20/06/2016 10:05 GMT+7 Email Print Like 0

ចំណាប់អារម្មណ៍វៀតណាមនៅពិធីបុណ្យវប្បធម៌អាស៊ីបានប្រព្រឹត្តទៅនៅសាធារណរដ្ឋឆែក


ចំណាប់អារម្មណ៍វៀតណាមនៅពិធីបុណ្យវប្បធម៌អាស៊ីបានប្រព្រឹត្តទៅនៅសាធារណរដ្ឋឆែក

ប្រជាជនសាធារណរដ្ឋឆែករាប់រយនាក់​ រួមទាំងភ្ញៀវទេសចរបរទេស​បានមាន​ឱកាស​ទស្សនា​កម្ម​វិធី​សិល្បៈ​ដ៏វិសេស​វិសាល និង​រសជាតិម្ហូបអាហារ​របស់​វៀតណាម នៅក្នុងពីធីបុណ្យ “ពិធីវប្បធម៌អាស៊ី-ពីចម្ងាយ​ប៉ុន្តែ​នៅជិត​ស្និទ្ធ​” ដែលបានបើកនៅរដ្ឋធានី Praha នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦​។ ថ្លែងមតិក្នុង​ពិធី ឯកអគ្គរដ្ឋ​ទូត​វៀត​ណាម​ប្រចាំ​ នៅសាធារណរដ្ឋឆែក លោក Truong Manh Son បានឲ្យដឹង​ថា សកម្មភាព​នេះជួយ​ឲ្យសហគមន៍​ជនវៀត​ណាម នៅសាធារណរដ្ឋឆែកមាន​ឱកាសខិត​មកជិត​ជាមួយ​គ្នានិង​ធ្វើសមាហរណកម្ម​កាន់​តែស៊ីជម្រៅចូល​ក្នុង​ប្រទេស​សាមី។

​នៅក្នុងពិធីបុណ្យនេះ វៀតណាមបានឧទ្ទេសនាមទៅកាន់ប្រជាជនឆែក និងភ្ញៀវទេសចរ លក្ខណៈ​វិសេស​វិសាល​នៃវប្បធម៌​វៀតណាម តាមរយៈការសម្តែង​សិល្បៈ​បង្ហាញមូដ និង​ឧទ្ទេសនាមនូវ​រសជាតិម្ហូប​អាហារ។ លោក Lucas Hruda​ និស្សិតឆែកម្នាក់បានឲ្យ​ដឹងថា៖

“ខ្ញុំមិន​សូវស្គាល់អំពីវៀតណាមនៅឡើយទេ ដូច្នេះនៅពេលដឹងថាមានពិធីបុណ្យ​នេះ ខ្ញុំ​ចង់​មកដើម្បី​សូម​សាក​ល្បង​​នូវរសជាតិ​មុខ​ម្ហូប Cha Gio និងគយគនអាវ​ផាយរបស់​វៀតណាម ​ដែលខ្ញុំបាន​លឺជាយូ​រមក​​ហើយ​។ ខ្ញុំ​សង្ឃឹម​ថា នឹងបាន​ទស្សនាវៀតណាមផ្ទាល់ម្តង ដើម្បីឃើញច្បាស់អំពីប្រទេស​វៀតណាមដែរ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ