23/01/2017 09:57 GMT+7 Email Print Like 0

ចំណងសាមគ្គីភាពមិត្តភាពវៀតណាម-កម្ពុជាកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ


ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖TTXVN)

នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ គណៈប្រតិភូ នៃបញ្ជាការដ្ឋានអង្គ​រក្ស​យោធ​ពល​ខេមរៈ​​ភូមិន្ទ ដឹកនាំដោយ​នាយ​ឧត្តម​សេនីយ៍ កែវ សាប៊ុន មេបញ្ជាការ​រង​អង្គ​រក្ស​បាន​ អញ្ជើញមកជូនពរបុណ្យតេតប្រពៃណី​វៀតណាម ចំពោះ​ថ្នាក់​​ដឹក​នាំខេត្ត Vinh Long ​ប៉ែក​ខាងត្បូងវៀត​ណាម។ នៅទី​នេះ​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​​ខេត្ត Vinh ​Long លោក Nguyen Van Quang មាន​គោលបំណង​ថាមនោសញ្ចេតនា ដែ​ល​បក្ស រដ្ឋអំណាច​និង​ប្រជាជន​នៃប្រ​ទេស​ទាំងពី​វៀត​ណាម​-កម្ពុជា ក៏ដូច ជារវាង​ខេត្ត ​Vinh Long និងប្រទេស​កម្ពុជា​កាន់​តែ​ត្រូវ​បាន​ពង្រីក​ប្រកប​​ដោយ ភាពល្អប្រសើរពី​មួយ​ថ្ងៃទៅមួយថ្ងៃ។ រីឯ​ខ្លួន​វិញ​នាយ​ឧត្តម​សេនីយ៍ កែវ សាប៊ុន បានសំដែង​ជំនឿ​ជាក់​ថា ចំណង​មិត្ត​ភាព​សាមគ្គីភាព រវាង​ប្រជាជាតិ​ទាំង​ពីរ ប្រទេសទាំង​ពីរ​នឹង​កាន់​តែរឹងមាំ​និង​អភិវឌ្ឍន៍​ដោយ​ឥត​ឈប់ឈរ​ ព្រមទាំងមាន គោលបំណងថា ជំនាន់ក្រោយៗនឹ​ង​បន្ត​ពង្រីក​នូវ​ប្រពៃណី​ដ៏ល្អប្រសើរ​នេះ ផងដែរ៕
 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ