17/11/2015 08:48 GMT+7 Email Print Like 0

ចាប់ផ្តើមសកម្មភាពក្នុងក្របខ័ណ្ឌសប្តាហ៍“មហាសាមគ្គី​បណ្តា​ជន​ជាតិ-បេតិកភ័ណ្ឌ​វប្បធម៌​វៀត​ណាម”​ឆ្នាំ២០១៥​


ប្រធានគណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan

នាយប់ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ​២០១៥ នៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀត​ណាម ក្រសួង​វប្បធម៌​កីឡា​និង​ទេសចរណ៍​វៀត​ណាម បានរួមសហការ ជាមួយក្រ​សួងស្ថាប័នពាក់ព័ន្ធរៀបចំ ពិធីបើក សប្តាហ៍​ “មហា​សាមគ្គី​បណ្តា​ជន​ជាតិ-បេតិកភ័ណ្ឌ​វប្បធម៌វៀតណាម”។ ថ្លែងមតិនៅទី​នេះ ប្រធានគណៈ កម្មាធិការមជ្ឈឹមរណ​សិរ្ស​មាតុ​ភូមិ​​វៀត​ណាម លោក Nguyen Thien Nhan បានលើកច្បាស់ថា រណសិរ្សមាតុភូមិ​ជាតិ​ឯកភាព ពីសម័យ​កាល​មួយ​ទៅ​សម័យ​កាល​មួយ បានពង្រីកនូវស្មារតី​ស្នេហាជាតិ ស្មារតីសាមគ្គីជាតិ។ ស្មារតីនេះកាន់តែបាន ពង្រឹង​និង​ពង្រីក​ឲ្យ​ក្លាយ​ទៅជា​តម្លៃវប្បធម៌​របស់ជាតិ។ លោកអះអាងថា៖

“យើងជឿជាក់និងសង្ឈឹមដោយមុតមំាថា ជនរួមជាតិទូទាំងប្រទេស និងជនរួម​ជាតិដែលកំពុង​រស់​នៅឯបរទេស នឹង​បន្តបង្កើន​មោទនភាព​ជាតិ ពងឹ្រងនិងពង្រីក​ផែនមហាសាមគ្គីជាតិ។ រួមកាយចិត្តនិងបញ្ញាស្មារតី ចេះក្តាប់​យក​ឱកាស ឆ្លងផុត​រាល់ការសាកល្បង ដើម្បីញគោលដៅ “ប្រជាជនសម្បូធូធារប្រទេស​ជាតិមាំមួន ប្រ​ជាធិបតេយ្យ យុត្តិធម៌​និង​អរិយធម៏”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ