03/06/2016 14:42 GMT+7 Email Print Like 0

ចំណាប់អារម្មណ៍អំពីវៀតណាមរបស់លោកប្រធានាធិបតី Obama

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក មជ្ឈដ្ឋានសារព័ត៌មានអន្តរជាតិនិងវៀតណាមបានផ្សព្វផ្សាយជាបន្តបន្ទាប់ព្រឹត្តិការណ៍លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ ក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែឧសភា) វៀតណាមក៏បានបន្សល់ទុកចំណាប់អារម្មណ៍ជាច្រើនចំពោះលោកប្រធានាធិបតី Barack Obama ដោយការទទួលស្វាគមន៍យ៉ាងមហោឡារិក និងចិត្តរាប់អានភ្ញៀវរបស់ថ្នាក់ដឹកនាំនិងប្រជាជនវៀតណាម។

ក្នុងក្របខ័ណ្ឌទស្សនកិច្ចនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានជួបពិភាក្សាការងារជាមួយ លោកប្រធានរដ្ឋ ត្រឹនដាយក្វាង អញ្ជើញធ្វើជាសាក្សី​ក្នុងពិធីចុះកិច្ចព្រមព្រៀង​សំខាន់ៗមួយ​ចំ​នួន​រវាង​ប្រទេសទាំងពីរ និងអញ្ជើញជួបសម្តែងការគួរសមជាមួយលោកអគ្គលេខាបក្ស ង្វៀន​ភូត្រុង ជួប​សវនាការ​​ជាមួយ​ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក ជួបពិភាក្សាការងារជាមួយ លោកស្រី​ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន អញ្ជើញមកទស្សនាទីកន្លែងរស់នៅនិងធ្វើការ​របស់​លោក​ប្រធាន​​ហូ​ជី​មិញ​ ថ្លែងសន្ទរកថាពិសេសនៅពេល​ជួប​យុវជនចំនួន ២០០០ នាក់ ​តំ​ណាង​ឲ្យ​យុវវ័យវៀតណាម ជួបប្រាស្រ័យជាមួយមេដឹកនាំវ័យក្មេងចំនួន ៨០០ នាក់ ​ជា​សមាជិកនៃ​អង្គការគំនិតផ្តួចផ្តើម​មេដឹកនាំវ័យក្មេង​អាស៊ីអាគ្នេយ៍..


ពិធីទទួលស្វាគមន៍​ជាផ្លូវការលោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Hussein Obama
ត្រូវបានរៀបចំយ៉ាង​មហោឡារិក​ នៅវិមានប្រធានរដ្ឋ។ រូបថត៖ ត្រុងឌឹក /ទីភ្នាក់ងារសារព័ត៌​មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង អញ្ជើញលោកប្រធានាធិបតីសហរដ្ឋ Barack Obama ត្រួតក្រុមកិត្តិយស​នៃកង​ទ័ព​ប្រជាជនវៀតណាមក្នុងពិធីទទួលស្វាគមន៍។ រូបថត៖ ត្រុងឌឹក /ទីភ្នាក់ងារសារព័ត៌​មានវៀតណាម

លោកប្រធានរដ្ឋ ត្រឹនដាយក្វាង និងលោកប្រធានាធិបតីសហរដ្ឋ Barack Obama មុនពេលជួបពិភាក្សា​ការងារ។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌​មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង ជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតី Barack Obama។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌​មានវៀតណាម


ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ​អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ​យន្តហោះចំនួន Boeing ១០០ ក្បាល ដែលមានតំលៃ ១១,៣ ពាន់​លាន​ដុល្លារ​អាមេរិក​រវាង​ក្រុម​ហ៊ុន​ VietjetAir របស់ប្រទេសវៀតណាម និង​សម្ព័ន្ធក្រុមហ៊ុន Boeing របស់​សហរដ្ឋ​អាមេរិក​។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌​មានវៀតណាម 

លោកប្រធានាធិបតី Barack Obama ប្រកាស សហរដ្ឋអាមេរិក​លុបចោលទាំងស្រុង​បទបញ្ជា​ហាម​​លក់អាវុធបង្កការរងរបួសចំពោះប្រទេសវៀតណាម នៅ​ពេលធ្វើសន្និសិទការសែតរួមជាមួយ​លោក​ប្រធាន​រដ្ឋ ត្រឹនដាយក្វាង។
រូបថត៖ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌​មានវៀតណាម

តាម​លោកអនុរដ្ឋមន្ត្រីការបរទេស ហាគីមង៉ុក ទស្សនកិច្ចលើកនេះ គឺតម្រុយថ្មីៗ​ក្នុង​ទំ​នាក់​ទំ​នងនៃប្រទេសទាំងពីរ បង្ហាញជំហានធំ​ក្នុងគំនិតរបស់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិកចំ​ពោះប្រទេសវៀតណាម។ សហរដ្ឋ​អាមេរិក​គោរពរបបនយោបាយនៃប្រទេសវៀត​ណាម គោរព​​ថ្នាក់ដឹកនាំនៃប្រទេសវៀតណាម។ ប្រការនេះ ដែល​បញ្ចេញតាមការលោក Obama មាន​​បំណងប្រាថ្នានិងបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទាំង ៤ រូប អញ្ជើញ​មកទស្សនាទីកន្លែងលោកប្រធានហូជីមិញបានរស់នៅនិងធ្វើការ បង្ហាញ​ការគោរព​ជាមួយ​លោក​ប្រធានហូជីមិញ ជាវិរៈបុរសជាតិ និង​បានអង្គការ UNESCO លើកតំកើង។

ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានឯកភាព​ បង្កើនទំនាក់ទំនងដៃគូពេញលេញ​វៀត​ណាម - អាមេរិក​តាម​ទិសដៅជាក់ស្តែង ធ្វើស៊ីជម្រៅ ប្រសិទ្ធភាពថែមទៀត ពីព្រោះ​ផល​ប្រយោជន៍របស់ប្រទេសទាំងពីរ រួមចំណែកក្នុងការរក្សាសន្តិភាព ស្ថេរភាព​និង​សហ​ប្រត្តិបត្តិការ​ក្នុងតំបន់និង​លើពិភពលោក។ លទ្ធផលដ៏លេចធ្លោ​នៃទស្សនកិច្ច​លើកនេះបាន​បង្ហាញ​យ៉ាង​ច្បាស់លាស់​ក្នុងសេចក្តីប្រកាសរួមនៃប្រទេសទាំងពីរ នោះគឺភាគីទាំងពីរសន្យា​បង្កើនទំនាក់ទំនងនយោបាយ - ការទូត ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងនោះមានការ​បញ្ជាក់ ការសន្យាស្តីពីការជំរុញអនុម័តឲ្យបានឆាប់រហ័សនិងអនុវត្តន៍​កិច្ចព្រមព្រៀង TPP ប្រកបដោយគ្រប់គ្រាន់ ធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ- ការពារជាតិ ជំរុញនិងការពារសិទ្ធិមនុស្សសម​ស្របនឹង​ធម្មនុញ្ញនិងការសន្យាអន្តរជាតិនៃប្រទេសនិមួយៗ ដោះស្រាយ​បណ្តាការសាកល្បង​ក្នុងតំបន់និងលើពិភពលោក ធ្វើស៊ីជម្រៅថែមទៀត​នូវទំនាក់ទំនង​ដៃគូយូរអង្វែង។

គួរឲ្យកត់សម្គាល់ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានព្រមព្រៀង​នូវកិច្ច​សហប្រតិបត្តិការយ៉ាងជាក់ស្តែង​​ដូចជា​៖បង្កើត​មហាវិទ្យាល័យ Fulbright វៀតណាម ចុះហត្ថ​លេ​ខា​លើកិច្ចព្រមព្រៀង​សេដ្ឋកិច្ចធំៗ​ មានតំលៃឡើងដល់ ១៦៣ ពាន់លានដុល្លារ​អាមេរិក​លើ​វិស័យអាកាសចរណ៍និង​ថាមពលអគ្គីសនីខ្យល់។ ជាពិសេស ភាគីអាមេរិក​បាន​ប្រកាស​លុបចោលទាំងស្រុង​​ការដាក់ទណ្ឌកម្មលក់អាវុធបង្ករងរបួស​ចំពោះ​វៀត​ណាម​ គូសចំណាំ​ទំនាក់ទំនង​នៃប្រទេសទាំងពីរចាប់ពី​ពេលនោះតទៅទៀត​ត្រូវបាន​ប្រក្រតីនីយកម្មទាំង​ស្រុង​​​ដែរ។


លោកអគ្គលេខាបក្ស ង្វៀនភុត្រុង ជួបសវនាការជាមួយ លោកប្រធានាធិបតី Barack Obama ។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក ជួបសវនាការជាមួយ លោកប្រធានាធិបតី Barack Obama ។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភា ង្វៀន​ធីគីមង៉ឹន ជួបជាមួយ​លោកប្រធានាធិបតី Barack Obama ។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

លោកស្រីប្រធានរដ្ឋសភា ង្វៀន​ធីគីមង៉ឹន អញ្ជើញលោកប្រធានាធិបតី Barack Obama មកទស្សនាទីកន្លែង​រស់នៅ និងធ្វើការរបស់លោកប្រធានហូជីមិញ ស្ថិតក្នុង​មណ្ឌល​កេរ្តិ៍ដំណែល​វិមានប្រធានរដ្ឋ។ រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ស្តីពីបញ្ហាសមុទ្រនៅខាងកើត ភាគីទាំងពីរបានបញ្ចេញ​ការព្រួមបារម្ភ​ចំពោះ​ការវិវឌ្ឍន៍​​នា​ពេល​ថ្មីៗនេះនៅសមុទ្រ​ខាងកើត ដែល​បង្កើតភាពតានតឹង កាត់បន្ថយទំនុកទុកចិត្ត​ គំរាមកំ ហែងសន្តិភាព សន្តិសុខនិង​ស្ថេរភាព​។ ដូច្នេះ ភាគីទាំងពីរបានបញ្ជាក់ការសន្យារួមចំពោះដំ​ណោះ​​ស្រាយបណ្តា​ជម្លោះ​ដែនដីនិងដែនសមុទ្រ​ដោយសន្តិវិធី ក្នុងនោះមានការគោរព​យ៉ាង​គ្រប់គ្រាន់​ដំណើរការទូត​និងច្បាប់ មិនប្រើប្រាស់កម្លាំងអាវុធឬគំ​រាម​កំហែង​ប្រើប្រាស់កម្លាំង សមស្របនឹង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ ក្នុងនោះមានសន្ធិសញ្ញា​របស់​​អង្គការសហប្រជាជាតិ (UNCLOS)។

ភាគីទាំងពីរ​បាន​សង្កត់ធ្ងន់ ការសន្យារបស់ភាគីជម្លោះ​មិនមានសកម្មភាព​ដែលធ្វើ​ស្មុគស្មាញ​ស្ថានភាពថែមទៀត​ ឬបើកទូលាយបណ្តាជម្លោះ ទទួលសម្គាល់តួនាទី​ក្នុងការអនុវត្តន៍សេចក្តី​ប្រកាសស្តីពីប្រព្រឹត្តរបស់ភាគី​នា​​នានៅសមុទ្រខាងកើត (DOC) ឲ្យបានត្រឹមត្រូវ ជំរុញការចរចារនិងចុះហត្ថលេខាលើក្រមសិលធម៌របស់ភាគី​នានានៅសមុទ្រខាងកើត (COC) ឲ្យបានឆាប់ៗនេះ។

ភាគីទាំងពីរបានសង្កត់ធ្ងន់ ការចាំបាច់នៃការធានាសេរីភាព​នៅផ្លូវដែនសមុទ្រ ក៏ដូចជាការ​រក្សាបណ្តាសកម្មភាព​ពាណិជ្ជកម្មដែលគោរពច្បាប់ មិនរារាំងនៅសមុទ្រខាងកើត អំពាវនាវ​មិនប្រើប្រាស់កងទ័ពនិង​អំ​ណត់​​ក្នុងការ​ដោះស្រាយបណ្តាជម្លោះ អះអាង​សារជាថ្មីម្តងទៀត ការសន្យារួម​តាម​សេចក្តីប្រកាស និង​ការសន្យា​នូវ​ការសហការយ៉ាងជិតស្និទ្ធ​ជាមួយ​បណ្តា​ដៃគូអាស៊ាន​ផ្សេងៗ ក្នុងការអនុវត្តន៍សេចក្តីនេះដែរ។




លោកប្រធានាធិបតី Barack Obama ថ្លែងសន្ទរកថា​ពិសេស​ជាមួយ​តំណាងឲ្យយុវវ័យវៀត ណាម​ចំនួន ២.០០០​ នាក់ នៅ​មជ្ឈមណ្ឌល​ជាតិ (រដ្ឋធានីហាណូយ)។ រូបថត៖ មិញសើន/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកប្រធានាធិបតី Barack Obama ជួបប្រាស្រ័យជាមួយ​យុវវ័យចំនួន ៨០០ នាក់ ដែល​ជា​សមាជិក​នៃគំនិតផ្តួចផ្តើមមេដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ នៅទីក្រុងហូជីមិញ។ រូបថត៖ ថាញ់វូ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកប្រធានាធិបតី Barack Obama ជួបប្រាស្រ័យជាមួយបណ្តាសហគ្រាស​ចាប់ផ្តើម​ការធ្វើអាជីវកម្មគំរូ​របស់ប្រទេសវៀតណាម នៅទីក្រុងហូជីមិញ។ រូបថត៖ វ៉ាន់ដាត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកប្រធានាធិបតី Barack Obama ជួបប្រាស្រ័យជាមួយ​សហគ្រិនវ័យក្មេងវៀតណាមម្នាក់។
រូបថត៖ វ៉ាន់ដាត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានាធិបតី Barack Obama អញ្ជើញមកទស្សនាវត្តភឿកហាយ ស្ថិតនៅខណ្ឌ ១ ទីក្រុងហូជីមិញ។
រូបថត៖ ថាញ់វូ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ប្រជាជនរស់នៅទីក្រុងហូជីមិញ ទទួលស្វាគមន៍ លោកប្រធានាធិបតី Barack Obama។ រូបថត៖ ថាញ់វូ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លើកដៃលា​នៅជើង​ជណ្តើរឡើងយន្តហោះនៅព្រលានយន្តហោះអន្តរជាតិ តឹនសើនញ៉ឹត មុនពេល​ចាកចេញ​ពីប្រទេសវៀតណាម លោកប្រធានាធិបតី Obama បាន​ដាក់ដៃលើបេះដូង​និងនិយាយថា “ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់។ មនោសញ្ចេត​នា​របស់​ប្រជាជន​វៀត​ណាម​បា​​ន​​រំភើបរំជួលបេះដូងខ្ញុំ។ គ្មានពេលណា ខ្ញុំ​មានចំណាប់អារម្មណ៍​ជិតស្និទ្ធជាមួយ​ប្រជាជន​វៀតណាម​ដូច្នោះ”./.

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម

 

បណ្តាអត្ថបទបានផ្សាយ