31/01/2017 05:37 GMT+7 Email Print Like 0

ចំណាប់អារម្មណ៍របស់ប្រទេសវៀតណាមនៅទីក្រុង Davos នៃប្រទេសសីស

ក្នុង​សន្និសីទ​​ប្រចាំ​ឆ្នាំ​​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើកទី៤៧ ​(WEF) បាន​រៀបចំនៅ​ទីក្រុង Davos ប្រទេស​ស្វីស (ចាប់ពីថ្ងៃទី១៧ដល់​ថ្ងៃទី២១ខែ​មករាឆ្នាំ២០១៧) លោក​នាយករដ្ឋមន្ត្រីង្វៀន​ស្វឹន​ភុក​បាន​មាន​កម្ម​វិធី​ធ្វើ​ការ​​ដ៏មមាញឹកនិងប្រសិទ្ធភាព​ ដោយ​បណ្តាសកម្មភាព​ទ្វេភាគី​និង​ពហុភាគី​ចំនួន ៤០ ។ អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​នេះគណៈប្រតិភូវៀតណាម​បានទទួល​បាន​​លទ្ធផល​​សំខាន់ៗ​និង​​ជាក់​ស្តែង​។ជាពិសេស​ ក្នុង​សន្និសីទ​លើកនេះប្រទេស​វៀតណាម​បាន​ក្លាយទៅ​ជា​ប្រទេស​ដំបូងដែល WEF ចុះ​ហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​​តាម​ទម្រង់​រូបភាព​ PPPតាម​នោះ​បាន​ជួយប្រទេសវៀតណាម​​ចូល​ក្នុង​ដំណើរ​ការ​និង​ប្រើប្រាស់​ប្រភព​កម្លាំង​និង​ប្រាជ្ញា​របស់​​ពិភព​លោក​​​ប្រកបដោយ​ល្អ​ប្រសើរ។

ក្នុង​សន្និសីទ​នេះ លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក​ បាន​​​ផ្សព្វ​ផ្សាយ​យ៉ាង​បើកទូលាយ​ដល់​សហគមន៍​​​​​​សហគ្រាស​​អន្តរជាតិ​សារមួយអំពីប្តេជ្ញាចិត្តការ​ផ្លាស់​ប្តូរ​ថ្មី​ទាំងស្រុង​​ប្រទេស​វៀតណាម ជំ​រុញ​​​​​ការ​រៀបចំ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ឡើង​វិញ ហើយ​ការ​ផ្លាស់​ប្តូរ​ទម្រង់​រូបភាព​​បង្កើន​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​ចាប់​ពីឥឡូវនេះ​រហូត​ដល់​ឆ្នាំ​២០២០ សារ​មួយ​អំពី​គោល​នយោបាយ​និង​​ការ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុ​ង​ការ​កសាង​រដ្ឋាភិបាល​ដ៏​សកម្ម ជំរុញ​ការ​កែ​លំអ​​បរិយាកាស​វិនិយោគ ធ្វើ​អាជីវកម្ម ជំរុញ​​ស្មារតី​​ចាប់​ផ្តើម​​អាជីវកម្ម ការ​ផ្លាស់ប្តូរ​ថ្មី គំនិត​ផ្តួច​ផ្តើម។


ក្នុងសន្និសីទWEFលើកទី ៤៧ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក បានមានកម្មវិធីធ្វើការមមាញឹក
ក្នុងនោះមានសកម្មភាពទ្វេភាគីនិងពហុភាគីចំនួន ៤០។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក អញ្ជើញចូលរួមនិងថ្លែងសន្ទរកថាក្នុងកិច្ចប្រជុំពេញអង្គ ក្រោមប្រធានបទ៖
“អត្តសញ្ញាណផ្នែកច្នៃប្រឌិតឡើង ៖ តើASEAN បានក្លាយទៅជាសហគមន៍មួយហើយឬនៅ?”
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក និងលោកប្រធានWEF Klaus Schwab អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា
លើកិច្ចព្រមព្រៀងរវាង និងវៀតណាមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចវៀតណាម
ដោយសមត្ថភាពរបស់ខ្លួនឯងក្នុងអនាគត។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក ជួប លោកប្រធានាធិបតីស្វីស Doris Leuthard
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក ចូលក្រាបថ្វាយបង្គំ ព្រះមហាក្សត្រីយានីប្រទេសហូឡង់ Maxima។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីហូឡង់ Mark Rutte។
រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីប្រទេសអូទ្រីស Christian Kern ។
រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុង​​បណ្តាថ្ងៃ​អញ្ជើញ​ចូលរួម​ក្នុងសន្និសីទ​WEF Davos លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក​ បាន​ជួប​​សវនាការ​ជាមួយ​ថ្នាក់ដឹក​នាំ​នៃបណ្តា​ប្រទេស (ដូចជា ប្រទេស​ស្វីស ប្រទេស​ហូឡង់ ប្រទេសអូទ្រីស…) និង​បណ្តា​​អង្គការ​អន្តរជាតិ​ធំៗ (WB, WTO, ADB, OECD…) ដើម្បី​ធ្វើ​ជ្រាល​ជ្រៅ​ថែម​ទៀត​នូវ​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​និង​បណ្តា​អង្គការ​​នេះ។

សំខាន់ជាង​នេះ ក្នុង​សន្និសីទ​WEF Davos ឆ្នាំនេះ លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក​ បាន​ជួប​សន្ទនា និង​ពិភាក្សាការងារ​ជាមួយ​តំណាង​​សម្ព័ន្ធក្រុមហ៊ុន​ឈាន​មុខ​គេ​លើពិភពលោកចំនួន ៤០ ដូចជា៖ Microsoft, Facebook, Alphabet (Google), Qualcom, Standard Chartered, Prudential, Alibaba, JETRO, Mitsubishi, UPS, Carlyle, Swiss Re… នេះ​សុទ្ធតែ​​​​ក្រុមហ៊ុន​និង​ពាណិជ្ជៈសញ្ញា​​​ដ៏​ល្បី​ឈ្មោះ​លើពិភពលោក​និងជាប់​ចំណាត់ថ្នាក់​ Top ៥០០ សម្ព័ន្ធ​ក្រុមហ៊ុន​ធំបំផុត​លើពិភពលោក ដែល​មាន​​ប្រៀប​ខ្លាំង​ខាង​ហិរញ្ញវត្ថុ​និង​បច្ចេកវិទ្យា។ លោក​នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ ជំរុញ​បណ្តា​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​បង្កើនការវិនិយោគចូលវៀតណាម ឆ្លងកាត់តាមនេះ ដើម្បី​រួមចំណែកយ៉ាងសកម្ម បង្កើនទុនវិនិយោគ ចូលវៀតណាម នាឆ្នាំខាងមុខ ។


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក ជួបសវនាការជាមួយ លោកអគ្គលេខាថ្មីនៃអង្គការសហប្រជាជាតិ
Antonio Guterres។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្សព្វផ្សាយ


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក ជួបសវនាការជាមួយ លោកប្រធានធនាគារពិភពលោក Jim Young Kim ។
រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក ជួបសវនាការជាមួយ លោកអគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក
(WTO) Roberto Azevedo។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក ទទួលជួប លោកប្រធានសម្ព័ន្ធក្រុមហ៊ុន AlibabaJack Ma។ 
រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក ទទួលជួប លោកប្រធានសម្ព័ន្ធក្រុមហ៊ុន MicrosoftBradford Smith។ 
រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក ទទួលជួប លោកប្រធានសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ PrudentialPaul Manduca។ 
រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក ទទួលជួប លោកប្រធានសម្ព័ន្ធក្រុមហ៊ុនQualcomm Paul E. Jacob។
រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក ទទួលជួប លោកប្រធានសម្ព័ន្ធក្រុមហ៊ុន Carlyle Group David Marchik។
រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ជាពិសេស ក្នុង​សន្និសីទ​ WEF Davos លើកនេះ ប្រទេស​វៀតណាម​និង​ WEF បាន​ចុះ​ហេត្ថលេខា​លើកិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​ តាមនោះ​WEF បាន​ជួយឧបត្ថម្ភ​ប្រទេស​វៀតណាម​អភិវឌ្ឍន៍​ខឿន​សេដ្ឋកិច្ច​​ស្ថេរភាព ​ប្រទេស​វៀតណាមអាចប្រព្រឹត្តិ​ចំពោះ​​​ការវិវឌ្ឍន៍​នៅពេល​អនាគត​តាម​រយៈផ្តល់​យោបល់​នូវ​ការរៀបចំ​ហេដ្ឋរចនាសម្ព័ន្ធសេដ្ឋកិច្ច លើកកម្ពស់​សមត្ថភាព​ប្រកួត​ប្រជែង កសិកម្ម​ប្រើប្រាស់​ដោយបច្ចេក​វិទ្យា​ខ្ពស់ ប្រទេស​វៀត​ណាម​គឺ​ប្រទេស​ដំបូង​ WEF ​ចុះ​ហេត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​តាម​ទ្រង់​ទ្រាយ​​ដៃគូ​រដ្ឋ - ឯកជន (PPP: Public - Private Partner) តាម​នោះ​​​ជួយ​ប្រទេស​វៀតណាម​ចូល​ក្នុង​ដំណើរការ​និង​ឆ្លៀត​យក​​បណ្តា​ប្រភព​ធនធាន​មនុស្ស ប្រាជ្ញា​របស់ និង​សម្ព័ន្ធ​ក្រុមហ៊ុន​ជាសមាជិក បណ្តា​ដៃគូ​ដែល​ចាត់​ទុក​ដូចជា​រតនបស់​ពិភពលោក។

ទន្ទឹម​នឹង​នោះ ការ​អញ្ជើញ​ចូល​រួម​ក្នុង​សន្និសីទ​នេះក៏​ជា​ឳកាស​ល្អ​ ដើម្បី​ប្រទេស​វៀតណាម​ឃោសនា​នូវ​ឆ្នាំ APEC ឆ្នាំ ២០១៧ ទៅ​កាន់​ពិភពលោក។ ក្នុងសន្និសីទ​នេះ លោក​នាយករដ្ឋមន្ត្រី​ ង្វៀន​ស្វឹន​ភុក​បាន​ចលនា ជំរុញ​​ថ្នាក់ដឹក​នាំ​នៃ​អង្គការ​អន្តរជាតិធំ​និង​បណ្តា​សម្ព័ន្ធ​ក្រុមហ៊ុន​ឈាន​មុខ​គេ​លើ​ពិភព​លោក​​គាំទ្រ​និង​អញ្ជើញ​ចូលរួម​ក្នុង​បណ្តា​សកម្មភាពនៃ​ឆ្នាំ APEC ២០១៧ តាម​នោះ​រួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​ទីតាំង​របស់​ប្រទេស​វៀតណាម​ ក្នុង​តួនាទី​ម្ចាស់​ផ្ទះ​ APEC ២០១៧./.

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាព​វៀតណាម

បណ្តាអត្ថបទបានផ្សាយ