28/06/2015 09:32 GMT+7 Email Print Like 0

ចំណុចភ្លឺជាច្រើនក្នុងគំនូរសេដ្ឋកិច្ចវៀតណាមក្នុងឆមាសទី១


ចំណុចភ្លឺជាច្រើនក្នុងគំនូរសេដ្ឋកិច្ចវៀតណាមក្នុងឆមាសទី១ (VOV)

តំលៃផលិតផល​សរុបក្នុងស្រុក (GDP) ក្នុង​ឆមាសទី១ឆ្នាំនេះ បាន​កើនឡើង​៦,២៨%បើប្រៀប​នឹងរយៈពេល​ដូច​គ្នា​នា​​ឆ្នាំ​ទៅមិញ​ និងខ្ពស់ជាងកំរិត​គោលដៅ៦,២% ដែលរដ្ឋាភិបាលដាក់ចេញ​ក្នុងឆ្នាំ​នេះ។ ប្រការ​នេះ​បាន​សឲ្យ​ឃើញនិន្នា​ការងើប​ឡើងវិញ នៃខឿន​សេដ្ឋកិច្ច។ នេះ​ជា​ព័ត៌​មាន​ដែល​បាន​​នាំចេញ​នៅសន្និសីត​កាសែត​ប្រ​កាស​ទិន្នន័យ​សេដ្ឋកិច្ច​សង្គម​ឆមាសទី១ ឆ្នាំ២០១៥ ដោយ​អគ្គនាយកដ្ឋាន​ស្ថិតិ​រៀបចំ​ នាថ្ងៃទី២៦ខែមិថុនាឆ្នាំ​២០១៥ នៅក្រុងហាណូយ។ ក្នុងគំនូរសេដ្ឋកិច្ច​ក្នុងឆមាសទី១ ស្ថាន​ភាព​អង្គភាព​អាជីវកម្ម​មាន​ការរីក​ចំរើន​ដោយ​បរិមាណ​អង្គភាព​អាជីវកម្មចុះឈ្មោះថ្មីកើនឡើងខ្ពស់ បើប្រៀបនឹងរយៈពេលដូចគ្នា នាឆ្នាំទៅមិញ។​លោក Pham Dinh Thuy ប្រធាននាយកដ្ឋាន​ស្ថិតិ​ឧស្សាហកម្ម នៃអគ្គនាយកដ្ឋានស្ថិតិ​បានឲ្យដឹងថា៖

“មុលហេតុមួយនាំទៅដល់ការចុះឈ្មោះអាជីវកម្មរបស់អង្គអាជីវកម្មតាមទិស​សកម្ម។​ នេះត្រូវនិយាយ​ដល់​ដំណោះ​ស្រាយ​​ប្រសិទ្ធិភាពមួយចំនួន របស់រដ្ឋាភិបាល។ ទីមួយគឺច្បាប់​អង្គផាព​អាជីវកម្ម​វិសោធន​កម្ម​មានសុពល​ភាព​ចាប់ពីខែកក្កដា​ ខាង​មុខបានមានឥទ្ធិពលដ៏ធំធេង​កែលំអរ បរិយាកាសអាជីវកម្ម។ រួមជាមួយនោះ​គឺឆ្នាំ​២០១៥ ក៏ជាឆ្នាំ​ដែលយើងអះ​អាង​ថា សេដ្ឋកិច្ចផុតពីភាព​ថយចុះ និងអភិវឌ្ឍន៍​ខឿន​សេដ្ឋកិច្ច​វៀតណាម​ងើប​ឡើង​វិញ​៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ