30/10/2016 00:26 GMT+7 Email Print Like 0

ចំណាប់អារម្មណ៍ចំពោះបណ្តាបុរីថ្មី ស្ថិតក្នុងរដ្ឋធានីហាណូយ (Ha Noi)

ក្នុង​រយៈពេល​​បង្កើត​និង​អភិវឌ្ឍន៍ រដ្ឋធានី​ហាណូយ (Ha Noi) ដ៏ល្បីឈ្មោះ​ដោយ​សោភ័ណ្ឌភាព​ថ្លៃ​ថ្នូរ​ និងប្រណិត​​​​របស់​​​ស្ថាបត្យកម្ម​លោកខាង​កើត​រួម​ផ្សំនឹងស្ថាបត្យកម្ម​លោកខាងលិច ។ នា​សព្វថ្ងៃនេះ រដ្ឋធានី​ហាណូយមាន​អាយុរាប់ពាន់​ឆ្នាំហើយ និង​កំពុង​បោះ​ជំហាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្លា ក្លាយ​ទៅ​ជាទីក្រុង​​សមាហរណកម្មយ៉ាងសកម្ម ដោយ​​ការលេចចេញ​​កាន់តែ​ជា​ច្រើននូវ​បណ្តា​សម្ព័ន្ធ​បុរី​ដ៏​ទំនើប ដែល​មាន​រូប​រាង​ដូចជា​ទីក្រុង​អឺរ៉ុប​តូច

បណ្តា​វិថី​បុរាណ​​​នា​សម័យ​មុន

នា​ពេល​រសៀល​នៃ​សរទរដូវ​ តាម​ការណែនាំ​របស់​ភូមិសាស្ត្រវិថី​បុរាណដែល​កត់​ត្រា​​ក្នុង​សៀវ​ភៅ​អំពីរដ្ឋធានី​ហា​ណូយ​​ ( Ha Noi ) យើង​ខ្ញុំ​បាន​មកដល់​ទីកន្លែង​មួយ​ ដែល​គេចាត់​ទុក​ដូច​ជា​​ចំណុច​មួយ​​​ស្ថិត​នៅ​បាតរូបរាង​ “ត្រីកោណ​​​”នៃវិថី​បុរាណ នេះ​គឺជា​បណ្តា​វិថី ហាង​បុង ( Hang Bong ) - ហាង​ហ្គាយ ( Hang Gai ) -  កូវ​ហ្គោ ( Cau Go) ដើម្បី​​ពិសាតែ​ទឹក​កកមួយកែវ ​​ដែល​លក់​នៅ​ចិញ្ចើម​ផ្លូវ​និងអង្គុយសញ្ជឹងគិតយ៉ាងស្រមើស្រមៃ  ។

​ចំពោះ​នរណាម្នាក់ដែលមាន​ចំណូល​ចិត្ត​អង្គុយ​​និង​ពិសា​តែ​ទឹកកក​នៅ​ចិញ្ចើមផ្លូវ ឬ​ដើរ​ជុំវិញ​ក្នុងតំបន់ “៣៦ វិថីបុរាណ” សុទ្ធតែ​មើល​ឃើញថា៖ រដ្ឋធានីហាណូយ ( Ha Noi ) គឺមួយ​ក្នុង​បណ្តា​ទីក្រុង​“ប្លែកៗ” ពីព្រោះ​សោភ័ណ្ឌភាព​​​នេះ​មិន​ត្រឹម​តែ​ស្អាត​ល្អ​ដោយ​ស្ថាបត្យកម្មតែប៉ុណ្ណោះ ​ប្រហែល​ជាបណ្តាគុណ​សម្បត្តិរបស់​វិថី​បុរាណ​ក៏​ក្លាយទៅជា​ការ​បំផុស​គំនិត​​​របស់​កវីម្នាក់។ ​ប្រហែលជា​ដូច្នេះ រដ្ឋធានី​ហាណូយបាន​លេច​ចេញ​ជា​ច្រើន​ដងក្នុង​បទកំណាព្យ តន្ត្រី គំនូរ ហើយជួន​កាល​រូបភាព​ចក្រតូច ​ផ្លូវ​តូច​ បណ្តា​ហាង​លក់​នៅ​ចិញ្ចើម​ផ្លូវ ដែលធ្វើ​ឲ្យអ្នករស់​នៅ​ឆ្ងាយពី​ស្រុក​កំណើតក៏​នឹក​ដល់​​រដ្ឋធានីហាណូយ​ផង​ដែរ។


ទិដ្ឋភាពនៅកណ្តាលរដ្ឋធានីហាណូយ បឹងហូហ្គៀម  ( Ho Guom ) ស្ថិតនៅពាក់កណ្តាល។ ថតពីយន្តហោះរបស់
កងទ័ពបារាំង នៅពេលពួកគេឈ្លានពាននៅប្រទេសយើង នាបណ្តាឆ្នាំ ៣០ នៃសតវត្សរ៍មុន។ រូបថត៖ ឯកសារ


ផ្សារដុងស្វឹន (Dong Xuan) ផ្សារធំបំផុតក្នុងតំបន់វិថីបុរាណហាណូយ បានកសាងពីរាជកាលង្វៀន (Nguyen)
(នាដើមសតវត្សរ៍ទី ១៩) និងត្រូវបានជនជាតិបារាំងកសាងយ៉ាងរឹងមាំនាឆ្នាំ១៨៩០។  ថតនាបណ្តាឆ្នាំ ៨០
នៃសតវត្សរ៍មុន នៅពេលរដ្ឋធានីហាណូយនៅតែមានភ្លើងរថយន្តដោយភ្លើងទៅមកទៅវិញ។
រូបថត៖ ឯកសាររបស់កាសែតវៀតណាម


រូបភាពលោកគ្រូសរសេរឃ្លាឆ្លងឆ្លើយក្នុងបុណ្យតេត ( បុណ្យចូលឆ្នាំថ្មីវៀតណាម ) នៅចិញ្ចើមផ្លូវនៃរដ្ឋធានីហាណូយ
ប្រហែលមួយសតវត្សរ៍មុន។ រូបថត៖ ឯកសារ


វិថីហាងថៀក (Hang Thiec) នាឆ្នាំ១៩១៥ បណ្តាផ្ទះស្ថិតជិតជុំគ្នាតាមរបៀប  "ត្រួតគ្នាឡើង ដូចប្រអប់គូសឈើ"។ រូបថត៖ ឯកសារ


ហាងលក់គ្រឿងលេងសំរាប់កុមារក្នុងពិធីបុណ្យសែនព្រះខែ ស្ថិតនៅវិថីហាងហ្គាយ (Hang Gai) ថតប្រហែល
ក្នុងឆ្នាំ ១៩១៥  - ១៩១៧។ រូបថត៖ ឯកសារ

តាម​សៀវ​ភៅ​​ប្រវត្តិសាស្ត្រ តំបន់​វិថី​បុរាណ​នៃ​រដ្ឋធានី​ហាណូយ​ត្រូវបាន​​បង្កើត​​ប្រហែល​សតវត្សរ៍ទី ១០ រហូត​ដល់សតវត្សរ៍​ទី ១៥ ដល់ សតវត្សរ៍​ទី ១៦ បាន​​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លា។ ​តំបន់​វិថី​បុរាណទាំងឡាយ​នៃ​រដ្ឋធានី​ហាណូយ​មានទំហំ ៨២ ហិចតា ស្ថិត​​នៅ​ខាង​កើត​ហ័ង​ថាញ់ -ថាំងឡុង ( Hoang Thanh Thang Long)  នា​សព្វ​ថ្ងៃនេះ​ស្ថិត​ក្នុង​​ភូមិសាស្ត្រ ១០ សង្កាត់​នៃ​ខណ្ឌ​ហ័ន​គៀម (Hoan Kiem) ។ រីឯ​តំបន់​វិថី​ចាស់​នៃ​រដ្ឋធានីហាណូយ​ត្រូវ​បាន​បង្កើត​ នា​ពេល​​​កងទ័ព​បារាំង​ឈ្លាន​ពាន​ប្រទេស​​វៀតណាម នា​បច្ចុប្បន្ន​នេះ​​បណ្តា​វិឡានិង​អគារ​ចំនួន ១.៥៨៦ អគារ​ ដែល​មាន​រចនាបទ​ស្ថាបត្យកម្ម​បាំរាង បាន​កសាង​ពីជាង ១០០ ឆ្នាំមុន ក្នុងនោះវិឡា​​​ប្រើ​ប្រាស់​ដោយ​ឯកជន​ចំនួន ៥៦២ អគារ និង​វិឡា​​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ចំនួន ១.០២៤ អគារ ​។  

មើលពីខាងលើចុះ ចម្ងាយពីត្រើយទន្លេហុង (Hong) មិនឆ្ងាយប៉ុន្មានទេ  តំបន់វិថីបុរាណហាណូយទាំងឡាយមើលដូចជារូប​ត្រីកោណ​មួយដ៏ធំអស្ចារ្យ។ ផ្លូវជាខ្វាត់ខ្វែងនិងបែងចែកជាក្រឡាចត្រង្គ។ នាពេលមុន នៅវិថីនិមួយៗ គេលក់មុខទំនិញមួយ ឬប្រកបមុខរបរសិប្បយកម្មមួ។ ដូច្នេះ ឈ្មោះរបស់វិថីតែងតែតភ្ជាប់​និងអក្សរ“ហាង” ដូចជា៖ ហាងដឿង ( Hang Duong ) ហាងបាក ( Hang Bac ) ហាងមាំ ( Hang Mam ) ហាងជីញ ( Hang Chinh ) ហាង​ម៉ា ( Hang Ma ) ហាងវ៉ាយ ( Hang Vai ) ... តំបន់វិថីតបុរាណតភ្ជាប់ជាមួយគ្នា មើលដូចជាទីផ្សារធំមួយ។ ប្រហែលជាដូច្នេះ រដ្ឋធានីហាណូយមានឈ្មោះផ្សេងៗ ទៀតគឺ“កែចើ” ( Ke Cho )។ 

សង្ខាងចិញ្ចើមផ្លូវគឺបណ្តាអគារមានរូបរាងបំពង់ជិតជុំគ្នា តាមរបៀប​ “ប្រអប់ឈើគូសត្រួតគ្នាឡើង”។ អគារដែលកសាងតាមបែបនេះតែងតែលេចចេញជាច្រើនក្នុងគំនូរ “ ផ្លូវផាយ” ( Phai ) ដ៏ល្បីឈ្មោះរបស់វិចិត្រករប៊ុយស្វឹនផាយ ( Bui Xuan Phai ) (១៩២០ -   ១៩៨៨)។ នាសព្វថ្ងៃនេះ បណ្តាអគារចំនួនត្រូវបានកសាងតាមបែបនេះ ដែលនៅតែមើលឃើញនៅវិថីហាងបួន ( Hang Buom )  វិថីហាងបាក ( Hang Bac ) វិថីហាងង៉ាង ( Hang Ngang )  វិថី​ហាង​ដាវ​ (Hang Ngang)…

ផ្ទះស្ថិតក្នុងតំបន់វិថីបុរាណគឺជាទីកន្លែងស្នាក់នៅផងនិងគឺជាហាងលក់ដូរផង។ នាបណ្តាថ្ងៃក្តៅដូចជាបណ្តាថ្ងៃភ្លៀង បណ្តាផ្ទះនេះលេចចេញយ៉ាងតូចៗនិងសាមញ្ញ ប៉ុន្តែជិតស្និទ្ធ។ បណ្តាផ្ទះប្រក់ដំបូលពណ៌ត្នោតទុំ ដំបូលជិតនឹងដំបូល ជញ្ជាំងជិតនឹងជញ្ជាំង ដែលស្ថិតផ្អែកលើគ្នាដូចជាគូស្នេហាវ័យចំណាស់នៃសតវត្សរ៍ អ្វី​ៗ​ ទាំង​នោះបានបង្កើតសោភ័ណ្ឌភាពស្រស់ស្អាតធ្វើឲ្យរំភើបចិត្ត។

នៅសម័យកងទ័ពឈ្លានពានប្រទេសយើង ប្រហែលចុងសតវត្សរ៍ទី ១៩ រហូតដល់ដើមសតវត្សរ៍ទី ២០ ការរៀបចំរដ្ឋធានីហាណូយមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។ វិថីជាច្រើនដែលបានបង្កើត ភាគច្រើនត្រូវបានកសាង​ដោយជនជាតិបារាំង។ នាសព្វថ្ងៃនេះ ប្រជាជនធ្លាប់ហៅតំបន់វិថីនេះគឺវិថីបុរាណ ដើម្បីបែងចែកនឹងវិថីបុរាណចាស់ដែលបានបង្កើតពីបណ្តាសតវត្សរ៍មុន។

នាបច្ចុប្បន្ននេះ ផ្លូវថ្នល់ត្រូវកសាងធំជាង ត្រង់ជាងនិងក្រាលកៅស៊ូ ថែមទាំងចិញ្ចើមផ្លូវ ប្រពន្ធ័លូទឹកស្អុយបង្កប់ក្រោមដីនិងប្រព័ន្ធបំភ្លឺផងដែរ។ ជាពិសេស នាសម័យនេះ រដ្ឋធានីហាណូយមានបន្ថែមវិឡាធំៗ ដែលកសាងតាមស្ថាបត្យកម្មបារាំងបុរាណ។ បណ្តាវិឡាមានសួនច្បារដ៏ប្រណិតថ្លៃថ្នូរ វិឡាភាគច្រើននេះគឺទីស្នាក់ការរបស់លោកខាងលិច ឬផ្ទះស្នាក់នៅរបស់មន្ត្រីជនជាតិបារាំង ឬរបស់ជនជាតិវៀតណាមធូរធាដោយសារធ្វើការបំរើលោកខាងលិច។

មិនស្ថិតក្រៅការលំហូរនៃពេលវេលានិងប្រវត្តិសាស្ត្រ រដ្ឋធានីហាណូយក៏ដូចជាទីក្រុងផ្សេងៗ ទៀតលើពិភពលោក នេះសុទ្ធតែឆ្លងកាត់ជំហានផ្លាស់ប្តូរក្នុងដំណើរការនគររូបនីយកម្ម។ ដូច្នេះ មិនអី្វៗភ្ញាក់ផ្អើល នៅ​ពេល​មើលឃើញរដ្ឋធានីហាណូយកំពុងមានជំហានផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។ នេះគឺរដ្ឋធានីហាណូយមួយ នៅ​តែ​រក្សាទុកបណ្តាតំលៃចាស់របស់សម័យមុន ប៉ុន្តែចាប់ផ្តើមបន្ថែមពណ៌ស្រស់ស្អាត ឆើតឆើយ ល្អប្រសើរនិងទំនើបជាង ដោយសារការកសាងបណ្តាបុរីថ្មី ដែលគេចាត់ទុកដូចជា “ទីក្រុងអឺរ៉ុបតូចមួយ”។


ចក្រទ្វារក្វាងចឿង ( Quan Chuong ) កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រត្រូវបានចាត់ចំណាត់ថ្នាក់ក្នុងវិថីបុរាណ។
រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម


ដំបូលមានពណ៌ត្នោតទុំនៃបណ្តាផ្ទះដែលស្ថិតក្នុងតំបន់វិថីបុរាណ នៅរដ្ឋធានីហាណូយ។
រូបថត៖ ត្រុងជីញ


ស្ថាបត្យកម្មឈើក្នុងផ្ទះដែលកសាងតាមរបៀបប្រពៃណី ស្ថិតក្នុងតំបន់វិថីបុរាណ នៅរដ្ឋធានីហាណូយ។
រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម

ស្នាមរបស់ពេលវេលានៅតែបន្សល់ទុកលើវិឡាមួយអគារ ដែលមានរចនាបទស្ថាបត្យកម្មបារាំងបុរាណ
ស្ថិតក្នុងរដ្ឋធានីហាណូយ។ រូបថត៖ ត្រឹនកុងដាត


ចង្វាក់នៃជីវិតរស់នៅដ៏សាមញ្ញរបស់ប្រជាជន ដែលស្នាក់នៅតំបន់វិថីបុរាណក្នុងរដ្ឋធានីហាណូយ។
រូបថត៖ ត្រុងជីញ


ជនបរទេសទិញបណ្តាប្រភេទកាសែតជាភាសាបរទេសនៅហាងលក់កាសែត នៅចិញ្ចើមផ្លូវ។
រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម


ឡដុតដែកមួយ ស្ថិតក្នុងវិថីបុរាណហាណូយ។
រូបថត៖ ត្រឹនថាញ់យ៉ាង


ចំណាប់​ចិត្តដោយសារ​បណ្តា "​ទីក្រុង​អឺរ៉ុប​តូចមួយ​"

ជាង​មួយសតវត្សរ៍​មុន ​ក្នុង​ក្តី​សុប៉ិន​របស់​ប្រជាជន​ហាណូយក៏​មិនអាច​ប៉ាន់​ស្មាន​មុខ​មាត់​រដ្ឋធានី​នេះ​អាច​ផ្លាស់​​ប្តូរ​យ៉ាង​ឆាប់​រហ័ស​និង​ខ្លាំង​ក្លា​ដូចនា​បច្ចុប្បន្ននេះ។

​នៅពីកណ្តាល​រដ្ឋធានី​ហាណូយមិន​ឆ្ងាយ​ប៉ុន្មានទេ ​ចំណាយ​​ការជិះ​ម៉ូតូ​ប្រហែល ៣០ នាទី តំបន់​ជាយ​​ក្រុង​​ដ៏​រហោឋាន​ជាដើម ប៉ុន្តែ​​នា​បច្ចុប្បន្ននេះបាន​លេចចេញ​បណ្តា​បុរី​ថ្មី​និងទំនើប ដែល​មាន​រូប​រាង​​ប្រហាក់​ប្រហែល​​បណ្តាទីក្រុង​អឺរ៉ុប​តូច​ដូចជា៖ Vinhomes Royal City, Vinhomes Times City, Vinhomes Riverside, Ecopark, Ciputra, The Manor, Park City...

​ការ​កសាង​បណ្តា​​សម្ព័ន្ធ​បុរី​ថ្មី​នេះ​មិន​ត្រឹមតែ​​កាត់​បន្ថយ​ដង​ស៊ីតេ​ប្រជាជន​រស់​ក្នុង​រដ្ឋធានី​ប៉ុណ្ណោះ​ទេ ថែមទាំង​​បង្កើត​ទី​ស្នាក់​នៅ​​ស្រស់​ស្អាត​ជាងសំដៅ​​ឆ្លើយ​តប​នឹង​តម្រូវការ​​កាន់តែ​ខ្ពស់​របស់​ប្រជាជន ជាពិសេស​គឺ​​ស្រទាប់យុវ​វ័យ​។ 


Royal City  “អឺរ៉ុបតូចមួយ” ស្ថិតក្នុងរដ្ឋធានីហាណូយ ដែលលេចចេញយ៉ាងឆើតឆាយ នៅពេលរាត្រី។
រូបថត៖ត្រឹនថាញ់យ៉ាង


ទិដ្ឋភាពរួមនៃបុរី Vinhome Riverside ស្ថិតនៅខាងឦសានរដ្ឋធានីហាណូយជាលេចធ្លោដោយវិឡា ដែលកសាងក្បែរព្រែកពណ៌បៃតង។ រូបថត៖ ឡេហៀវ

បុរី Vinhomes Riverside ជាលេចធ្លោដោយសារស្ថាបត្យកម្មអេកូបរិសុទ្ធនិង romatic។
រូបថត៖ ឯកសាររបស់  Vingroup


Vinhomes Times City មានរចនាបទស្ថាបត្យកម្មអេកូដ៏សកម្ម នៅប្រទេសសឹង្ហបុរី ដូច្នេះសមស្របនឹងស្រទាប់យុវវ័យ ។ រូបថត៖ ឯកសាររបស់  Vingroup

Vinhomes Times City “ទីក្រុងទាន់សម័យថ្មី” នៃរដ្ឋធានីហាណូយ។
រូបថត៖ ឯកសាររបស់  Vingroup


(លោក​ង្វៀន​ឌឹក​ជូង (Nguyen Duc Chung) ប្រធាន​គណៈកម្មាធិការ​ប្រជាជនទីក្រុង​ហាណូយ។ រូបថត៖​ ទីភ្នាក់​ងារសារព័ត៌មានវៀតណាម។)

​ក្នុង​ផែន​ការ​​​កែ​លំអ​រដ្ឋធានី​ហាណូយ​ក្នុង​រយៈពេល​​ច្រើន​ឆ្នាំខាង​មុខ​នេះ រដ្ឋធានី​ហា ណូយ​​​នឹង​ជុសជុល​បណ្តា​​បុរី​ចាស់ជាបណ្តើរ ៗ  និង​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លាបណ្តា​បុរី​​ថ្មីសំ ដៅ​​បង្កើត​​ហេដ្ឋារចនាសម្ព័ន្ធ​​តភ្ជាប់​មួយ ធានា​ការ​អភិវឌ្ឍន៍​យ៉ាង​ព្រមៗគ្នា ចីរភាព​នៅ​​រដ្ឋធានី។ ជាក់​ស្តែង យក​ចិត្ត​ទុក​ដាក់​​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ទីស្ថាន​ពណ៌បៃតង​​ ដោយ​កម្មវិធី​​ដាំដើមឈើ​ចំនួន ១ លានដើម និង​ផែន​ការ​ក្នុង​ខណៈពេល ៥ ឆ្នាំ​ខាង​មុខ​នេះ កសាង​ឧទ្យាន​ចំនួន ២៥ ក្នុងនោះ​​ ៥ ឧទ្យាន​​​ដែល​ទទួល​ស្តង់​ដា​អន្តរជាតិ​។​"

ពី​​កណ្តាល​​រដ្ឋធានី​ហាណូយ ចំណាយ​តែ​ ១៥ នាទី​ ជិះ​​ម៉ូតូ​តាម​ទិសនិរតិ​រដ្ឋធានី យើង​ខ្ញុំ​បាន​​មក​ដល់ Vinhomes Royal City គឺមួយ​ក្នុងចំណោម​បណ្តា​បុរី​ថ្មី​ ដែល​ចាត់​ទុក​ដូចជា “ទីក្រុង​អឺរ៉ុប​តូចមួយ” នៅ​រដ្ឋធានី​ហាណូយ។

នាពេលរាត្រី​ Vinhomes Royal City ត្រូវបាន​បំភ្លឺ​​យ៉ាង​ត្រចះ​ត្រចង់ ភ្លឺផ្លែត​ដូច​ជា​​ព្រះ​រាជ​វាំង​មួយ។ ក្រោយ​ទ្វារ​ចូល​ដ៏ធំ​អស្ចារ្យ​​​ ដែល​មើល​ដូច​ជា "ខាយ​ហ័ន​ម៉ូន" (Khai Hoan Mon)​ នៅ​ប្រទេស​បារាំង ​តំបន់​បុរី​ Royal City លេច​ចេញ​យ៉ាង​ប្រណិត​ថ្លៃថ្នូរ ​ឆើត​ឆាយនិង​ធំ​ធេង​ ដោយ​​​ស្ថាបត្យកម្ម​​ទំនើប​រួម​ផ្សំ​នឹង​ស្ថាបត្យកម្ម​​បុរាណ​​តាម​រចនាបទ​​ព្រះ​រាជ​នៅ​​អឺរ៉ុប។

Royal City ​មាន​ទីលាន​ធំទំហំជិត ៣០.០០០ ម៉ែត្រ​ការ៉េនិង​​ដាក់​បណ្តា​ស្នាដៃ​ឆ្លាក់​​ ដែល​មាន​ទំហំ​ធំ​និង​ស្រស់​ស្អាត។ ជុំ​វិញ​បណ្តា​អគារ​ខ្ពស់​​ត្រូវបាន​​កសាង​និង​រួម​ផ្សំ​នឹង​ទីស្ថាន​ពណ៌បៃ​តង អាង​ហែល​ទឹក បរិវេណ​លេង​ និង​​សួន​ច្បារ​សំរាប់​​អ្នកមាន​​វ័យចំណាស់ ហាត់​ប្រាណ​ដែល​កសាង​​តាម​​រចនាបទ​ជប៉ុន…  

ក្រោម​​សម្ព័ន្ធអគារ​ខ្ពស់​នេះ  បង្កប់​ក្នុង​ដី​គឺ​សម្ព័ន្ធ​​ shopping  លេង​កម្សាន​ដ៏ទំនើប​រួម​មាន៖ បណ្តា​ផ្សារទំនើប ភោជនីយដ្ឋាន ឧទ្យាន​ទឹក បរិវេណ​លេង​ប៉ា​តាំង...

​បើ​សិន​ Royal City ជាទីកន្លែង​​​​​គួរ​ឲ្យ​ចាប់ចិត្ត​​សំរាប់​អ្នក​ចូលចិត្ត​ស្ថាបត្យកម្ម​​ទំនើប​រួម​ផ្សំ​នឹង​ស្ថាបត្យកម្ម​បុរាណ។ រីឯបុរី​​​ Vinhomes Time City 
ស្ថិត​នៅ​ទិសអាគ្នេយ៍រដ្ឋធានី​ហាណូយ ដែល​សមស្រប​នឹង​​អ្នក​យុវវ័យ​ដ៏​សកម្ម​និង​ទំនើប។ នេះ គឺជា​​បុរី​​សម្ព័ន្ធ​ដំបូង​នៅ​ខាង​ជើងដែល​កសាង​តាមគំនិត​​ផ្តួច​ផ្តើមនូវ​​តំបន់​បុរី​ទំនើបរចនាបទ​ស្ថាបត្យកម្ម​អូកេ​​​របស់​ប្រទេស​សឹង្ហបុរី  រួម​មាន​​ប្រព័ន្ធហេដ្ឋារចនា​សម្ព័ន្ធ​ព្រមៗគ្នា៖ ទីស្នាក់នៅ សុខាភិបាល អប់រំ ទីកន្លែង​លេងកម្សាន្ត បរិវេណលេងកីឡា តំបន់​ពាណិជ្ជកម្ម…
 

​អ្នក​ជំនាញ​ខាង​ស្ថាបត្យកម្ម​​បាន​វាយតំលៃ​ថា Times City គឺ​រូបភាព​របស់ទីក្រុង​មួយដែល​សមស្រប​នឹងជីវភាព​​សកម្ម​​កំពុង​ផ្លាស់​ប្តូរ​ជា​រាល់​ថ្ងៃ។ ព្រម​ទាំងវា​ក៏​កកើត​និង​កំណត់​ទិសដៅ​នូវបណ្តា​ស្តង់​ដា​​​ជីវភាព​រស់​នៅ​ថ្មី​​សំរាប់​ផ្ទះ​ល្វែង​ទំនើប រួម​ជាមួយបណ្តា​តំលៃវប្បធម៌​សហគមន៍​…​យើងអាច​និយាយបាន​ថា៖ Times City ​មិនត្រឹម​តែ​ជាទីស្នាក់​នៅ​គួរ​ឲ្យ​រស់​នៅ​ប៉ុណ្ណោះទេ ថែមទាំង​​​នេះគឺជា​ទីកន្លែង​​លេង​កម្សាន្ត​ថ្មី​​គួរ​ឲ្យ​ចាប់​ចិត្ត​របស់​ប្រជាជន​ហាណូយ។

​ខុសនឹង​បុរី​ទាំង​ពីរ​ខាង​លើ បុរី Vinhomes Riverside ​ស្ថិត​នៅ​ទិសឦសាន​រដ្ឋធានី​ហាណូយ ដែល​គេ​ចាត់​ទុក​ដូចជា “ទីក្រុង Venice ​ក្នុង​រដ្ឋធានី​ហាណូយ”។ នៅទីនោះ ​ភាពល្អិតល្អន់​របស់ស្ថាបត្យកម្ម​​របស់ទីក្រុង Venice (ប្រទេស​អ៊ីតាលី) ​បុរីនេះដូចជា​​កសាង​ឡើងវិញ​​ប្រកដបដោយ​ស្រស់​ស្អាត​និង​​ថ្លៃថ្នូរប្រណិត។ បណ្តា​ព្រែក បឹង​ ឧទ្យាន​តូច កសាង​ជុំវិញ​បណ្តា​វិឡា​​​ដ៏ល្អប្រណិតធ្វើ​ឲ្យ​តំបន់​បុរីមើល​ឃើញ​ដូចជា​ទីក្រុង Venice តូច​ ពេញ​លេញអាកាសធាតុ​បរិសុទ្ធ​និង​ romatic។ ដូច្នេះ នៅ​ពេល​ព្រឹក បើកទ្វារ​វិឡា ​ប្រជាជន​រស់​នៅ​ទីនោះ​មាន​អារម្មណ៍​​នូវ​​ការ​ដក​ដង្ហើម​បរិសុទ្ធ​និង​​សុខសាន្ត​នៅ​កណ្តា​ល​ធម្មជាតិ។

ការ​ដែល​រដ្ឋធានី​ហាណូយ​ជំរុញ​យ៉ាង​ខ្លាំង​ក្លា​​ក្នុង​ការអភិវឌ្ឍន៍​សម្ព័ន្ធ​បុរី​ទំនើប​គឺជា​តម្រូវ​ការ​ចាំ​បាច់​ក្នុង​ដំ​ណើរ​​អភិវឌ្ឍន៍​របស់​រដ្ឋធានី​ហាណូយ ដែល​មាន​ប្រជាជន​ជាង​​ ៨ លាន​នាក់​​ នា​បច្ចុប្បន្ននេះ។ ហើយការ​បង្កើត​បណ្តា​សម្ព័ន្ធបុរី​ទាំងនោះ​មិន​ត្រឹម​តែ​ដោះ​ស្រាយ​តម្រូវការ​​រស់​នៅរបស់​ប្រជាជនតែ​ប៉ុណ្ណោះទេ ថែម​ទាំង​​​​ផ្តល់​មុខ​មាត់​ថ្មី​គួរ​ឲ្យ​រំភើប​​ចិត្ត​​​​​សំរាប់​រដ្ឋធានី​ដែល​មាន​អាយុ​​រាប់​ពាន់​ឆ្នាំនេះ ./.


Vinschool ប្រព័ន្ធសាលាដែលទទួលស្តង់ដាអន្តរជាតិ នៅបុរី Vinhomes Times City ។
រូបថត៖ ឯករបស់ Vingroup


ជ្រុងមួយក្នុងបណ្ណាគារបស់សាលា Vinschool ។
រូបថត៖ ឯកសាររបស់ Vingroup


មន្ទីរពេទ្យ Vinmec (ស្ថិតក្នុងបុរី Times City) មួយក្នុងបណ្តាមន្ទីរពេទ្យឯកជនដ៏ទំនើបបំផុតជាងគេនៅប្រទេសវៀតណាម នាបច្ចុប្បន្ននេះ ។ រូបថត៖ ឯកសាររបស់ Vingroup

Vincom Mega Mall សម្ព័ន្ធលក់ដូរ លេងកម្សាន្ត ដែលស្ថិតក្រោមដីរបស់បុរី Times City។
រូបថត៖ ត្រឹនថាញ់យ៉ាង


ប្រពន្ធ័ផ្សារទំនើប ស្ថិតក្នុងបណ្តាបុរី ត្រៀមផ្គត់ផ្គង់ទំនិញគ្រប់មុខ ដែលឆ្លើយតបនឹងតម្រូវការនៃជីវភាពរស់នៅរបស់ប្រជាជន។ រូបថត៖ ត្រឹនថាញ់យ៉ាង

អត្ថបទ៖ ថាវវី រូបថត៖ ត្រឹន​ថាញ់​យ៉ាង ត្រឹន​កុង​ដាត ឡេ​ហៀវ
ឯកសារ​របស់ Vingroup និង​ឯកសារ​របស់​កាសែត​រូបភាព​វៀតណាម

 

 

បណ្តាអត្ថបទបានផ្សាយ