04/12/2016 19:57 GMT+7 Email Print Like 0

ចំណាប់អារម្មណ៍ SSEAYP ២០១៦

ឆ្លង​កាត់​ចម្ងាយ​ផ្លូវ​ឆ្ងាយ​លើ​មហាសាគរ​ នាវា​ Nippon Maru ដ៏ស្រស់​​ស្អាត​​និង​​ទំនើប​ បាន​​នាំ​គណៈ​ប្រតិ​ភូ​តំណាង​​យុវជន​ឆ្នើម​​​ជាង​​៣០០​នាក់​ នៃ​​ប្រទេស​​អាស៊ាន​​ទាំង​១០​​​និង​​ជប៉ុន​ បាន​អញ្ជើញ​មក​ទី​ក្រុង​​​ហូជីមិញ​​ស្រស់​​ស្អាត​ និង​​​ពោរ​ពេញ​​ដោយ​​ភាព​​សកម្ម​​​​នៃ​​​​ទឹក​ដី​វៀត​ណាម​ ដែល​​​ពោរ​ពេញ​​​ក្តី​​ស្រ​ឡាញ់​​ និង​​​​រាប់​អានចំពោះ​​ភ្ញៀវ​​។​

ការធ្វើ​ដំណើរ​មិនត្រឹម​តែ​ជាឱកាស​​ដើម្បី​យុវជន​អាស៊ាន​ និងជប៉ុន​​ផ្សារ​ភ្ជាប់​​​ចំណង​​​មិត្ត​ភាព​ នៅទាំង​ជា​ឱកាស​សម្រាប់​យុវជន​​មាន​ឱកាស​ស្វែង​យល់​និង​ឧទ្ទេសនាម​ពី​សក្តានុភាព​ សម្ផស្សសម្រាស់​ ​នៃ​ទឹកដី​​​ដែល​យើង​បាន​ឈាន​ទៅ​ដល់​ ក្នុង​នោះ​មានប្រទេស​​វៀតណាម​ មួយ​ក្នុង​ចំណោម​ប្រាំមួយ​ទីកន្លែង​ឈប់​​​សម្រាក​ដ៏​ប្រពៃ​អស្ចារ្យ​ ក្នុង​​​ដំណើរ​៤០​ថ្ងៃ​ នៃ​កម្មវិធី​នាវាយុវជន​អាស៊ី​អាគ្នេយ៍​​និង​ជប៉ុន​លើកទី​៤៣ ​ឆ្នាំ​២០១៦ (SSEAYP ២០១៦)​។
 
SSEAYP ២០១៦ មាន​ការ​ចូលរួម​នៃ​គណៈប្រតិភូ​តំណាង​យុវជន​​ចំនួន​៣២៨នាក់​ មកពី​​ប្រទេស​អាស៊ានទាំង​១០និងជប៉ុន​ ក្នុង​នោះ​គណៈ​ប្រតិភូ​តំណាង​​​វៀត​ណាម​​​មាន​ ២៩​នាក់​។ នាវា​ Nippon Maru ចេញ​ដំណើរ​ពីទីក្រុង​តូក្យូ​ (ជប៉ុន)​ នៅថ្ងៃទី​៤ខែ​វិច្ឆិកា​ ធ្វើ​ដំណើ​រលើ​ជលសា​​អូស​បន្លាយ​៤០​ថ្ងៃ នាំ​គណៈ​ប្រតិភូ​តំណាង​យុវជន​នៃ​ប្រទេសនានា​ អញ្ជើញ​មក​ដល់​ប្រទេសវៀតណាម​ ថៃ កម្ពុជា សិង្ហបូរី ឥណ្ឌូ​​នេស៊ី​ ហើយ​ត្រឡប់​ទៅ​ជប៉ុន​វិញ​។ នៅ​វៀតណាម​គណៈ​ប្រតិភូ​ បាន​ទៅទស្សនា​ទីក្រុង​ហូជីមិញ​ និង​សម្រាក​នៅ​ទី​នេះចំនួន ​៤ថ្ងៃ​ ចាប់​ពី​ថ្ងៃ ១១ដល់​១៤ខែ​វិច្ឆិកា​។​



នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP ២០១៦) នៅកំពង់ផែកាតឡាយ (Cat Lai) ទីក្រុងហូជីមិញ។
រូបថត៖ អានហីវ/ទីភ្នាក់ ងារសារព័ត៌មានវៀត ណាម


គណៈប្រតិភូតំណាងយុវជនវៀតណាម ចូលរួមកម្មវិធីនាវាអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP ២០១៦)។
រូបថត៖ អានហីវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


គណៈប្រតិភូតំណាងយុវជនជប៉ុន អនុវត្តវិធីប្រពៃណីរបស់នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ក្នុងពិធីទទួលស្វាគមន៍។
រូបថត៖ អានហីវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


គណៈប្រតិភូតំណាងយុវជនម៉ាឡេស៊ី រីករាយសប្បាយពេលមកដល់ទីក្រុងហូជីមិញ។ រូបថត៖ អានហីវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

យុវជនទីក្រុងហូជីមិញរីករាយ ទទួលស្វាគមន៍សមាជិក នៃនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន អញ្ជើញ​មក​ទស្សនា​
នៅប្រទេសវៀតណាម។ រូបថត៖ អានហីវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


គណៈប្រតិភូតំណាងយុវជនឡាវ។ រូបថត៖ អានហីវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ទិដ្ឋភាពពិធីទទួលនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP ២០១៦ )នៅកំពង់ផែកាតឡាយ Cat Lai)  ទីក្រុងហូជីមិញ។
រូបថត៖ អានហីវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុង​ប៉ុន្មាន​ថ្ងៃ​ ដែល​អញ្ជើញ​មកទស្សនា​ទី​ក្រុង​ហូជីមិញ​ គណៈ​ប្រតិភូ​តំណាង​យុវជន​ នៃ​ប្រទេសនានា​ បាន​រួម​គ្នា​ចូលរួម​​សកម្មភាព​រួម​ប្រាស្រ័យ​ផុស​ផុល​ ជាមួយ​យុវជន ​និង​ប្រជាជន​ទីក្រុង ក្រោម៨​ប្រធាន​បទ​រួម​មាន​៖  សហគ្រាស​យុវវ័យ​ ជម្រុញ​ផ្លាស់​ប្តូរ​​អន្ត​រ​វប្បធម៌​ បរិស្ថាន​-កាត់​បន្ថយ​គ្រោះ​មហន្តរាយ​​ធម្មជាតិ អាហារ​ និង​បំប៉ន់​ សុខ​ភាព​-បង្ការប្រឆាំង​ HIV/AIDS សហប្រតិបត្តិ​ការ​​អាស៊ាន​-ជប៉ុន​ អប់រំ​ក្នុង​សាលា​រៀន​ ព័ត៌មាន​និង​ឃោសនា​។
 
ពិសេស​កម្មវិធី​ “នៅ​ផ្ទះប្រជាជន​” (Homestay) ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​១២-១៤​ខែវិច្ឆិកា​ បាន​នាំ​មក​ឲ្យ​គណៈ​ប្រតិ​ភូ​​​តំណាង​នៃ​ប្រទេសនានា​ យល់​ដឹង​​​​ និង​​បទពិសោធន៍​ស៊ី​ជម្រៅ ពី​ជីវភាព​រស់នៅ វប្បធម៌​ ភាព​ល្អ​ប្រពៃ​ នៅ​​ក្នុង​ជីវភាព​​រស់​នៅ​ប្រចាំ​ថ្ងៃ​ របស់ជនជាតិ​វៀតណាម​ និយាយរួម​ និងទីក្រុង​ហូជីមិញ​និយាយ​ដោយឡែក​។ ​ច្រើន​ឆ្នាំ​កន្លង កម្មវិធី​ “​នៅ​ផ្ទះប្រជាជន” បាន​បន្សល់​ទុក​នៅ​អនុស្សាវរីយ៍ជ្រាលជ្រៅ​ ចំណាប់អារម្មណ៍​ប្រសើរ​ ​ ចំពោះ​គណៈ​ប្រតិភូ​​តំណាង​ដែលអញ្ជើញ​មក​ចូលរួម​កម្មវិធី​នេះ​។​
 
បង​ង្វៀន​ឡុង​ហាយ (Nguyen Long Hai) លេខាធិការ​មជ្ឈិម​នៃ​សម្ពន្ធ​យុវជន​ និងជា​​អនុប្រធាន​​ទទួល​បន្ទុក​អចិន្រ្តៃ​យ៍​ នៃ​គណកម្មការ​​ជាតិ ​ពី​យុវជន​វៀតណាម​ឲ្យ​ដឹង​ថា វៀតណាម​តែង​​វាយ​តម្លៃ​ខ្ពស់​ លើអត្ថន័យ​នៃ​កម្ម​វិធី​​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​និង​ជប៉ុន ក្នុង​ការបង្កើន​ទំនាក់ទំនង​សហប្រតិបត្តិការ​មិត្ត​ភាព​ និង​យោគ​យល់​គ្នា​​ទៅ​វិញ​ទៅ​មក ​រវាង​យុវជន​នៃ​ប្រទេសនានា​​នៅអាស៊ាន​និង​ជប៉ុន​។ កម្មវិធី​រួម​ចំណែក​ជម្រុញ​​ចំណង​​សាម​គ្គីភាព​ មិត្ត​ភាព​ រវាង​យុវជន​និង​ប្រជាជន​នៃ​ប្រទេសនានា ដែល​​នៅ​ក្នុង​តំបន់​ រឹត​បន្តឹង​ជាង​នេះ​ទៅទៀតនូវ​​ចំណង​​មិត្ត​ភាព​ ការ​យល់​ដឹង​និង​សហប្រតិ​បត្តិការ ​​រវាង​យុវជន​ ប្រជាជន​នៃ​ប្រទេសនានា​នៅ​អាស៊ាន​​​និង​ជប៉ុន​។​


សមាជិកម្នាក់ នៃនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន រំភើបរួមប្រាស្រ័យថតរូបជាមួយយុវជនទីក្រុងហូជីមិញ។
រូបថត៖ អានហីវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


យុវវ័យទីក្រុងហូជីមិញជូនកន្សែងឆ្នូតប្រពៃណី ដល់សមាជិកនៃនាវាអាស៊ីអាគ្នេយ៍-ជប៉ុន។ រូបថត៖ អានហីវ/
ទីភ្នាក់ងារសារព័ត៌មានវៀតណាម


គណៈប្រតិភូតំណាងយុវជនវៀតណាម ចូលរួមកម្មវិធីរួមប្រាស្រ័យវប្បធម៌យុវជនអាស៊ីអាគ្នេយ៍-ជប៉ុន២០១៦។
រូបថត៖ អានហីវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


គណៈប្រតិភូតំណាងយុវជនកម្ពុជា ចូលរួមកម្មវិធីរួមប្រាស្រ័យវប្បធម៌យុវជនអាស៊ីអាគ្នេយ៍-ជប៉ុន២០១៦។
រូបថត៖ អានហីវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ឱបបង្ហាញពីការរឹតចំណងមិត្តភាព រវាងយុវជននៃប្រទេសនានា។ រូបថត៖ អានហីវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ប្រជាជនទីក្រុងហូជីមិញរីករាយសប្បាយ ទទួលស្វាគមន៍យុវជននៃប្រទេសនានា។  រូបថត៖ អានហីវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លាចេញពីទីក្រុងហូជីមិញ សមាជិកនៃនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុនបន្តការធ្វើដំណើរទៅទៀត។
រូបថត៖ អានហីវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ភាពអាឡោះអាល័យពេលបែកគ្នា។ រូបថត៖ អានហីវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

យុវវ័យនិងប្រជាជនទីក្រុងហូជីមិញកុះករ ចេញទៅផ្ទាល់កំពង់ផែជូនដំណើរគណៈប្រតិភូយុវជន។
រូបថត៖ អានហីវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ចម្រុះក្តីញញឹម មានទាំងទឹកភ្នែកលាបែក។ រូបថត៖ អានហីវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន បន្តការធ្វើដំណើរអនុវត្តបេសកកម្មផ្សារភ្ជាប់ចំណងមិត្តភាពរបស់ខ្លួន។
រូបថត៖ អានហីវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

មុននេះ នៅ​ថ្ងៃទី​១៣ ខែតុលា​ មុនពេល​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​កម្មវិធី​ គណៈប្រតិភូ​​យុវជន​វៀតណាម​ បាន​ចូលរួម​កម្ម​វិធី​នាវា​​យុវជន​អាស៊ី​អាគ្នេយ៍​-ជប៉ុន​លើកទី​៤៣ ឆ្នាំ​២០១៦ មាន​កិត្តិយស​បាន​លោក​អនុប្រធាន​រដ្ឋសភា​អ៊ុង​ជូ​ឡឺវ​​ (Uong Chu Luu) ទទួល​នៅ​អគារ​រដ្ឋ​សភា​។​
 
ថ្លែង​សុន្ទរកថា ក្នុង​ការ​ជួប​ជុំ​ លោក​អនុប្រធាន​រដ្ឋ​សភា​ អ៊ុង​ជូ​ឡឺវ​ (Uong Chu Luu) បាន​វាយ​តម្លៃខ្ពស់​គណៈ​ប្រតិ​ភូ​​យុវជន​មជ្ឈិម​​កុម្មុយនិស្ត​​ទីក្រុង​ហូជីមិញ​ គណៈកម្មការ​ជាតិ​​ពី​យុវជន​វៀតណាម​ បាន​សហការ​ជាមួយ​រដ្ឋាភិបាល​​ជប៉ុន​ និង​ប្រទេសនានា​នៅ​អាស៊ាន​ រៀបចំ​កម្មវិធី​នាវា​យុវជន​​អាស៊ីអាគ្នេយ៍​ - ជប៉ុន ហើយ​​បញ្ជូន​គណៈ​ប្រតិភូ​តំណាង​ ទៅ​ចូលរួម​កម្មវិធី​​អំឡុង​២០​ឆ្នាំ​កន្លង​​។ លោក​អនុប្រធាន​រដ្ឋសភា​ស្នើ​ សមាជិក​ម្នាក់​ៗ នៃ​គណៈ​ប្រតិភូត្រូវ​ធ្វើ​ល្អការ​ងារ​​​​របស់​ខ្លួ​ន ដោយ​តួនាទី​ជា​រដ្ឋទូ​ត​យុវជន​មិត្ត​ភាព​។​
 
កម្ម​វិធី​ជា​ឱកាស​ដើម្បី​យុវជន​វៀតណាម​ សិក្សា​រួម​ប្រាស្រ័យ​ជា​មួយ​មិត្ត​ភក្តិ​​ក្នុង​តំបន់​ ក៏ដូចជា​ផ្សព្វ​ផ្សា​យ​រូបភាព​​ទឹកដី​ ជនជាតិ​វៀតណាម​​ស្រស់​ស្អាត​ សកម្មភាព​និង​ចូលចិត្ត​សន្តិភាព​ ជួយ​ឲ្យ​មិត្ត​ភក្តិ​ក្នុង​តំបន់​ស្រឡាញ់​​និង​យល់​ច្បាស់​​​ពី​វៀតណាម​៕



នាវា​យុវជន​អាស៊ី​អាគ្នេយ៍​ និង​ជប៉ុន ​ជា​កម្មវិធី​សហការ​រវាង​រដ្ឋាភិបាល​ទាំង​​១០​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ និង​ជប៉ុន​ ដើម្បី​បង្កើន​ទំនាក់ទំនង​រួម​ប្រាស្រ័យ​ មិត្ត​ភាព​យុវជន​ នៃ​ប្រទេស​នានា​នៅ​អាស៊ាន​និងជប៉ុន​។ កម្មវិធី​បាន​ចាប់ផ្តើម​ពី​ឆ្នាំ​១៩៧៤។ វៀតណាម​ជា​សមាជិក​​នៃ​កម្មវិធី​ចាប់ពី​ឆ្នាំ​១៩៩៥​ មក​ដល់​សព្វ​ថ្ងៃ​ ហើយ​​តែង​​ជា​សមាជិក​​ដ៏​សកម្ម​​របស់​​កម្មវិធី​។
 

 

 ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​/កាសែតរូបភាព​វៀតណាម​​
បណ្តាអត្ថបទបានផ្សាយ