19/02/2016 11:13 GMT+7 Email Print Like 0

ចូលឆ្នាំថ្មីវៀតណាម

ជនជាតិវៀតណាមមានពាក្យស្លោកថា “ធ្វើការពេញមួយឆ្នាំ ចំណាយបីថ្ងៃចូលឆ្នាំថ្មី” នោះគឺចង់​និយាយ​ដល់លក្ខណៈ​ពិសេស​សំខាន់​ នៃថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មី​វៀត​ណាម(ឱកាស​ទទួល​ឆ្នាំថ្មី​ប្រពៃ​ណី​រ​បស់​ជនជាតិ​វៀត​ណាម)​។ ចូលឆ្នាំ​ថ្មីវៀតណាម​កាលពី​​បូរាណ​ មក​ដល់​បច្ចុប្បន្ន​​នេះ មិន​​ត្រឹម​តែជាឱកាស​ជួបជុំ​គ្រូសារ ជួប​ជុំកូន​ចៅទទូល​ឆ្នាំថ្មី​ទេ នៅជា​ឱកាស​សម្រាប់​ជន​ជាតិ​វៀត​​ណាម​​ បង្ហាញ​ពី​​ទំនៀម​ទម្លាប់​​ក្នុង​វប្បធម៌​​និទាឃ​​រដូវ​​របស់​​ខ្លួន។ ទំនៀម​ទម្លាប់ទទួលឆ្នាំថ្មី តាម​តំបន់​នីមួយ​​ៗ ទោះបីមានការខុសគ្នាផ្សេងបន្តិចបន្តូច ប៉ុន្តែ​ការ​ជួប​ជុំក្នុង​ថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មី​វៀត​ណាម មាន​លក្ខណៈពិសេស នោះគឺ ទិញគ្រឿងប្រើប្រាស់​សម្រាប់​ថ្ងៃបុណ្យ ជប់​លៀង​ឆ្នាំថ្មី ពិធី​សំ​ណែន​​ឆ្នាំថ្មី និង​កំ​សាន្ត​ឆ្នាំថ្មី​។ល។​

ទិញគ្រឿងប្រើប្រាស់សម្រាប់ថ្ងៃបុណ្យ
 

ទិញ​គ្រឿងប្រើប្រាស់សម្រាប់​ថ្ងៃបុណ្យ ជាលក្ខណៈវប្បធម៌សាមញ្ញ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី នៃជនជា​តិវៀត​ណាម។ រដូវ​បុណ្យចូល​ឆ្នាំថ្មី​ជិតមក​ដល់ មូលដ្ឋាន​ជាច្រើនបង្កើត​ឡើងទីផ្សារ មួយ​ឆ្នាំមានតែម្តង​ដូច​ជា៖ ផ្សារ​ផ្កាអង្គារ៍​សីល ផ្សារ​អង្គារ៍​បុស្ស  ផ្សារ​ក្រូច​លឿង ផ្សារ​អក្សរ ផ្សារ​វត្ថុបូរាណ​។ល។ សម្រាប់​បម្រើ ចំណូ

រដូវជិតបុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​​ណាម មូល​ដ្ឋាន​ជា​ច្រើន​​បង្កើតឡើង​ទីផ្សារ មួយ​​ឆ្នាំមាន​តែម្តង​ដូច​ជា៖ ផ្សារផ្កា​អង្គារ៍សីល ផ្សារ​​អង្គារ៍​បុស្ស  ផ្សារ​ក្រូច​​លឿង ផ្សា​រអក្សរ ផ្សារ​​វត្ថុបូរាណ។ល។ សម្រាប់​​បម្រើ​ចំណូល​ចិត្ត​សម្អិត​​សម្អាង​ថ្ងៃ​ចូល​ឆ្នាំថ្មី​នៃ​ជន​​ជាតិ​វៀត​ណាម​។

ល​ចិត្ត​សម្អិត​សម្អាង​ថ្ងៃចូល​ឆ្នាំនៃ​ជន​ជាតិវៀ​តណាម។ បច្ចុប្បន្ន នៅទីក្រុង​ធំៗជាច្រើន ដោយ​មានការជះ​ឥទ្ធិព លវប្បធ​ម៌ពីលោក​ខាង​លិច ទើប​នៅថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​មនុស្ស​ជាច្រើន ចូលចិត្ត​ក្រេប​សុរាប​រទេស​តាំង​ផ្កា​របស់​បរទេស លេង​ត្រីលម្អ​។ល។ ប៉ុន្តែ នៅតែ​មិនអាចខ្វះ​បានមែក​ផ្កាអង្គារ៍​សីល ផ្កា​អង្គារ៍​បុស្ស ដើម​ក្រូចលឿង​នៅក្នុង​ផ្ទះ។

រលឹក​ដល់ចំណូលចិត្តទិញគ្រឿង​ប្រើប្រាស់ សម្រាប់​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​នៃ​ជន​ជាតិ​វៀត​ណាម មិន​អាចមិននិយាយ​ដល់ការលេងអក្សរ។ កាលពី​ដើម ជនជាតិ​វៀត​ណាម​មាន​ទំនៀម​អស់​ឆ្នាំចា​ស់ ឆ្នាំថ្មីមកដល់ គេតែង​ទៅកាន់ផ្ទះ​អ្នកគូរ​អក្សរ គ្រូ​បណ្ឌិត្យ​ឬអ្នក​ចេះដឹង​ ក្នុងតំបន់​សុំអក្សរ យកទៅព្យួរ​ក្នុង​ផ្ទះ ដោយ​មាន​បំណង​ចង់​ឲ្យកូន​ចៅរៀន​សូត្រ​ឆ្លៀស​វៃ មើលនូវ​អក្សរអ្នក​ប្រាជ្ញបណ្ឌិត ដើម្បីកែ​ខៃសន្តាន​ចិត្ត ផ្នត់​ជីវភាព​រស់​នៅ។ បច្ចុប្បន្ន ទំនៀមទម្លាប់​លេងអក្សរ​នៅ វៀត​ណាម​មាន​ច្រើន​បែប​ច្រើន​យ៉ាង​ណាស់​។ ប៉ុន្តែប្រពៃណី​ពីដើម​បានក្លាយ​ជាទម្លាប់ ថ្ងៃបុណ្យចូល​ឆ្នាំថ្មី មានមនុស្សខ្លះ​នៅទៅសុំ​អក្សរ តែមនុស្ស​ខ្លះទៀត​ទៅផ្សារ​គ្រាន់​តែចង់​គយគន់​បរិយា​កាស​អ៊ូអរ​ ក្នុងថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​តែប៉ុណ្ណោះ។​


ផ្សារផ្កាអង្គារ៍សីលនៅវិថីហាងឡឿក(ហាណូយ) អ៊ូអរប៉ុន្មានថ្ងៃជិតរដូវបុណ្យចូលឆ្នាំថ្មីវៀតណាម។
រូបថត៖ ង៉ោយឺ /កាសែតរូបភាពវៀតណាម


អ្នកក្រុងជ្រើសរើសទិញផ្កា Narcissus សម្អិតសម្អាងក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ពីព្រោះប្រភេទ​ផ្កានេះពិសេសជាងប្រភេទ​ផ្កាផ្សេងៗ ​ដោយ​​អាច​ទុក​លេងបានប្រាំរបៀប គឺផ្កា ក្លិន ស្លឹក មើម និងឫស្ស។​ រូបថត៖ ត្រឹនថាញយ៉ាង/ កាសែតរូបភាពវៀតណាម


កុមារីម្នាក់ពាក់សម្លៀកបំពាក់ប្រពៃណីឆ្នតក្បាល អាវថែ តាមម្តាយទៅផ្សារទិញគ្រឿងប្រើប្រាស់សម្រាប់​
ថ្ងៃបុណ្យចូលឆ្នាំថ្មី នៅវិថីហាងឡឿក (ហាណូយ)។ រូបថត៖ ត្រឹងកុងដាត /កាសែតរូបភាពវៀតណាម


ស្តង់លក់គ្រឿងប្រើប្រាស់សម្អិតសម្អាងក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី នៅតាមវិថីហាងម៉ា ទីក្រុងហាណូយ។
រូបថត៖ អាញត្វឹន/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


វិថីអុងដូរនៅវ៉ាន់មីក្វឹកទឺយ៉ាម កុះករទៅដោយអ្នកទិញអក្សរសម្រាប់ព្យួរក្នុងផ្ទះនៅថ្ងៃបុណ្យចូលឆ្នាំថ្មី។
រូបថត៖ ត្រឹងកុងដាត/ កាសែតរូបភាពវៀតណាម


សិល្បករ ង្វៀនដាំងចេ នៅភូមិគំនូរនាឡិកា (ធ្វឹនថាញ -បាក់និញ) គូរគំនូរបម្រើទីផ្សារថ្ងៃបុណ្យចូលឆ្នាំថ្មី។
រូបថត៖ ទ្រីញវ៉ាន់ប៊ូ /កាសែតរូបភាពវៀតណាម


ទីផ្សារវត្ថុបូរាណថ្ងៃចូលឆ្នាំថ្មីរបស់អ្នកទីក្រុងហាណូយ។ រូបថត៖ អាញត្វឹន /ទីភា្នក់ងារសារព័ត៌មានវៀតណាម

ជប់លៀងឆ្នាំថ្មី

ជនជាតិវៀតណាមពី​បូរាណមាន​ពាក្យ​ស្លោកពោល​ថា៖ “កម្សត់​ក្នុងថ្ងៃបុណ្យ​ខួប​ឪពុក សម្បូរក្នុងបី​ថ្ងៃចូល​ឆ្នាំថ្មី”។ ថ្ងៃ​ចូល​ឆ្នាំថ្មី​ទោះបីក្រ​ខ្សត់​យ៉ាង​ណាក៏​ដោយ គេក៏​ខិតខំរិះ​រកខ្ចី​ប្រាក់ ដើម្បី​បម្រុង​ទុក​ថ្ងៃចូល​ឆ្នាំថ្មី ឲ្យបាន​សម្បូរ​ធូរ​ធារ បើប្រៀប​នឹងថ្ងៃធម្មតា។ ប្រការ​នោះសឲ្យ​ឃើញ​ថា​ជន​ជាតិ​វៀត​ណាម​មើល​សំខាន់​ចំពោះ​ការ​ហូប​ចុក​គ្រប់​គ្រាន់​ក្នុង​ថ្ងៃបុណ្យចូល​ឆ្នាំ​ថ្មី ពីព្រោះន័យ​ខ្លឹមសារក្នុងនោះ គឺចង់បាន​ជីវភាព​រស់នៅ​សុខដុម​រមនា ធូរ​ធារ​ជាង​ក្នុង​ឆ្នាំថ្មី​នេះ  ។

រូបភាព​ទាំងគ្រួសារ​អង្គុយ​វេចនំ​ចឹង (អន្សម​បួន​ជ្រុង​)​ ជុំគ្នា អង្គុយ​ជុំ​ចង្រ្កាន​​ស្ងោរ​​នំ គឺជារូប​ភាព​ស្និទ្ធស្នាល មាន​ខ្លឹម​សារ​ខាង​មនោ​សញ្ចេត​នា​នៅ​ក្នុង​ចិត្ត​ជន​ជាតិ​វៀត​ណាម​​ម្នាក់​ៗ។.

និយាយ​ដល់វប្បធ​ម៌ម្ហូបអាហារថ្ងៃបុណ្យចូល​ឆ្នាំថ្មីនៃជន​ជាតិវៀត​ណាម ក៏មាន​លក្ខណៈ​ពិសេ​សណាស់​។ តាម​វប្បធម៌​នៃតំបន់​នីមួយៗ​តែង​មាន​របៀប​ពិសា​អាហារ​ខុស​ពីគ្នាទាំង​អស់។ ស្ពក​បាយឆ្នាំថ្មីរបស់​ជនជាតិ​វៀត​ណាម នៅភាគ​ខាង​ជើង ពេល​ណាក៏​មាន​មុខម្ហូប​ប្រពៃណីដូច​ជា៖ នំចឹង​សណ្តែក​ខៀវ មាន់ស្ងោរ ជ្រក់ខ្ទឹម ណែម​ចៀន សាច់​ប៉ាតេ សម្លទំពាំង​ស្លជាមួយ​ស្បែកជ្រូក​ឬជើងជ្រូក នំបញ្ចុក​ចិ​ន​ស្លជា​មួយ​គ្រឿង​ក្នុង​មាន់។​ល។ ឯអ្នកនៅភាគខាងត្បូង​តែងមាន​នំអន្សម ជ្រក់​ខ្ទឹម សាច់​ខជា​មួយ​ទឹក​ដូង សម្ល​ម្រះស្លជា​មួយ​បង្គា​។ល។​

ក្រៅពីមុខម្ហូប​បានបរិយាយខាង​លើ បុណ្យចូល​ឆ្នាំថ្មីមិន​អាចមិន​មាន​ផ្លែឈើ​ ត្រណាប់​សម្រាប់​ពិសា​កំសាន្ត​ដូ​ច​ជា​៖ ត្រ​ណាប់ខ្ញី ត្រណាប់ដូង ត្រណាប់ល្ពៅ ត្រណាប់គ្រាប់ឈូក គ្រាប់ឪឡឹក។ល។ គ្រឿង​ទឹក​គឺ​មាន​ប្រភេទ​ស្រា ស្រា​បៀ ទឹក​ក្រូច។​ល។

គ្រួសារវៀតណាម​ជាច្រើនមានទម្លាប់​ធ្វើម្ហូប​អាហារ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី​ដោយផ្ទាល់​ដៃឯង។ ចាប់​ពីការ​ទៅផ្សារ​ឆ្នាំថ្មី ដើម្បី​ជ្រើស​រើស នូវបាច់​បន្លែ​ខៀវ​ស្រស់ អង្ករ​ដំណើប គ្រាប់​សណ្តែក​ល្អ ដោយ​ផ្ទាស់​ដៃយក​ទៅ​សម្រាប់​វេច​នំ​ចឹង​ នំអន្សម​។ ហើយរូបភាពទាំងគ្រួសារ​អង្គុយជុំគ្នាវេចនំ សប្បាយរីក​រាយក្បែរ​ចង្រ្កាន​ស្ងោរនំ ជានិច្ច​ជារូប​ភាព​ស្និទ្ធ​ស្នាល ដែល​មានខ្លឹមសារ​មនោស​ញ្ចេតនា ក្នុងចិត្តជន​ជាតិវៀត​ណាម​ម្នាក់ៗ សំខាន់​បំផុត​គឺអ្នករស់​ឆ្ងាយ​ពីផ្ទះ ឆ្ងាយ​ពីភូមិ​កំណើត និង​ជនជាតិ​វៀត​ណាម​រស់នៅបរទេស​។


ផ្សារជិតរដូវបុណ្យចូលឆ្នាំវៀតណាមនៅឃុំសាយង៉ា(ភូថ័រ)មិនអាចខ្វះ​ស្លឹកយង់​ខៀវ​សម្រាប់​បងប្អូន​វេចនំ​ចឹង​
ទទួល​បុណ្យចូលឆ្នាំ​ថ្មី។ រូបថត៖ ត្រុងចិញ/ កាសែតរូបភាពវៀតណាម


វេចនំចឹងនៅផ្ទះលោកតាឌិញស្វឹនឡាយ ភូមិបឹកហាយ ឃុំធ្វីដឿង (ធ្វីង្វៀន - ហាយផុង)។
រូបថត៖ ឡឹមខាញ/ទីភា្នក់ងារសារព័ត៌មានវៀតណាម








នំចឹង បាយដំណើប ថាសផ្លែឈើប្រាំមុខ និងត្រណាប់។ល។ ជាអាហារមិនអាចខ្វះរបស់ជនជាតិវៀតណាម ក្នុង​ប៉ុន្មាន​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី។
រូបថត៖ កុងដាត ត្រឹនថាញយ៉ាង ង្វៀនឡឹន និង Tl កាសែតរូបភាពវៀតណាម


ស្ពកម្ហូបអាហារតាំងក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីវៀតណាម។ រូបថត៖ ត្រឹនថាញយ៉ាង /កាសែតរូបភាពវៀតណាម


Richard K.H. Chua (សឹង្ហបូរី) ជាមួយប្រពន្ធជាជនជាតិវៀតណាម និងកូនទាំងពីរនាក់ជុំគ្នា​ក្បែរនំចឹងនិង​
ថាសផ្លែឈើ​ប្រាំមុខ​ត្រៀម​ទទួលឆ្នាំថ្មីនៅទីក្រុងហូជីមិញ។ រូបថត៖ ថាញតុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 ពិធីសំណែនឆ្នាំថ្មី

ពិធីសំណែនឆ្នាំថ្មី គឺនិយាយ​ដល់សកម្មភាព​ពិធីមាន​លក្ខណៈជា​សតិអារម្មណ៍ ជំនឿ​ប្រពៃណីក្នុង​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ថ្មី​។ ជន​ជាតិវៀត​ណាម​ពីបូរាណ​មក​ទាល់​បច្ចុប្បន្ន តែង​មើលសំខាន់​លើសីល​ធម៌ គុណធម៌​ផឹកទឹក​នឹក​ប្រភព គោរព​បុព្វការី​ជន​និងអាទិទេព។ ហេតុដូច្នោះ ចូល​ឆ្នាំថ្មី​ជាឱកាស​សម្រាប់​ជន​ជាតិ​វៀត​ណាម​បង្ហាញ​ពី​លក្ខណៈ​វប្បធម៌​វិសេស​នេះ។​ បុណ្យ​ចូលឆ្នាំថ្មី ទោះ​បីប្រព្រឹត្តទៅក្នុងរយៈ​ពេលបីថ្ងៃ​ដើមខែ​មួយ ចន្ទគតិ។ ប៉ុន្តែ មុន​និង​ក្រោយ​នោះ​រាប់​សិប​ថ្ងៃ គឺជា​សកម្ម​ភាព ទាក់​ទងដល់​បុណ្យចូល​ឆ្នាំថ្មីប្រព្រឹត្ត​ទៅ។

ទន្ទឹម​នឹងទំនៀម​ជូនពរ​ឆ្នាំថ្មី តែង​មាន​ទំនៀម​ចម្រើន​​អាយុ។ មនុស្ស​ម្នា​ទាំង​ឡាយ​តែង​ចម្រើន​អាយុ​គ្នា​ដោយ​ទឹកប្រាក់​បន្តិ​ច​បន្តួច​ជាតំណាង ដាក់​ក្នុង ស្រោម​ពណ៌​ក្រហម​ក្នុង​ន័យ​ជូន​ពរ​ជូន​សំណាង​។

តាំងពីបូរាណម​កដល់សព្វថ្ងៃ តាមសម័យកាលនិង​តំបន់នីមួយៗ ពិធីសំណែន​ឆ្នាំថ្មី  ទោះបី​មានការ​ខុស​ប្លែក​ពីគ្នាបន្តិច​បន្តួច ប៉ុន្តែទំនៀម​ទម្លាប់ ពិធី​សំណែន​សំខាន់ ហាក់​ដូចជាគ្មាន​ការផ្លាស់​ប្តូរអ្វីដូច​ជា៖ ទំនៀម​ដាំបង្គោលសីល​កំចាត់​ខ្មោច​ព្រៃ សែន​ឆ្នាំចាស់​សែនឆ្នាំចាស់​ផ្លាស់ចូល​ឆ្នាំថ្មី ទំនៀម​បេះលាភ​ដើម​ឆ្នាំ ទំនៀម​អញ្ជើញ​ភ្ញៀវ​ចូល​ផ្ទះ ជូន​អាំងប៉ាវ​ក្រហម​ (ចម្រើនអាយុ)។ល។

រៀងរាល់​ឆ្នាំ ឲ្យតែដល់​ថ្ងៃ២៣ខែ១២​ចន្ទគតិ មាន​ពិធី​មួយ​មាន​មនុស្ស​ជាច្រើន​រង​ចាំពី​ព្រោះវា​ជាសញ្ញា​ប្រកាស​ថា ថ្ងៃបុណ្យ​ចូលឆ្មាំថ្មីជិក​មក​ដល់​ហើយ។ នោះគឺ​ទំនៀម​ជូនដំណើរ​អារក្សអ្នក​តាចង្រ្កាន​ទៅកាន់​ឋានសួគ៌។ ហើយ​ក្រោយ​ពិធីនេះ​បរិយាកាស​ចូលឆ្នាំថ្មី អ៊ូអរមកដល់គ្រប់ផ្ទះទាំងអស់​។

ដល់ថ្ងៃចុង​បញ្ចប់​នៃឆ្នាំ (តាមប្រតិទិនប្រជាប្រិយ​របស់ជន​ជាតិវៀត​ណាម) គ្រួសារ​ណាក៏រៀបចំ​ស្ពក​បាយ សែន​បុព្វការី​ជន​និងនាង​ហ៊ីងព្រះ​ធរណី ទំនៀមសែន ”តឹត​នៀន​” មាន​ថាសែន​ចុងឆ្នាំ​ចាស់។ នេះក៏ជា​ថ្ងៃហូប​អាហា​រជុំគ្នា​នៃគ្រួសារ​ទាំង​ឡាយ។ ហេតុ​នេះ ជនជាតិវៀត​ណាមមាន​ទំនៀមទម្លាប់​ទោះបី​ទៅណា​ ឬនៅទីណាក៏​ដោយ ដល់​ថ្ងៃចូល​ឆ្នាំថ្មី​ ក៏ប៉ងបានវិល​ត្រឡប់មក​ផ្ទះវិញ ដើម្បី​ទទួលបរិយាកាស​សុខដុមរមនា ដ៏កក់ក្តៅទាំង​គ្រួសារ​ខ្លួន​។

ក្រោយពេល​ទទួលអាហារចុងឆ្នាំ គ្រួសារណាក៏ រៀបចំស្ពកបាយ ត្រៀម​ទុកដល់កណ្តាល​អាធ្រាត្រ​ធ្វើពិធី​សែន “ឆ្លង​ឆ្នាំ” គូស​បញ្ជាក់​កាលៈ​ទេសៈ​ពិសិដ្ឋឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំថ្មី​។

ជនជាតិ​វៀតណាមតែង​មានទម្លាប់​ទទួល “ឆ្លងឆ្នាំ”រួច គឺទៅវត្តសូមលាភ​សំណាង បូង​សួង​ឲ្យឆ្នាំ​ថ្មីគ្រប់​យ៉ាង​ល្អប្រ​សើរ រក​ស៊ីស្រណុក​សុខស្រួលនិង​ជោគជ័យ។

ប៉ុន្មាន​ថ្ងៃចូល​ឆ្នាំថ្មី មនុស្សរាល់គ្នាតែងទៅផ្ទះគ្នី​គ្នាជូន​ពរគ្នាទៅ​វិញ​ទៅម​ក។ កូន​ចៅតែងជូន​ពរជីដូន​ជីតា ឪពុក​ម្តាយ មាន​សុខភាពល្អ អាយុយិន​យូរ ជីដូន​ជីតា ឪពុកម្តាយ​ជូនពរកូនចៅ​កត្តញ្ញូ សុភាព​រាប​សារ មិត្ត​ភក្តិ​ជូន​ពរ​គ្នាឆ្នាំ​ថ្មីរ​កស៊ីមាន​បាន​។ល។ ដើរ​ទន្ទឹមនឹង​ទំនៀមជូន​ពរឆ្នាំថ្មី តែង​មានទម្លាប់​ចម្រើន​អាយុ។ គេជូន​ពរ​ចម្រើន​អាយុគ្នា​ដោយ​ទឹក​ប្រាក់បន្តិច​បន្តួច មានលក្ខណៈ​តំណាងបាន​ដាក់ក្នុ​ងស្រោម​ក្រហម ក្នុង​អត្ថន័យ​ជូន​ពរ លាភ​សំណាង​។


របៀបរៀបចំតុបតែងទីសក្ការបូជាបុព្វការីជនថ្ងៃឆ្នាំថ្មីនៃជនជាតិវៀតណាម។ រូបថត៖ ថុងថៀន /កាសែតរូបភាពវៀតណាម

នៅថ្ងៃទី២៣ខែ១២ ចន្ទគតិ ជនជាតិវៀតណាម​តែងព្រលែងត្រីឆ្ពិន​មាសជូនដំណើរ​អារក្ស​អ្នក​តាចង្រ្កាន​ត្រឡប់​
ទៅកាន់ឋានសួគ៌។ រូបថត៖ ត្រឹនថាញយ៉ាង/កាសែតរូបភាពវៀតណាម


ពិធីសែន នៅរសៀលថ្ងៃ៣០ខែ១២នៃបុណ្យចូលឆ្នាំថ្មីរបស់គ្រួសារម្នាក់នៅហ្វេ។
រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម


ជនជាតិវៀតណាមមានទម្លាប់សែនឆ្លងឆ្នាំនៅខាងក្រៅ ដើម្បីទទួលទេវតា ចុះមកថែរក្សាឆ្នាំថ្មី។
រូបថត៖ ត្រឹនកុងដាត /កាសែតរូបភាពវៀតណាម


ទម្លាប់ជូនពរអាយុថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិវៀតណាម។ រូបភាព៖ វៀតកឿង /កាសែតរូបភាពវៀតណាម

កំសាន្តបុណ្យចូលឆ្នាំថ្មី

ក្រោយប៉ុន្មានថ្ងៃចូលឆ្នាំថ្មី គ្រួសារនីមួយៗនៅ​ធ្វើពិធីមួយ​ហៅថា ពិធីសែន​ជូនដំណើរ​បញ្ចប់ថ្ងៃ​បុណ្យចូល​ឆ្នាំថ្មី។ សរុប​មក ពិធីសែន​ក្នុងថ្ងៃបុណ្យចូល​ឆ្នាំថ្មីនៃ​ជនជាតិ​វៀត​ណាម មាន​លក្ខណៈវប្បធម៌​ប្រជាប្រិយ​ប្រពៃណី វា​បង្ហាញ​​ពីគុណ​ធម៌ សីលធម៌ ផឹកទឹកនឹកប្រភព និង​ក៏ជាខ្សែតភ្ជាប់​មនោសញ្ចេត​នា​ក្នុង​គ្រួសារ វង្ស​ត្រកួល និង​សង្គម​។

ថ្ងៃចូល​ឆ្នាំថ្មីចំពោះជន​ជាតិ​​វៀត​ណាម សប្បាយ​​កុះ​​ករ​បំផុត​គឺ​ទម្លាប់​ដើរ​លេង​​កំសាន្ត​ឆ្នាំថ្មី​។ ខណៈ​​ពេលឆ្នាំថ្មី អ្វីៗទាំង​អស់​​សុទ្ធ​តែ​ល្អ​ស្រស់ ហេតុ​​ដូចនេះជន​ជាតិ​វៀត​ណាម មាន​ទម្លាប់​ទៅ​លេង​​វត្ត​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​។


ថ្ងៃចូលឆ្នាំថ្មី ជនជាតិវៀតណាមសប្បាយ​កុះករ​បំផុត គឺធ្វើ​ដំណើរ​កំសាន្ត​និទាឃ​រដូ​វ​។ ខណៈ​ពេលឆ្នាំថ្មី អ្វីៗទាំង​អស់សុទ្ធ​តែល្អ​ស្រស់ ហេតុ​នេះហើយ​ជន​ជាតិ​វៀត​ណាម​មាន​ទម្លាប់​ទៅលេង​វត្ត​ ក្នុងប៉ុន្មាន​ថ្ងៃចូល​ឆ្នាំថ្មី។ មនុ​ស្សជា​ច្រើន​ជ្រើស​រើស​វត្តអារាម​ ដែលនៅឆ្ងាយ និងល្បីថាសក្តិ​សិទ្ធិ គួប​ផ្សំជា​មួយ​ការ​ធ្វើដំណើរ​កំសាន្ត​និទាឃ​រដូវ និង​គយគន់​ទេសភាព​វត្ត។

ជនជាតិ​វៀតណាមមាន​ជំនឿថា ទៅវត្ត​ក្នុងថ្ងៃចូល​ឆ្នាំថ្មី គឺមក​ដល់​ជាមួយ​ភាព​បរិសុទ្ធ ប្រណី​សន្តោស ដើម្បីរួច​ចាកភាព​មន្ទិល​សៅហ្ម​ង ព្រួយ​ប្រារព្ភ គិត​គូរឆ្នាំ​ចាស់ និង​រងចាំ​ប្រការថ្មី​ល្អប្រសើរ​ជាងនៅក្នុ​ងឆ្នាំ​ថ្មី។​

ក្រៅពីទៅលេង​វត្ត ជនជាតិវៀតណាមនៅទៅលេង​បុណ្យទាន​ផង។ វៀតណាម​មាន​ជាង​៨០០០​ពិធីបុណ្យទាន​ជារៀង​រាល់​ឆ្នាំ ភាគច្រើន​ពិធីបុណ្យសុទ្ធ​តែបាន​រៀបចំ​នៅនិទាឃរដូវ ដោយ​គោល​បំណង​រំលឹក​ដល់​ជំនាន់​បុព្វការី​ជន មានគុណសម្បត្តិបង្កើតភូមិស្រុក បង្កើត​ប្រទេស​ជាតិ។ ក្រៅពី​ធ្វើ​ដំណើរ​កំសាន្ត​និទាឃ​រដូវ ទៅបុណ្យទានមិន​ត្រឹមតែ​ដើម្បី​សប្បាយនៅទាំ​ងជារបៀប​ បង្ហាញពី​គុណធម៌​ផឹកទឹក​នឹក​ប្រភព រលឹក​ដល់​ស្នាដៃ​ដ៏អស្ចារ្យ របស់ដូនតាក្នុងបុព្វហេតុកសាង​ទឹកដី រក្សា​ប្រទេសជាតិ តាំងពីពាន់​ឆ្នាំបន្សល់​ទុក​មក​៕


ធ្វើដំណើរកំសាន្តនិទាឃរដូវលើកំពូលភ្នំអៀនទឺ (ក្វាងនិញ)។ រូបថត៖ ត្រឹនកុងដាត /កាសែតរូបភាពវៀតណាម

នៅថ្ងៃទី៤នៃបុណ្យចូលឆ្នាំថ្មី ប្រជាជនវាលទំនាបភាគខាងជើង អ៊ូអរទៅលេងបុណ្យជឺដុងទឺ មួយក្នុង​ចំណោម​មនុស្ស​
គ្រប់រូបបានគោរពបូជា “មនុស្សអមតៈទាំងបួន” នៃជនជាតិវៀតណាម។ រូបថត៖ វៀតកឿង /កាសែតរូបភាពវៀតណាម


បុណ្យអុកនិទាឃរដូវនៅដីថាំងឡុង។ រូបថត៖ ហ្វាងយ៉ាប/កាសែតរូបភាពវៀតណាម


ពិធីបុណ្យទានកូឡ(ដុងអាញ-ហាណូយ)ប្រព្រឹត្តទៅនៅថ្ងៃទី៦នៃបុណ្យចូលឆ្នាំថ្មីវៀតណាម។
រូបថត៖ មិញដឺក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សម្តែងនាគថ្ងៃនិទាឃរដូវ។ រូបថត៖ត្រឹនថាញយ៉ាង /កាសែតរូបភាពវៀតណាម
 

អត្ថបទ៖ ថុងថៀន   រូបថត៖ កាសែតរូបភាពវៀតណាម និងឯកសារ

 
បណ្តាអត្ថបទបានផ្សាយ