09/11/2015 09:23 GMT+7 Email Print Like 0

ចិននិងតៃវ៉ាន់ឯកភាពបង្កើតការិយាល័យតំណាង

ប្រធាន​រដ្ឋចិនលោក Xi Jinping និងប្រមុខរដ្ឋអំណាចតំបន់ ដែនដី​តៃវ៉ាន់(ចិន) លោក Ma Ying-jeou នាថ្ងៃទី​៧ខែវិច្ឆិកាឆ្នាំ​២០១៥ បានមានជំនួបសន្ទនាជាប្រវត្តិ​សាស្ត្រ នៅសណ្ឋាគា Shangri-La នៅប្រទេស​សឹង្ហបុរី។ នេះ​ជា​ជំនួប​លើកដំបូង​រវាង​ថ្នាក់ដឹក​នាំនៃ​ភាគី​ទាំងពីរ តាំងពីឆ្នាំ១៩៤៩​មក។ បញ្ហាសន្តិ​ភាពនិងកិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ចិន​និង​តៃវ៉ាន់ ជាខ្លឹមសាសំខាន់ក្នុងជំនួប​នេះ។ ថ្លែងមតិ​នៅទីនេះ ប្រធានរដ្ឋចិន បានអះអាង​ថា គ្មាន​អនុភាព​ណា មួយ​អាច​បំបែក​ដៃស​មុទ្រតៃវ៉ាន់ទាំងពីរនេះបានឡើយ ព្រមទាំងអំពាវនាវ ឲ្យភាគីទាំងពីរត្រូវ​កំណត់​ទិស​ដៅ​សម្រាប់​អភិវឌ្ឍន៍​ទំនាក់​ទំនងរ វាងភាគី ទាំងពី។ រីឯខ្លួនវិញ លោក​ Ma Ying-jeou បានអំពាវនាវភាគីទាំងពីរ បង្កើត​ខ្សែ Hotline រវាងការិយាល័យទទួល​បន្ទុកបញ្ហា​តៃវ៉ាន់ចំណុះ ក្រុមប្រឹក្សាជាតិ ចិនជាមួយ​ភាគីតៃវ៉ាន់។ បន្ទាប់ពីជំនួប​ភាគី​ទាំងពី​រ​បានបើកសន្និសីទ​កាសែត។ ចំពោះបញ្ហា ដែលចិននិងតៃវ៉ាន់បង្កើត​ការិយាល័យតំណាង នៃភាគីនីមួយៗ លោក Xi Jinping បានឲ្យដឹងថា ភាគីតាំងពីរ​ត្រូវជម្រុញដំណើការ​នេះយ៉ាងឆាប់ៗ៕
 

តាម VOV5 -វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ