12/04/2017 09:37 GMT+7 Email Print Like 0

ចិននិងអាស៊ានឯកភាពអំពីការបង្កើនកិច្ចសហប្រតិបត្តិការ


ចិននិងអាស៊ានឯកភាពអំពីការបង្កើនកិច្ចសហប្រតិបត្តិការ (VNA)

ចិននិងបណ្ដាប្រទេសជាសមាជិកអាស៊ាននឹងជំរុញថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រតាមរយៈការបង្កើន​​ការគោរពការយោគយល់គ្នាទៅវិញទៅមកទំនុកទុកចិត្តនិងជួយឧបត្ថម្ភជាក់ស្តែង។ សេចក្តីប្រកាសពោល​​ខាងលើត្រូវបានមន្ត្រីទ្វេភាគីបាននាំចេញក្នុងកិច្ចប្រជុំលើកទី ១៨ នៃគណៈកម្មាធិការសហប្រតិបត្តិការរួមចិន-អាស៊ានដែលបានប្រព្រឹត្តទៅនទៅទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ីនាថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៧។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាស៊ាននិងតំណាងអចិន្ត្រៃយ៍របស់សឹង្ហបុរីប្រចាំនៅអាស៊ាន លោក Chen Han-cheng បានធ្វើសហអធិបតី។ ថ្លែងមតិនៅកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាស៊ាន លោក Xu Bu បានឲ្យដឹងថា៖ នា​បច្ចុប្បន្ន អាស៊ាននៅជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសជាមួយប្រទេសជិតខាងរបស់ចិនហើយ​ប៉េ​កាំង​នឹងបន្តគាំទ្រតួនាទីសំខាន់ៗរបស់អាស៊ានក្នុងបញ្ហាតំបន់និងអន្តរជាតិ។ តំណាងអចិន្ត្រៃយ៍នៃប្រទេសអាស៊ាន​ទាំងអស់បានសម្តែងក្តីសង្ឃឹមនឹងនាំទំនាក់ទំនងសហប្រតិបត្តិការរវាងអាស៊ាននិងចិនឡើងកំពស់ថ្មីមួយ​៕

 តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ