដឹង​ថា កន្ធាយ​ត្រូវការ​ចិញ្ចឹម​ពី៣-៤ឆ្នាំ ទើបមានទម្ងន់លក់ចេញ​មធ្យម​ពី៤-៥គីឡូ​ក្រាម តម្លៃ​កន្ធាយ​បន្លាជា​មធ្យមពី​៤-៥លាន​ក្នុង​មួយ​ក្បាល និង កន្ធាយរំអឹលពី២-៣លាន​ក្នុង​មួយ​ក្បាល​។ ក្នុងឆ្នាំ​២០១៥ លោកតា​បាន​លក់​ចេញ​នូវ​សត្វ​កន្ធាយ​សាច់​ចំនួន​៧០០​ក្បាល បូក​សរុប៤​តោន ចំណេញ​ជាង​២ពាន់​លាន​ដុង​។

មកដល់​សព្វ​ថ្ងៃ នៅឃុំខាយថៃ (Khai Thai) ស្រុកភូស្វៀន (Phu Xuyen) បង្កើតបាន​ចលនា​ជួយគ្នា​ចិញ្ចឹម​សត្វ​កន្ធាយ​មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់។ របរចិញ្ចឹម​សត្វកន្ធាយក្រៅពីបទ​ពិសោធន៍ បច្ចេកទេស នៅទាម​ទារ​ទុន​វិនិយោគ​ធំ។ ទោះបីយ៉ាងនេះ រដ្ឋាភិបាល​មួលដ្ឋាន​មានគោលនយោបាយ​ឧបត្ថម្ភ ដើម្បី​របរចិញ្ចឹម​សត្វ​កន្ធាយ​រីក​ចម្រើន ដូចជាបង្កលក្ខណៈសម្រាប់ក្រុម​គ្រួសារ​ចិញ្ចឹម​សត្វ​កន្ធាយខ្ចី​ដើម​ទុន​អាទិភាព ពីធនា​គារ​គោល​នយោបាយ​សង្គម មូលនីធិ​ឧបត្ថម្ភក​សិក​រ។ល។ ដើម្បីពួកគេមាន​ដើម​ទុន​វិនិយោគ បង្វិល​អភិវឌ្ឍន៍​ផលិត​កម្ម លើក​កម្ពស់​ប្រាក់​ចំណូល​ឲ្យគ្រួ​សារ​។ ជាពិសេស មនុស្ស​គំរួធ្វើ​សេដ្ឋកិច្ច​ពូកែដូច​ជា លោក​តា​ត្រឹន​កុង​បាំង (Tran Cong Bang)   មិន​អគតិ​លំអៀង​លាក់​អាថ៌​កំបាំង លោក​តាតែងត្រៀម​ចែក​រំលែក ដើម្បី​ជួយ​បង​ប្អូន មិត្ត​ភក្កិ មាមីងភូមិផងរបងជាមួយ ឲ្យមានរបរកែ​លម្អ​ជីវភាព​រស់នៅ។​ មក​ដល់​សព្វ​ថ្ងៃ ភូមិវិញ​ថឿង (Vinh Thuong) ឃុំខាយថៃ (Khai Thai) បានក្លាយជាតំបន់​ចិញ្ចឹមសត្វកន្ធាយប្រមូលផ្តុំ នៅស្រុកភូស្វៀន (Phu Xuyen) ដោយមាន​ក្រុមគ្រួសារ​ចំនួន២០ ក្នុងនោះ ក្រុមគ្រួសារដែល​ចិញ្ចឹមមាន​ទ្រង់ទា្រយ​ដូចជា បង​សើន(Son) បង​តៀន (Tien) ជាដើម ប្រាក់ចំណួលជាមធ្យម​ពី​៥០០-១ពាន់​លាន​ដុងក្នុង​មួយ​ឆ្នាំ ផ្តល់ប្រាក់​ចំណូល​ខ្ពស់​​ជាង​ការ​ធ្វើ​ស្រូវ ដាំ​ដំណាំ ឬចិញ្ចឹម​សត្វ​ផ្សេងៗ​។

ពីតំបន់​ដីធ្វើស្រូវ ជា​របរនាំមុខ  មកដល់សព្វ​ថ្ងៃ ដោយសារសត្វកន្ធាយ និងពិសេស គឺស្មារតី​សាមគ្គីភាព ជួយ​រួមគ្នា​ផលិត​កម្ម រួមគ្នាធ្វើមាន ពីមនុស្សម្នាក់ដូចលោក​ត្រឹន​កុង​បាំង (Tran Cong Bang) ធ្វើឲ្យភូមិ​ខាយ​ថៃ (Khai Thai) បាន​ក្លាយជាចំណុចសេដ្ឋកិច្ច​ជនបទ​ភ្លឺស្វាង​ពិត​ប្រាកដ​៕


 

អត្ថបទ៖ ធុកហៀន -  រូបថត៖ តឹតសើន

បណ្តាអត្ថបទបានផ្សាយ