28/04/2015 10:00 GMT+7 Email Print Like 0

ង្វៀនហឹវថាយ-សាក្សីរស់របស់ព្រឹត្តិការណ៍ថ្ងៃទី ៣០ ខែមេសា

នា​ពេល​ថ្ងៃត្រង់​ថ្ងៃទី ៤០ ខែមេសា​ ឆ្នាំ១៩៧៥ នៅ​បន្ទប់ថត​​សម្លេង​របស់​វិទ្យុផ្សព្វ​ផ្សាយ​សំលេង​សាយហ្គន លើក​លែង​កម្មាភិបាល​និង​យុទ្ធជន​​រំដោះ​ភាគ​ខាង​ត្បូង​មួយ​ចំនួន ​និងមានបុគ្គល​​​ពិសេស​មួយចំនួន​ ដែល​បាន​​មើល​ឃើញ​ផ្ទាល់​​ភ្នែក​នៅវិនាទី​ ជាប្រវត្តិសាស្ត្រ​នៅ​ពេល​ប្រធានាធិបតី ​យឿង​វ៉ាន់​មិញ​និង​គណៈកម្មាការ​អាជ្ញាធរ​​​សាយហន្គ​​ផ្សាយ​​​សេចក្តី​ប្រកាស​ចុះ​ចាញ់​គ្មាន​លក្ខខ័ណ្ឌ។​ អ្នក​នេះគឺ​​លោក​ង្វៀន​ហឹវ​ថាយ អតីត​ប្រធាន​​​សមាគមន៍​និស្សិត​សាយហន្គ។
 


លោក​ង្វៀន​ហឹវ​ថាយ សាក្សី​ប្រវត្តិសាស្ត្រ​ពិសេស​​​នៅ​ថ្ងៃពេលត្រង់​​ថ្ងៃ​ទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ​ត្រឡប់​មកវិមាន​ដុកឡឹប​​វិញ​ (បច្ចុប្បន្ននេះ​គឺ​សាល​ប្រជុំ​ថុង​ញ៉ឹត) (​ខែ​មីនា ឆ្នាំ ២០១៥ )។ រូបថត៖ ង្វៀ​ឡឹន

 ចំពោះ​លោក នៅ​ទី​នេះ​ធ្លាប់​ទុកនូវ​បណ្តា​អនុស្សាវរីយ៍​ដ៏ជ្រាលជ្រៅ​ក្នុង​ឆាកជីវិតរបស់​លោក។
រូបថត៖ ង្វៀន​ឡឹន

 លោក​ង្វៀន​ហឹវ​ថាយ​និង​​រូបថត​ប្រវត្តិសាស្ត្រ​នូវ​ថ្ងៃត្រង់ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ ក្នុងនោះ​មាន​រូបភាព​អំពីលោកធ្វើ​ជា​សាក្សី​ ប្រធានាធិបតីយឿង​វ៉ាន់​មិញ​ បានអាន​សេចក្តី​ប្រកាស​​​​ចុះ​ចាញ់​គ្មាន​លក្ខខ័ណ្ឌ នៅ​បន្ទប់​ថត​​​របស់​ស្ថានីយ៍​ផ្សព្វផ្សាយ​សម្លេង​សាយ​ហ្គន។ រូបថត៖ ង្វៀន​ឡឹន

ភ្ញៀវ​ទេសចរណ៍​បរទេស​​​ភ្ញាក់​ផ្អើល​នៅ​ពេល​ស្គាល់ថាលោក​ថាយ​​គឺ​ជា​អ្នក​មើល​ឃើញ​ផ្ទាល់​ភ្នែក​នៅ ពេល ប្រកាស​ចុះ​ចាញ់​របស់​លោកប្រធានាធិបតីយឿង​វ៉ាន់​មិញ​នៅ​ថ្ងៃត្រង់​​នៃថ្ងៃទី ៣០ ខែ​មេសា ឆ្នាំ ១៩៧៥។ រូបថត៖ ង្វៀន​ឡឹន

 ហេតុនេះ ពួក​គេ​បាន​សួរ​លោក​ច្រើន​សំណួរអំពី​ថ្ងៃដែល​អាជ្ញាធរ​​សាយហ្គន​ដួល​រលំ។ រូប​ថត៖​ ង្វៀន​ឡឹន

 រឿង​រ៉ាវ​របស់​លោក​ថាយ​បាន​​ជួយ​បណ្តា​ភ្ញៀវ​ទេសចរណ៍​បរទេស​​នេះ​មាន​គំហើញ​ថ្មី​និង​​ចាប់​ចិត្ត​អំពី​ព្រឹត្តិការណ៍​ថ្ងៃត្រង់​នៃ​ថ្ងៃទី ៣០ ខែ​មេសា។ រូបថត៖ង្វៀន​ឡឹន

 ការ​ជួប​ជុំ​​យ៉ាង​ចៃដន្យ​របស់​លោក​ង្វៀន​ហឹវ​ថាយ និង​លោក​វូ​ហុង​ភៀវ អតីតយុទ្ធជន​ E136 អង្គភាព​​បំរុង​​​​ទៅ​ក្រោយ​​ក្រុម​រថក្រោះ​គ្រប់​គ្រង​សាយហ្គន។ រូបថត៖ង្វៀន​ឡឹន
"​យើងខ្ញុំគឺ​​​តំណាង​ឲ្យ​គណៈកម្មាធិការ​ប្រជាជន​បដិវត្ត​សាយហ្គន - ចើ​លើន - យ៉ាឌីញ។ យើងខ្ញុំ​​គឺ​ជា​អ្នក​ដំ​បូង​​មក​ដល់​វិមាន​ដុក​ឡឹប​មុន​ម៉ោង​ ១២ និង​បាន​រួម​ជាមួយ​​បងប្អូន​កង​ទ័ព​រំដោះ​​ដោត​ទង់​ជាតិ​លើ​វិមាន​​ដុក​ឡឹប​។​ យើង​ខ្ញុំគឺ​សាស្ត្រាចារ្យ​ហ៊្វីញ​វ៉ាន់​តុង​និងអតីតប្រធាន​ក្រុម​និសិ្សត​​សាយហន្គ​ង្វៀន​ហឹវ​ថាយ…​ជីវភាព​រស់​​​នៅ​ធម្មតា​បាន​ត្រឡប់​មក​សាយហន្គ -ទីក្រុង​ហូជីមិញវិញ ទីក្រុង​​ដែល​លោក​ប្រធាន​ហូជីមិញ​បាន​រង់​ចាំ សព្វ​​ថ្ងៃនេះ​បាន​រំដោះ​ហើយ…សូម​ឧទេ្ទសនាម​​សម្តី​អំពាវនាវ​របស់​លោក​យឿង​វ៉ាន់​មិញ​និង​វូ​វ៉ាន់​ម៉ូវ​របស់​អាជ្ញាធរ​​សាយ​ហន្គ​អំពី​បញ្ហា​ចំបង​របស់​ទីក្រុងនេះ…"

នោះ​គឺជា​​សេចក្តី​​ប្រកាស​ដំបូង​របស់​លោក​ង្វៀន​ហឹវ​ថាយ​បាន​ផ្សាយ​​​​លើ​កា​​ណាល់​​ផ្សាយ​​វិទ្យុសម្លេង​​សាយ​ហន្គ​​​នា​ពេល​ថ្ងៃត្រង់​នៃថ្ងៃទី​៣០ ខែមេសា ​ឆ្នាំ​១៩៧៥ មួយរយៈពេលក្រោយមក លោក​ប្រធានាធិបតី​វៀត​ណាម​​សាធារណ​យឿង​វ៉ាន់​មិញ​​បាន​អាន​សេចក្តី​ប្រកាស​ចុះ​ចាញ់​គ្មាន​លក្ខខ័ណ្ឌ កង​ទ័ព​​រំដោះ​​ភាគ​ខាង​ត្បូង​វៀត​ណាម​ បញ្ចប់​សង្គ្រាម​ ទឹក​ដី​បាន​បង្រួបបង្រួម។ លោក​គឺ​ជា​សាក្សី​រក្នុងព្រឹត្តិការណ៏ជា​ប្រវត្តិសាស្ត្រ​នា​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥។

លោក​ង្វៀន​ហឹវ​ថាយ កើត​ឆ្នាំ​១៩៤០​នៅ​ដាណាំង គឺ​ជា​ស្ថាបត្យករ។ លោក​រៀន​​ផ្នែក​ស្ថាបត្យ​កម្មនិង​ច្បាប់​នៅ​វិទ្យា​​ស្ថាន​មហាវិទ្យាល័យ​សាយហន្គ។​ លោក​​​ចូល​រួម​យ៉ាង​សកម្ម​​​ចលនា​តស៊ូ​​​របស់​យុវជន និសិ្សត​ សិស្ស​នៅ​ភាគ​​​ខាង​ត្បូង​ពី​ឆ្នាំ១៩៦០ ដល់ ឆ្នាំ​១៩៧៤ និង​បាន​ជាប់​ឆ្នោត​ធ្វើ​ជា​ប្រធាន​ដំបូង​របស់​​សមាគមន៍​និសិ្សត​សាយ​ហ្គន  (១៩៦៣​ -១៩៦៤)​​ បន្ទាប់​ពី​​ថ្ងៃរបប​​​ ង​ឌីញ​យៀម​ដួល​រលំ។ ដំណាក់​កាល​នេះ ង្វៀន​ហឹវ​ថាយ​បាន​​រៀបចំ​និង​ចូលរួម​បណ្តាសកម្មភាពផុសផុល​ដូចជា​អំពាវនាវ​និសិត្ស​ ធ្វើ​បាតុកម្ម​ប្រឆាំង​​ប្រទេស​អាមេរិក​ជ្រៀត​​ជ្រែក​​ក្នុង​ផ្ទៃ​វៀតណាម…។

៤០ឆ្នាំ​កន្លងទៅ អតីត​ប្រធានសមាគមន៍​និសិ្សត​សាយហន្គ​បាន​ក្លាយ​ជា​លោក​តា​ដែល​មាន​សក់​ស្កូវ រាង​កាយ​ស្គម។ ឆ្នាំនេះ​លោក​តា​មាន​អាយុ​ ៧៥​ ឆ្នាំ​ប៉ុន្តែកាយវិកា​នៅ​តែ​រួសរាយ វាង​វៃ​ និង​ពិសេស​គឺកែវ​ភ្នែក​ដ៏ភ្លឺថ្លា។ ជីវភាព​​រស់​នៅ​របស់​​ប្រពន្ធ​ប្តី​របស់​លោក​​​បច្ចុប្បន្ននេះមាន​សុភមង្គល​ណាស់ ហើយកូនទាំង​ពីរ​នាក់​ក៏​មាន​មុខ​របប​​​រឹងមាំដែរ។

ជួប​យើង​ខ្ញុំ​នៅ​សណ្ឋាគា​​របស់​កូនស្រី​គាត់​នៅ​ខណ្ឌប៊ិញ​ថាញ់ ទីក្រុង​ហូជីមិញ លោក​ថាយ​សប្បាយ​ចិត្ត​ ចាប់​ដៃ​​ម្តង​ម្នាក់ៗ និង​សួរសុខទុក្ខ​​យ៉ាង​ស្និទស្នាល។ និយាយ​ជាមួយ​លោក​មួយ​ភ្លេត លោក​​រួ​ម​នឹង​ប្រពន្ធ​និង​កូន​ស្រី​​​នាំ​យើង​ខ្ញុំ​មក​ទស្សនា​វិមាន ​ដុក​ឡឹប​និង​ស្ថានីយ៍​​វិទ្យុ​ផ្សព្វ​ផ្សាយ​សម្លេង​សាយហន្គ (សព្វ​ថ្ងៃនេះ​គឺ​វិទ្យុ​សម្លេង​​ប្រជាជន​ទីក្រុង​ហូជីមិញ) ​បណ្តា​ទីកន្លែង​បាន​​កត់​សម្គាល់​​យ៉ាង​ច្បាស់​លាស់​​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​​ថ្ងៃ​ទី ៣០ ខែ​មេសា​ និង​ពេញមួយជីវិតរបស់​លោក។

​ឆ្លង​​​ទ្វារ​​វិមាន​ដុក​ឡឹម លោក​ង្វៀន​ហឹវ​ថាយ​ឈានឆ្ពោះ​ទៅ​​ដល់​​ទីកន្លែង​ដាក់​តាំង​​រថក្រោះ​បាន​បុក​​​ដួល​រលំ​ទ្វារ​វិមាន​ដុក​ឡឹប ​នា​ថ្ងៃត្រង់​ថ្ងៃទី ៣០ ខែមេសា នៅ​ទីនេះ​មាន​ភ្ញៀវ​ទេសចណ៍​បរទេស​ជា​ច្រើន​នាក់​កំពុង​ឈរ​ថត​​​​រូប​ទុក​ជា​អនុស្សាវរីយ៍។​​​​ ភ្ញៀវទេស​ចរណ៍​ច្រើន​នាក់​បាន​ទទួលអារម្មណ៍​ភ្ញាក់ផ្អើល​​ខ្លាំង​ណាស់ នៅ​ពេល​ជួប​​​​យ៉ាង​ចៃដន្យជាមួយ​សាក្សី​ប្រវត្តិសាស្ត្រ​​ពិសេស​ដូច​លោក​ថាយ។ ហេតុនេះ​ ពួក​គេ​យក​ចិត្ត​ទុក​ដាក់​​ស្តាប់​លោក​​​​រៀបរាប់​បណ្តា​រឿង​ទាក់​ទង​នឹង​ថ្ងៃទី ៣០ ខែមេសារ​តាម​​​ការ​បកប្រែ​របស់​បងស្រី​​ទីណា​ធៀន​ង៉ា កូន​ស្រី​​របស់​​លោក។

 

រថក្រោះ​របស់​កងទ័ព​រំដោះ​​ឈាន​ចូល​វិមាន ​​ដុក​​ឡឹបនា​ថ្ងៃត្រង់​នៃថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥។ រូបថត៖ ត្រឹន​ម៉ាយ​ហឿង –  ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 បណ្តា​កម្មាភិបាល​​​នៃ​កងទ័ព​រំដោះ​បណ្តើរ​លោក​ប្រធានាធិបតី​យឿង​វ៉ាន់​មិញ​ពី វិមាន​ដុក​​ឡឹប​​ មក​ដល់​ស្ថានីយ៍​ផ្សព្វផ្សាយវិទ្យុសម្លេង​សាយហ្គន​ដើម្បី​អាន​សេចក្តី​ប្រកាស​ចុះ​ចាញ់​នៅ​ថ្ងៃត្រង់​នៃ​ថ្ងៃទី ៣០ ខែ​មេសា ឆ្នាំ ១៩៧៥។ រូបថត៖​ឯកសារ

 លោក​ង្វៀន​ហឹវ​ថាយ (ពាក់​អាវ​ពណ៌ស​ ដៃកាន់​ឯកសារ) រួម​ជាមួយ​កម្មាភិបាល​កងទ័ព​រំដោះ​​​រង់​ចាំ​លោក​យឿង​វ៉ាន់​មិញ ( ពាក់​អាវ​ពណ៌ខ្មៅ អង្គុយ​​សម្លឹងមើល​) អាន​សេចក្តី​ប្រកាស​នៅ​បន្ទប់​​ថត​នៃ​ស្ថានីយ៍​​ផ្សព្វ​ផ្សាយ​​វិទ្យុសម្លេង​សាយ​ហ្គន​នៅ​ថ្ងៃត្រង់​​នៃ​ថ្ងៃទី ៣០ ខែ​មេសា ឆ្នាំ ១៩៧៥។ រូបថត៖ ឯកសារ

ប្រជាជន​រស់​នៅ​ទីក្រុង​សាយ​ហ្គន​រាប់​ម៉ីន​នាក់​​​នៅតាមផ្លូវ​និង​ប្រមូល​គ្នា​ទទួល​ស្វាគមន៍​​បណ្តា​យុទ្ធជន​នៃ​កងទ័ព​រំដោះ​នៅ​ថ្ងៃទី ៣០ ខែ​មេសា ឆ្នាំ ១៩៧៥។ រូបថត៖ឯកសារ

ប្រជាជន​សាយហ្គន​ចូល​រួម​​មិទ្ទីញ​​សារទរ​ទិវាជ័យ​ជំនះ​នៅ​វិមាន​ ដុក​ឡឹបនា​ថ្ងៃទី ៧ ខែ​ឧសភា ឆ្នាំ ១៩៧៥។ រូបថត៖​ឯកសារ​របស់​កាសែត​រូបភាព​វៀតណាម

តាមសម្តី​លោក​ថាយ នាថ្ងៃទី ៣០ ខែ​មេសា ឆ្នាំ ១៩៧៥ លោកមាន​វត្តមាន​នៅ​វិមាន​ដុក​ឡឹប នៅប្រហែល​ម៉ោង​ ៩ ព្រឹក។ ក្នុង​ពេល​ដែល​ក្រុម​របស់​លោក​កំពុង​មានវត្តមាននៅ​វិមាន​ដុក​ឡឹម នៅ​​មហា​វិថី​ថុង​ញ៉ឹត ​(​សព្វ​​​ថ្ងៃនេះ​ជា​វិថី​ឡេយ៉ឹន) ទិដ្ឋភាពដ៏អង់អាចបានកើតឡើង។ នេះ​គឺ​ជា​ទិដ្ឋភាព​​រថក្រោះ​មួយ​ក្រុម​​របស់​កង​ទ័ព​​រំដោះយ៉ាង​គគ្រឹកគគ្រេង​ឈាន​ទៅ​​បុក​​ដួល​រលំ​ទ្វារ​វិមាន​ដុក​ឡឹម និងឆ្ពោះ​ទៅ​ដល់​​​ខឿន​វិមាន។ ​​យុទ្ធជន​​រថ​ក្រោះ​​ម្នាក់ ( ក្រោយ​មក​លោក​ថាយ​ទើប​ដឹ​ងថា​​នេះ​គឺ​បូយក្វាង​ថឹន )​ ចុះពី​​រថ​ក្រោះ​រត់​និង​​ដណ្តើម​អង់​តែន​ដើម្បី​​​​ចង​​​​ទង់​រំដោះ​​ពាក់​កណ្តាល​ពណ៌​ផ្ទៃ​មេឃ​ ពាក់កណ្តាល​ពណ៌​ក្រហម​​​​ពី​ខាង​លើ ហើយ​រថក្រោះ​ឆ្ពោះ​ទៅ​​ខឿន​​វិមាន។

​នៅ​ពេលនោះ​លោក​និង​សាស្ត្រាចារ្យ​ហ្វ៊ីញ​វ៉ាន់​តង (​គ្រូ​បង្រៀន​​ផ្នែក​កាសែត) កំពុង​ឈរ​លើ​​សាល​​វិមានដុក​ឡឹប​។ ឃើញ​​បង​ថឹន​រត់​មក លោកទៅ​​ស្នើ​​សុំនាំ​ផ្លូវ។ ដំបូង បង​ថឹន​មើល​លោក​​ដូច​ជា​មាន​អារម្មណ៍​ប្រយ័ត្ន ប៉ុន្តែ​​​ឃើញ​​​ដៃ​លោក​ពាក់​​ខ្សែ​ដៃ​​​ពណ៌​​ផ្ទៃ​មេឃ​​និង​ពណ៌​ក្រហម​របស់​កម្លាំង​មហាជន​​ក្រោកឡើង​ ដូច្នេះ​ទើប​សុខ​ចិត្ត​​​និង​ទៅ​តាម​លោក​​ឡើង​ជណ្តើរយន្តបំរុង។

ដោយ​ជណ្តើរ​យន្ត​ចង្អៀត​​ដូច្នេះ​លោក​បាន​ជួយ​បង​ថឹន​បត់​​អង់​តែន​​ទើប​​​អាចយក​ទង់​ចូល​ខាង​ក្នុង។ ​មក​ដល់​ដំបូល​​វិមាន​ ​ដោយសារទង់​មាន ​​៣ ឆ្នូត​របស់​អជ្ញាធរ​សាយហន្គ​ធំ​ពេក​ ហើយ​ចងតឹង​ ​ដូច្នេះ​​​ត្រូវ​ចំណាយ​មួយ​ភ្លេត​​ពួក​គេ​ទើបទាញ​វា​ចុះ​និង​រុញ​ទង់​​រំដោះ​ឡើង​ក្នុង​ការ​ហ៊ោ​កញ្ជៀវ​ជាមួយនឹងសម្លែង​​​​​កាំ​ភ្លើង​បាញ់ចំរុះឡើង​​លើ​មេឃ។

​ហើយ​ក៏​​នៅចំ​ថ្ងៃត្រង់​ថ្ងៃ​នោះ​ ​រឿង​រ៉ាវ​ចៃដន្យ​​បាន​កើត​ឡើង​​​​ចំពោះឆាក​ជីវិត​របស់​លោក និង​ក្រោយ​មក​ក្លាយ​ជា​​​​​ព្រឹត្តិការណ៍​​ប្រវត្តិសាស្ត្រ​ពិសេស​នៃ​ថ្ងៃ​ជ័យ​ជំនះ ថ្ងៃទី ៣០ ខែ​មេសា។ នាថ្ងៃត្រង់​នោះ លោក​​បាន​ទៅ​ជា​មួយ​​​​បណ្តា​កម្មាភិបាល​និងយុទ្ធជន​​កងទ័ព​រំដោះ​​​បណ្តើរ​ប្រធានាធិបតី​យឿង​វ៉ាន់​មិញ​និង​សមាជិក​មួយ​ចំនួន​ក្នុង​​​គណៈ​កម្មាការ​រដ្ឋ​មន្រី្តនៃ​អជ្ញាធរ​សាយ​ហន្គទៅ​ដល់​ស្ថានីយ៍​ផ្សព្វ​ផ្សាយ​សម្លេង​សាយហន្គ​ដើម្បី​អាន​សេចក្តី​​ប្រកាស​ចុះ​ចាញ់។

ស្ថានីយ៍​ផ្សព្វ​ផ្សាយ​សម្លេង​សាយហន្គ ​នៅ​ពេល​នោះ​ដោយ​ស្ថាន​ការ​​ប្រញាប់​ប្រញាល់​ ដូច្នេះ លោក​​ប្រគល់​ការ​ងារ​ជា​ពិធីករ​​ផ្សព្វ​ផ្សាយ​​​​​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​ប្រធានាធិបតី​យឿង​វ៉ាន់​មិញ​អាន​សេចក្តី​​ប្រកាស​ចុះ​ចាញ់​។​​ ប៉ុន្តែ​ទទួល​តួនាទីជា​ពិធីករ​ “ត្រូវ​ធ្វើ”​ ប៉ុន្តែ​​ដោយសារសម្លេង​​និយាយ​ខាង​ត្បូង​​ច្បាស់​លាស់ ​តាមរយៈ​រលក​វិទ្យុ​សម្លេង​របស់​ស្ថានីយ​វិទ្យុសម្លេង​សាយហន្គ លោក​បាន​ផ្សាយ​ដំណឹង​​​ដំបូង​ដែល​មាន​លក្ខណៈ​ប្រវត្តិ​សាស្ត្រ​​​ប្រ​ជាជាតិ។ ហើយ​ក្រោយ​​​​សេចក្តី​ជូន​ដំណឹង​​របស់​លោក លោក​ប្រធានាធិបតី​យឿង​វ៉ាន់​មិញ ​ប្រធានាធិបតី​​ចុង​ក្រោយបង្អស់​របស់​របប​វៀតណាម​សាធារណៈ​បាន​អាន​​សេចក្តី​​ប្រកាស​ចុះ​ចាញ់​គ្មាន​លក្ខខ័ណ្ឌ​​។ ​នៅ​ពេល​នោះ​ ប្រហែល​ម៉ោង ១៤ និង​ ២០​នាទី​ ម៉ោង​នៅសាយហន្គ ​ស្មើ​ម៉ោង​ ១៣ និង​ ២០ នាទី​​​នៅ​រដ្ឋធានី​ហាណូយ (​​ នៅ​ពេល​នោះ​ម៉ោង​សាយហន្គ​យឹត​ជាង​ ១​ ម៉ោង)។ ប្រជាជន​រាប់​ម៉ឹន​នាក់​ពាស​ពេញ​​នូវ​ក្តី​​សប្បាយ​រីក​រាយ​នៃ​ថ្ងៃបង្រួបបង្រួម។ ចំពោះ​លោក​ថាយ នេះ​គឺ​ជា​ពេលវេលា​មិន​អាច​បំភ្លេច​បាន​ក្នុង​​មួយ​ជីវិត​របស់​លោក។​
 
​ក្រោយ​ ៤០ ឆ្នាំ​ មក​ទស្សនា​ស្ថានីយ៍​វិទ្យុផ្សព្វ​ផ្សាយ​​សម្លេង​សាយហន្គ មើល​តុ​នឹង​ micro ​ដែល​លោក​បាន​ប្រើ​ប្រាស់​ ​​ដើម្បី​ផ្សាយ​​ដំណឹង​ពិសេស​នៅឆ្នាំនោះ ដួង​ចិត្ត​លោក​ថាយ​ក៏​ពេញ​លេញ​​ការ​រំ​ជួល​ចិត្ត​មិន​អាច​ពិពណ៌​បាន​ទេ។

លោក​ចែក​រំលែក​ថា៖“​នា​​យប់​ថ្ងៃទី​៣០ ខែ​មេសា​ឆ្នាំ ១៩៧៥ ​ផ្ទៃ​មេឃ​សាយហន្គ​ស្ងៀម​ស្ងាត់ គ្មាន​សម្លេង​​យន្តហោះ​។ លើ​វិថី​គ្មាន​​ការបន្លឺស៊ីផ្លេ​របស់​រថយន្តយោធា។ នាពេលរាត្រី​​ គ្មាន​ពន្លឺ​របស់​គ្រាប់ផ្លោងមានតែ​សម្លេង​​​កាំភ្លើង​​​ពី​ឆ្ងាយ នេះ​គឺ​ជា​រាត្រី​ដំបូង​នៃ​ថ្ងៃ​​ប្រទេស​ជាតិ​​មាន​សន្តិភាព​ បង្រួបបង្រួម ថ្ងៃជុំ​ជួប​គ្នា​របស់​បណ្តា​​បងប្អូន/.

 អត្ថបទ៖ ង្វៀន​អាញ់
​រូបថត៖ ង្វៀន​ឡឹន​និង​ឯកសារ​របស់​លោក​ង្វៀន​ហឹវថាយ។

 

 
បណ្តាអត្ថបទបានផ្សាយ