25/04/2015 12:49 GMT+7 Email Print Like 0

ចិននិងរុស្ស៊ីពិគ្រោះយោបល់ជាលើកដំបូងស្តីពីសន្តិសុខនៅតំបន់អាស៊ីឦសាន


ចិននិងរុស្ស៊ីពិគ្រោះយោបល់ជាលើកដំបូងស្តីពីសន្តិសុខនៅតំបន់អាស៊ីឦសាន (Image: VNA)

នាថ្ងៃទី២៣ខែមេសាឆ្នាំ​២០១៥នៅទីក្រុង Shanghai ចិន​និងរុស្ស៊ី​បានរៀបចំការ ពិគ្រោះ​យោបល់​ស្តីពី​សន្តិ​សុខ​ នៅ​តំបន់អាស៊ីឦសានជា​លើកដំបូង​ក្រោម សហ​អធិបតីរបស់ឧបការីរដ្ឋមន្ត្រីការបរទេស​ចិន លោក Liu Jianchao និង​អនុរដ្ឋមន្ត្រី​ការ​បរទេសរុស្ស៊ី លោក Igor V.Morgulov។ កាសែតអេឡិកត្រូនិក “ប្រជាជន” ចិន​បាន​​​ឲ្យដឹងថា៖ នៅ​ការ​ពិគ្រោះយោបល់លើកនេះ ភាគីទាំង ២ បានផ្លាស់​ប្តូរដ៏​​ស៊ីជម្រៅ យ៉ាង​សកម្ម​និង​ស្មោះ​ត្រង់​អំពី​ស្ថានភាព និងកត្តាទាក់ទិននានា ដែល​អាច​ជះ​ឥទ្ធិពល​ដល់​សន្តិសុខ​ នៅ​អាស៊ីឦ​សាន​សំដៅ​ទទួល​បាន​​ការ​ចំណះ​ដឹង​ដ៏ទូលំទូលាយ។ ភាគីទាំង ២ បានឯកភាពសម្តែងគោលបំណង តាមស្មារតី​ទំនាក់​ទំ​នង​ដៃ​គូ​យុទ្ធ​សាស្ត្រ លើគ្រប់វិស័យរវាងប្រទេសទាំង ២ បង្កើនការ​ជួប​ប្រាស្រ័យ​សន្ទនាកិច្ច​សហប្រតិ​បត្តិការ​ ការពារ​សន្តិ​ភាព​ស្ថិរភា​ព និងសន្តិសុខ​នៅតំបន់អាស៊ីឦសាន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ