25/10/2015 10:05 GMT+7 Email Print Like 0

ចិនសង្ឃឹមអង់គ្លេសនៅជាសមាជិកសំខាន់មួយរបស់ EU


ចិនសង្ឃឹមអង់គ្លេសនៅជាសមាជិកសំខាន់មួយរបស់ EU

ចិនសង្ឃឹម​អង់គ្លេសនៅជាសមាជិកសំខាន់មួយរបស់ EU។ នេះគឺជាមតិដែលប្រធានរដ្ឋចិន លោក Xi Jinping បានផ្តើមឡើង​នៅការចរចា ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron ក្នុងក្របខ័ណ្ឌ​ដំណើរ​ទស្សនកិច្ច​ថ្នាក់រដ្ឋ​នៅចក្រភព​អង់គ្លេស។ លោក Xi Jinping មានគោលបំណង​ថែមទៀត​ថា៖ អង់គ្លេស​នឹង​ជាកត្តា​សកម្ម​មួយ​ ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងរវាង​ចិន​ ជាមួយសហភាពអឺរ៉ុប។ ខុទ្ទកាល័យនាយក​រដ្ឋមន្ត្រី David Cameron មិន​ទាន់​នាំចេញការ​អធិប្បាយណាមួយ​ អំពីសេចក្តីប្រសាសន៍របស់ថ្នាក់ដឹកនាំចិននៅ​ឡើយ។ នាយក​រដ្ឋមន្ត្រី​អង់​គ្លេស លោក David Cameron បានប្រកាស​នឹងគាំ​ទ្រប្រទេស​នេះរក្សារ បែបបទ​ជាសមាជិក EU ក្នុងការ​បោះប្រ​ជាមតិនាឆ្នាំ ២០១៧ ខាងមុខប្រសិនបើលោកអាចអនុវត្តរាល់​កំណែទម្រង់​សំដៅ​បង្កើនឋានៈរបស់​ក្រុង​ឡុង​ក្នុង​សហភាព​អឺរ៉ុប។ នាថ្ងៃទី​២៣ខែតុលាឆ្នាំ​២០១៥ ប្រធានរដ្ឋចិន លោក Xi Jinping​ បាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​នៅអង់​គ្លេសដោយជោគជ័យក្នុងនោះ៖ ចិននិង​អង់គ្លេស​បានលើក​កំពស់​ទំនាក់​ទំនង ​ឡើង​ថ្នាក់​ដៃ​គូ​យុទ្ធសាស្ត្រលើ​គ្រប់ជ្រុងជ្រោយ​លើពិភព​លោក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ