19/04/2016 09:57 GMT+7 Email Print Like 0

ចិនបញ្ជូនយន្តហោះខុសច្បាប់ទៅកោះ Chu Thap


ចិនបញ្ជូនយន្តហោះខុសច្បាប់ទៅកោះ Chu Thap (Image: VNA)

នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ សារព័ត៌មានរដ្ឋរបស់ចិនបានឲ្យដឹងថា៖​យន្តហោះចំបាំង​មួយ​គ្រឿង​នៃ​ប្រទេស​នេះបាន​ហោះចុះ​ចត នៅកោះថ្ម Chu​ Thap ចំណុះប្រជុំកោះ Truong Sa ដែល​បង្កើនលទ្ធភាពចិន​អាចដាក់បណ្ដា​យន្ត​ហោះ ចំបាំងនៅ​ទីនេះ។ ព្រលានយន្តហោះនៅកោះថ្ម  Chu Thap គឺជា​ព្រលាន​យន្ត ហោះមួយក្នុង​ចំណោម​ព្រលាន​យន្ត​ហោះចំនួន ៣ ដែលចិន​បានកសាងខុស ច្បាប់នៅទីនេះ។ ចំពោះ​កាយវិការនេះ ក្រសួងការបរទេស​វៀត​ណាម​ បានផ្ញើរសារលិខិតប្រឆាំងជំទាស់ដល់​តំណាងនៃស្ថានទូតចិន​ប្រចាំ​នៅហាណូយ ហើយ​ចាត់​ទុកថា៖ ទង្វើ​ពោលខាង​លើ​របស់ចិន បាន​រំលោពដ៏ធ្ងន់ធ្ងរអធិបតេយ្យភាព របស់វៀតណាមចំពោះប្រជុំកោះ Truong Sa និងសេចក្តី​ថ្លែង​ការណ៍ ស្តីពីការ​​ប្រតិបត្តិការលើសមុទ្រខាងកើត (DOC)​។ វៀតណាម​ស្នើ​ឲ្យចិន​បញ្ឈប់ភា្លមមួយ​រំពិច​​មិន​បង្កើត​ឡើង​វិញ​ទង្វើស្រ​ដៀង​ទៀត​ឡើយ​ ហើយមានសកម្មភាពជាក់ស្តែងក្នុងការរក្សាសន្តិភាព​ស្ថិរភាព​សន្តិសុខសុវត្ថិ​ភាព​សេរីភាព​នាវាចរណ៍ និងអាកាសចរណ៍នៅ​សមុទ្រ​ខាងកើត៕
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ