27/10/2015 09:36 GMT+7 Email Print Like 0

ចង់ពង្រីកប្រជាធិបតេយ្យត្រូវធ្វើល្អសកម្មភាពឃ្លាំមើលនិងបដិវាទសង្គម

នាព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥ នៅក្រុងហាណូយ គណៈកម្មាធិការ​មជ្ឈឹម​រណសិរ្សមាតុភូមិ​វៀត​ណាម សាលា​បណ្ឌិត​សភាវិទ្យាសាស្ត្រ​សង្គម​និយម​វៀត​ណាម និងអធិការកិច្ចរដ្ឋាភិបាល​វៀត​ណាម បានរៀបចំពិធីពិភាក្សា​ សំដៅផ្តល់ មតិ​ចូលរួមសេចក្តីព្រាងឯកសារនៃមហាសន្និបាត​បក្ស​លើក​ទី១២ ដោយប្រធានបទ “ពង្រីក​ប្រជា​ធិបតេយ្យ​ក្នុង​សម័យ​អ៊ីធ្វើណែត ឃ្លាំមើលនិងបដិវាទសង្គម ប្រយុទ្ធប្រឆាំងអំពើពុករលួយ”។ នៅទីនេះ មតិ​ជា​ច្រើន​បាន​ចាត់ទុកថា ចង់​ពង្រីក ប្រជាធិបតេយ្យ បញ្ហាសំខាន់បំផុតគឺអនុវត្ត ដោយត្រឹមត្រូវរាល់សកម្មភាព​ឃ្លាំមើល​និង​បដិវាទ​សង្គម។


សាស្រាចារ្យ បណ្ឌិត Ho Si Quy អតីតវិទ្យាស្ថានព័ត៌មានវិទ្យាសាស្ត្រសង្គម
បានចូលរួមមតិ

ចំពោះបញ្ហា​ប្រជាធិបតេយ្យ តំណាងនានាបានចាត់ទុកថា ប្រការគួរឲ្យយក ចិត្តទុកដាក់​បំផុត​គឺ ឥរិយាបទ​ចំពោះ​ប្រជា​ធិបតេយ្យ​។ មានយន្តការ​ប្រជាធិបតេយ្យ នឹងរួមចំណែកជម្រុញការ​អភិវឌ្ឍន៍​របស់​សង្គម និង​មាន​វប្បធម៌​ប្រជាធិបតេយ្យ​ នឹង​រួមចំណែកធ្វើឲ្យសង្គមតម្លាភាព។ សាស្រាចារ្យ បណ្ឌិត Ho Si Quy អតីតវិទ្យា​ស្ថាន​ព័ត៌មាន​វិទ្យាសាស្ត្រ​សង្គម បានចូលរួមមតិថា៖

“ប្រជាធិបតេយ្យនិងនីតិរដ្ឋត្រូវ​ផ្សាភ្ជាប់ជាមួយគ្នា នីតិរដ្ឋមានន័យថា កំពូលច្បាប់។ ប្រជា​ជន​មាន​ភារ​កិច្ច​បដិវាទ​គោល​នយោបាយ ច្បាប់ ថែមទាំងការកសាង​បក្ស។ ប្រជាធិបតេយ្យ មិនត្រឹមតែនៅវិស័យសង្គមប៉ុណ្ណោះទេ ថែម​ទាំង​ ក្នុងកិច្ចការ​បក្សទៀតផង មុនបង្អស់គឺ​បក្ខជនត្រូវមានសម្លេងបដិវាទនៅទីនេះផងដែរ”។

ថ្លែងមតិក្នុងជំនួបពិភាគ្សា ប្រធានរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បាន​អះអាង​ថា ពង្រីក​ប្រជាធិប​តេយ្យមាន​ន័យ​ថា ត្រូវ​មានពាក្យពេជ្រ​ត្រឹម​ត្រូវ សរសេរត្រឹមត្រូវ​ពីនោះ ទើបមានការស្រុះ​ចិត្ត​គំនិត ក្នុង ប្រជា​ជន។ ម្យ៉ាង​វិញទៀត ត្រូវចេះផ្ទៀងស្តាប់សម្លេងរបស់ប្រជាជន ដើម្បីអាច​ពង្រីកបានមហាសាមគ្គី​ជាតិ​ទាំង​មូល​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ