15/06/2015 09:59 GMT+7 Email Print Like 0

ចំណាប់អារម្មណ៍នៅភូមិថាវឌៀន

ភូមិ​ថាវ​ឌៀន (សង្កាត់​​ថាវឌៀន ខណ្ឌ​២)ស្ថិត​នៅលើមាត់​ព្រែក​សាយ​ហ្គន គឺជា​រមណីយ​ដ្ឋាន​ស្រស់​ស្អាត​មួយ​តាមស្តង់​ដារ​អន្តរជាតិ ហើយ​បច្ចុប្បន្ន​កំពុង​ក្លាយ​ជា​ទីកន្លែង​ទេសចរណ៍​ដ៏អស្ចារ្យ​សំរាប់​ភ្ញៀវ​ទេស​ចរណ៍​​ពេល​មក​ទស្សនា​លេង​ទីក្រុង​ហូជីមិញ។

ភូមិថា​វឌៀន គឺជាមណ្ឌលទេសចណ៍​សម្ព័ន្ធ​មួយ  ដោយមាន​ផ្ទៃដី​ជាង២០.០០០​ម៉ែត្រ ហើយ​មាន​ប្រវែង​ដែល​ជាប់​មាត់​ព្រែក​សាយហ្គន គឺ១៨០​ម៉ែត្រ។ បើសិន​ជាធ្វើដំណើរ​តាមដងផ្លូវគោក​ចម្ងាយ៧គីឡូ​ម៉ែត្រ ពីមជ្ឈមណ្ឌល​ទី​ក្រុង​ហូជីមិញ ឬធ្វើដំណើរ​តាមកាណូតល្បឿន​លឿន​១៥នាទី តាមព្រែក​សាយ​ហ្គន។ ភ្ញៀវ​ទេសចរណ៍​អាច​រក​ឃើញ​មណ្ឌល​រមណីយ​ដ្ឋានស្រស់​ស្អាត តាម​ស្តង់ដារ​អន្តរជាតិ មាន​បរិយាកាស​ដ៏​បរិសុទ្ធ​នៅ​លើរ​មាត់​ព្រែក​រូមែន​ទីន​នេះ។

ភ្ញៀវទេសចរណ៍​នឹងបាន​ឆ្លង​កាត់ ក្នុងបរិយាកាសមួយ​ដែលមានលក្ខណៈ​វប្បធម៌វៀ​តណាម​សុទ្ធសាធ  ដោយ​មាន​ស្ថាបត្យ​កម្ម​ទំលៀមទំលាប់​ប្រពៃណី។ ទុកដូចជា​មណ្ឌល​កន្លែង​កំសាន្ត​ទេសភាព​ទន្លេលំដាប់​៥ផ្កាយ​ដំបូង​បង្អស់​នៅ​ទីក្រុង​ហូជីមិញ ភូមិថាវ​ឌៀនរួម​មានមណ្ឌល​សេវាកម្ម​ដូច​ជា៖ មណ្ឌលសេវាកម្ម​កែសម្ផស្ស និង​spa (Viet Authentic Spa) មណ្ឌល​ភោជនីយ​ដ្ឋាន​រួមមាន​៤កន្លែង​គឺ ភោជនីយដ្ឋាន​ដ៏​ឆ្ងាញ់​ពិសា​មាន​លក្ខណៈ​រចនាបទ​ម្ហូប​អាហារ​វៀត​ណាម Chaba ថៃ មាន​លក្ខណៈថៃ Tama Gawa Shushi Bar មាន​លក្ខណៈ​ជប៉ុន Villa Romain Italianមាន​លក្ខណៈ​អ៊ីតា​លី សណ្ឋាគារ​(ថាវឌៀន Village Hotel) មណ្ឌលអគារ​ព្រឹត្តិការណ៍(Van Mieu Event House) មណ្ឌល​អគារ​សម្តែង​អាយ៉ង​ទឹក បន្ទប់​ហាត់​ប្រាណ មណ្ឌល​លេងកំសាន្ត​រប​ស់កុមារ។


បរិយាកាសដ៏បរិសុទ្ធខាងក្នុងភូមិថាវឌៀន ។

ស្ថាបត្យកម្មមានលក្ខណៈរចនាបទអ៊ឺរ៉ុបនៅភូមិថាវឌៀន ។

ផ្លូវដើរនៅចន្លោះផ្ទះថ្មធំៗនានារបស់ភូមិថាវឌៀន បានរចនាសមស្របជាមួយធម្មជាតិ។

នាទីលំហែកាយក្នុងបរិយាកាសនៅមាត់ព្រែកសាយហ្គនរបស់ភ្ញៀវទេសចរណ៍អន្តរជាតិក្នុងភូមិថាវឌៀន។

បន្ទប់ហាត់ Gym នៅភូមិថាវឌៀន ។

ភ្ញៀវទេសចរណ៍បណ្តែតអារម្មណ៍ក្នុងបរិយាកាសខ្យល់ត្រជាក់នៃអាងហែលទឹកនៅក្បែរមាត់ព្រែកសាយហ្គនក្នុងភូមិថាវឌៀន។

បន្ទាប់សម្រាកដ៏ប្រណិតនិងងាយស្រួលក្នុងភូមិថាវឌៀន។

ឆ្នេរខ្សាច់សក្នុងភូមិថាវឌៀន ជាទីកន្លែងសម្រាប់កុមារលេងសប្បាយពេលមកទីនេះ។

បន្ទប់ហាត់កីឡាដោយមានសម្ភារៈទំនើប។

ភូមិថាវឌៀន សព្វថ្ងៃកំពុងជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍បរទេសដែលមកកម្សាន្តទីក្រុងហូជីមិញ។

ក្នុងនោះ ភ្ញៀវទេស​ចរណ៍នឹងមានឱកាស​បណ្តែត​អារម្មណ៍ ក្នុងបរិយាកាស​មួយដ៏ជិត​ស្និទ្ធ​និងមានភាព​ប្លែក ពេល​ដែល​មកសម្រាក​ក្នុងសណ្ឋាគារ​របស់ភូមិ​ថាវឌៀន ដោយ​មានប្រព័ន្ធ​បន្ទប់ចំនួន​២០​បន្ទប់​ចែកជា៤​ប្រភេទ៖  Superior DeluxeJunior Suite និង Extra bed។ ដោយ​ឡែក​ប្រព័ន្ធ​ភោជនីយដ្ឋាន​វៀត​ណាម ថៃ ជប៉ុន អ៊ីតាលី បម្រើ​មុខ​ម្ហូបអាហារ​ជាច្រើន​ជូន​ភ្ញៀវទេសចរណ៍​ជ្រើសរើស​តាម​ចិត្ត។ ទាំង​អស់​នេះ​សុទ្ធ​តែ​ជាការ​ពិសោធន៍​ដោយ​ម្ហូប​អាហារ​ពិសេស នៅក្នុង​បរិយាកាស​នៅភូមិថាវ​ឌៀន។

ស្ទើតែទាំងអស់​ភ្ញៀវទេសចរណ៍​សុទ្ធត្រូវជក់​អារម្មណ៍ ពេលទើបបោះជំហាន​ចូលភូមិថាវ​ឌៀន ពី​ព្រោះ​បរិយាកាស​ដើម​ឈើបៃតង​លំហើយស្រស់​ស្រាយ ក្នុងជំនោខ្យល់​ក្រអូបនៃ​រុក្ខជាតិ​ដុះក្បែរ​មាត់ព្រែក​សាយហ្គន​ដ៍ត្រ​ជាក់។ ម្យ៉ាង​ទៀត ភូមិថាវ​ឌៀន​នៅ​មានចំណាប់​អារម្មណ៍ជាងនេះ​គឺ មាន​ផ្លូវបត់​បែនតាម​ផ្ទះថ្ម​ធំៗ មាន​ទាំង​ជួរ​ដើម​ផ្កាចំ​ប៉ីចំ​ប៉ារីក​សាយក្លិន​ក្រអូប។ ក្រៅពី​នោះ ផ្តើមគំ​និត “សមុទ្រក្នុង​ទីក្រុង” របស់​ជនជាតិ​បារាំង ភូមិថាវ​ឌៀន ធ្វើឲ្យ​ភ្ញៀវ​ទេសចរណ៍ បាន​ឆ្លងកាត់ដូច​កំពុងនៅឆ្នេរ​សមុទ្រ​ពោរពេញ​ដោយ​ខ្សាច់​ និងដើមដូង​ខៀវ​ស្រស់។

ក្នុងន្លោះរយៈ​ពេលពីថ្ងៃ១៣​ទៅដល់​ថ្ងៃ១៦ (ចន្ទ​គតិវៀត​ណាម) ប្រចាំ​ខែ ពេល​ចន្ទ​ពេញ​វង់​ពន្លឺ​ចែង​ចាំង​សាយ​ភាយ​គ្រប់​ទិសទី​នៅលើ​ផែន​ដី ភូមិថាវ​ឌៀន​កាន់តែ​លេច​អណ្តែត​ដូច​បានរាយ​ទឹកដម​ដ៏ពិសេសមួយ។ ហេតុ​ដូច្នេះ​ទើប​បង​ស្រី Linda Wilson ជាភ្ញៀវ​ទេសចរណ៍​ជនជាតិ​អង់​គ្លេសឲ្យដឹង​ថា៖ "ខ្ញុំបាន​សម្រាក​នៅទីនេះជាច្រើន​ថ្ងៃ ភូមិ​ថាវ​ឌៀន ពិតជាភូមិ​មួយដែលមាន​លក្ខណៈរបស់វៀត​ណាម សុទ្ធសាធដែលខ្ញុំបានស្គាល់”៕

 

អត្ថបទ៖ ង្វៀនវូថាញដាក រូបថត៖ ថុងហាយ
 

បណ្តាអត្ថបទបានផ្សាយ