11/08/2017 18:24 GMT+7 Email Print Like 0

ង្វៀនត្រឹនហេប (Nguyen Tran Hiep) សិប្បករជាតិវ័យក្មេងបំផុតនៅវៀតណាម

ក្រោយ​បរាជ័យ​ច្រើន​លើកច្រើនដង​​ បង​ ង្វៀន​ត្រឹន​ហេប​ (Nguyen Tran Hiep) ប៉ុ​នប៉ង​ធ្វើ​មាន​ដោយ​មុខ​របរ​ប្រពៃណី​ នៅ​ស្រុក​កំណើត​​ខ្លួន​ គឺទឺសើន (Tu Son)​ (ខេត្ត​បាក់​​និញ - Bac Ninh)​ សម្រេច​បាន​ជោគ​ជ័យ ហើយ​​ក្លាយ​ជា​សិប្បករ​​ជាតិវ័យ​​ក្មេង​បំផុត​នៅ​វៀត​ណាម​ ក្នុង​អាយុ​​ទើបតែ​​៣៧​ឆ្នាំ​។ ​មាន​ទំនុកចិត្ត​ផ្លាស់​ប្តូរ​ ច្នៃប្រឌិត តាំងពី​​មូលដ្ឋាន​សិប្បកម្ម​​ហេប​ថាំង​ (Hiep Thang) ​ ង្វៀន​ត្រឹន​ហេប​ (Nguyen Tran Hiep) បន្ត​​បើក​​ទូលាយ​​ទម្រង់​​រូបភា​​ព​ផលិត​ទៅជា​សហករណ៍​​​គ្រឿង​ឈើ​​សិប្បកម្ម​​ហេប​ថាំង (Hiep Thang) ជា​ទីកន្លែង​ផ្លាស់​​ប្តូរ​ផ្នត់​គំនិត​  និង​របៀបធ្វើដោយ​ពិតប្រាកដ ​ជូនដល់​​អ្នក​ស្រុក​នៅ​​លើ​ភូមិសាស្រ្ត។

 ពី​​​ជាង​ម្នាក់ក្ស័យ​ធន​​...។ល។​
 

នៅ​ឆ្នាំ២០០០ ក្រោយ​៨ឆ្នាំ​ “ស្វែង​រក​គ្រូ​រៀន​វិជ្ជា​” ពី​លោក​គ្រូ​ ង្វៀ​ន​គីម (Nguyen Kim) ជា​សិប្បករ​ម្នាក់​ល្បី​ឈ្មោះ​នៅ​ខេត្ត​បាក់​និញ (Bac Ninh) ង្វៀនត្រឹន​ហេប (Nguyen Tran Hiep) ​បើក​មូលដ្ឋាន​ធ្វើ​គ្រឿង​​ឈើ​សិប្បកម្ម​​ចម្លាក់​នៅ​​ក្នុង​គ្រួសាររបស់​ខ្លួន​។ ពេល​នោះ បងហេប (Hiep) បាន​ប្រើ​ដើមទុន​សន្សំសំចៃ​ទាំងអស់របស់​​គ្រួសារ​ រួម​ជាមួយ​ប្រាក់​កម្ចី​ពី​សម្ពន្ធ​យុវជន​ខេត្ត​បាក់​និញ​ (Bac Ninh) ដើម្បី​​វិនិយោគ​។ ដោយ​សារ​មិនទាន់​មាន​បទ​ពិសោធន៍​ទី​ផ្សារ​ ទំនិញ​ របស់​បង​ ដែល​ធ្វើចេញនោះ​​មិន​អាច​លក់ដាច់​។​
 
យុវជនជាច្រើន​មាន​អាយុ​ស្រករ​និង​​បង ក៏​មាន​បំណង​ប្រាថ្នា​ធ្វើ​មាន​បាន​ដោយ​មុខរបរ​ប្រពៃណី​នៅ​លើ​ស្រុក​កំណើត​ខ្លួន​ ប៉ុន្តែ​សុទ្ធតែ​ត្រូវ​បោះ​បង់​ចោល​នូវ​មុខ​របរ​ ទៅ​​រក​ស៊ី​ដោយ​មុខ​របរ​ផ្សេង​។ បរាជ័យ​យ៉ាង​​ទម្ងន់​ មនុស្សគ្រប់​គ្នា​នៅ​ក្នុង​គ្រួសារ​ សុទ្ធ​តែ​ផ្តល់​យោបល់​ឲ្យ​បង​ប្រកប​​​មុខ​របរ​ផ្សេង​។​ ប្តេជ្ញា​មិន​បោះបង់​ចោល​គោល​បំណងរបស់​ខ្លួន​​ បន្ទាប់ពី​បរាជ័យ​យ៉ាង​ទម្ងន់​នោះ បង​ហេប (Hiep)​វិចសម្ពាយ​​​ បន្តធ្វើ​ដំណើរ​ ទៅ​ស្វែង​រក​គ្រូ ​ដើម្បី​រៀន​វិជ្ជា​។
 
ក្រោយពីមិនបានសំរាកជាច្រើន​រាត្រី​ ​ នឹក​គិត​​ស្វែងរក​ទិសដៅ​អភិវឌ្ឍន៍​ បូ​ក​ជាមួយ​ចំណេះវិជ្ជា​អំពី​ទីផ្សារ​ ក្រោយ​ពី​បរាជ័យ​លើក​ដំបូង​ បង​ហេប​ (Hiep)​ អនុវត្ត​​​កែ​ប្រែ​ម៉ូដ​​ផលិតផល​ ឆ្លើយតប​ចំណូល​ចិត្ត​អ្នក​ប្រើប្រាស់​។ តាម​នោះ បងហេប (Hiep)​​ ស្វែង​រក​ឃើញ​អតិថិជនពីរក្រុម​ចម្បង​។ ក្រុម​អតិថិជន​ទី​មួយ​ គឺ​​ភ្ញៀវ​ទេសចរណ៍​ដែល​ចូល​មក​ប្រទេសវៀតណាម​។ ចំពោះក្រុម​អតិថិជន​នេះ បង​​​ផលិត​ចេញ​ផលិតផល​សិប្បកម្ម​តូច​ៗ ធ្វើជា​វត្ថុអនុស្សាវរីយ៍​ដូចជា​៖ របស់ឬវត្ថុតូចៗ ​ផ្ទាំង​រូប​គំនូរ​ខ្នាត​តូចៗ រូបសំណាក...។ល។​

 


 សិប្បករ​ ង្វៀន​ត្រឹន​ហេប​ (Nguyen Tran Hiep) និង​ស្នាដៃ​របស់​ខ្លួន។​

 
ឧបករណ៍​សំខាន់​​សម្រាប់​​​​​ចម្លាក់​ឈើ​ របស់​សិប្បករ​ ង្វៀន​ត្រឹន​ហេប (Nguyen Tran Hiep)។

 
កំណាត់​ឈើ​សម្រាប់​សាង​ជា​ស្នាដៃ​ របស់​សិប្បករ​ ង្វៀន​ត្រឹន​ហេប (Nguyen Tran Hiep)។​

 
ក្រៅពី​ស្នាដៃចម្លាក់​ឈើ​សិប្បកម្ម​ សហករណ៍​ហេបថាំង​ (Hiep Thang) របស់​សិប្បករ​ ង្វៀន​ត្រឹន​ហេប​ (Nguyen Tran Hiep)
នៅ​ទទួល​សាង​រូប​សំណាក​ឈើ​តាម​រូប​គំរូ​។​


 
សិប្បករ​ ង្វៀន​ត្រឹន​ហេប  (Nguyen Tran Hiep) សាង​​បង្កើត​រាង​​ឲ្យ​រូបសំណាក​។​

 
សិប្បករ​ ង្វៀន​ត្រឹន​ហេប​ (Nguyen Tran Hiep) ស្នាដៃ​នីមួយៗ​ សុទ្ធតែជា​តួស្មារតី​សំណព្វចិត្ត ​ដែល​បាន​បងសាងឡើង​។​


 ដំណាក់កាល​ដុស​ខាត់ ដើម្បី​ធ្វើ​សម្រេច​នូវ​ស្នាដៃ​​​សិប្បកម្មឈើ​ នៅ​សហករណ៍​សិប្បកម្ម​ហេប​ថាំង (Hiep Thang)
​ របស់​សិប្បករ​ ង្វៀន​ត្រឹន​ហេប​ (Nguyen Tran Hiep)។​

​ក្រុម​​អតិថិជន​ទី​ពីរ​ ទន្ទឹមនោះ​ក៏ជាក្រុម​​ស្នូល​ ជា​ក្រុម​អតិថិជន​ទិញ​ដូរ​មកពី​ប្រទេសចិន​។ លក្ខណៈពិសេ​ស​ នៃ​ក្រុម​អតិថិជន​នេះ គឺ​កក់​ទំនិញ​ធ្វើ​តាម​ផលិត​ផល​គំរូ​ ដែល​មាន​ស្រាប​ តាំងពីផលិតផល​សិប្បកម្ម​ខ្នាត​កណ្តាល​ តម្លៃ​រាប់​សិប​លានដុង រហូត​ដល់​ប្រភេទ​ផលិត​ផល​ជាន់ខ្ពស់​ តម្លៃ​រាប់​រយ​លាន​ ជួន​ការ​ឡើង​ដល់​រាប់ពាន់លាន​ដុង​។ នេះជា​​អតិថិជន​ញឹកញាប់​ និង​នាំមក​ប្រភព​ចំណូល​ចម្បង​ ជូន​មូលដ្ឋាន​របស់​បងហេប​ តាំងពីរ​ឆ្នាំ​២០០២​ ដល់​ឆ្នាំ ២០១០។​
 
សព្វថ្ងៃ មូលដ្ឋាន​ផលិត​សិប្បកម្ម​ហេប​ថាំង​ ឥឡូវ​ប្តូរ​ឈ្មោះ​សហករណ៍​សិប្បកម្ម​ហេបថាំង របស់​បងហេប (Hiep)​ បង្កើត​បាន​ការងារលំនឹង​ប្រចាំ ​ជូន​កម្មករ​ចំនួន​២៨​នាក់​ ជាមួយ​បា្រក់​ចំណូល​ជាមធ្យម​ ៤ - ១០​លាន​ដុង​ក្នុងមួយ​ខែ​។​
 
មក​ជាមួយ​សិប្បករ​ជាតិ​ក្មេង​បំផុត​នៅ​វៀតណាម​។
 
ប្រាំពីរ​ឆ្នាំ​កន្លងទៅ ​​ពេល​អនុវត្ត​ការ​កែ​ប្រែ​ផលិតផល​លើកទី​ពីរ​ ជាមួយ​ការ​ប្រមូល​ផ្តុំ​ទៅលើ​ប្រភេទ​ផលិត​ផល​សិប្បកម្ម​លំដាប់​ខ្ពស់​ បងហេប ​(Hiep)​បាន​មហាជនដឹង​ស្គាល់​ជា​ទូទៅ​ ជាមួយ​ស្នាដៃ​ចម្លាក់​ឈើ​ “ជំនោល​​ថាំងឡុង (Thang Long)​” (ស្នាដៃ​មួយ​ក្នុងចំណោម​ស្នាដៃ​​ដ៏ឆ្នើម​បំផុត​ សាងឡើង​អំណរ​មហាពិធី​១០០០ឆ្នាំ​ថាំងឡុង ​(Thang Long) ហាណូយ)។
 
 បន្ទាប់​នោះ បណ្តា​ស្នាដៃ​​​ដូចជា៖ “​នាគ​រាជ​ទាំង​ប្រាំបី” “ស្នូរសំនៀង​​ឆ្នាំ​រោង​” ...។ល។ សព្វថ្ងៃ​សុទ្ធតែ​បាន​រក្សាទុក​​នៅ​សារមន្ទីរ​ហាណូយ ហើយ​បាន​អ្នក​ឯកទេស​ជំនាញ​វាយ​តម្លៃ​ស្នាដៃ​ “គ្មានពី​រលើលោក​”។ ក្រោយមក​ ក្រុម​ប្រឹក្សា​វិទ្យាសាស្រ្ត​ជាតិ ផ្តល់​កត្តិយស​ដល់​ បង​ង្វៀន​ត្រឹន​ហេប​ (Nguyen Tran Hiep) ជា​អ្នក​មាន​ “ថ្វីដៃ​មាស” ឈរលេខពីរ​ ក្នុង​ការប្រឡង​សិប្បករ​ជាតិ​ និង​បាន​សមាគម​សិប្បកម្ម​ត្បូង​ពេជ្រ​​វៀតណាម​ ផ្តល់​កិត្តិនាម​ជា​សិប្បករ​ជាតិ​ ពេល​បង​ទើប​មានអាយុ​៣៧​ឆ្នាំ​។​
 
ក្នុង​ចំណោម​ស្នាដៃ​ចំណាន​របស់​សិប្បករ​ ង្វៀន​ត្រឹន​ហេប​ (Nguyen Tran Hiep) ជា​ស្នាដៃ​ “​នាគ​រាជ​ទាំង​ប្រាំបី”។ យក​អារម្មណ៍​ច្នៃ​ពី​ក្សត្រ​ទាំង​ប្រាំបី​ព្រះអង្គ​នៃ​រាជវង្ស​លី (Ly) ​តំណាង​ឲ្យ​ក្សត្រ​ទាំង​ប្រាំបី​ព្រះអង្គ​ គឺ​នាគ​រាជទាំង​ប្រាំបី​ ដែល​ស្ថិតនៅ​លើត្របក​ផ្កាឈូក​ប្រាំពណ៌​។ ​ខាង​ក្រោមមណ្ឌល​បរិនិព្វាន​ ក្នុង​មណ្ឌល​​ផ្កា​ឈូក​ប្រាំង​ពណ៌ គឺ​មណ្ឌល​វិហារ​​លើ​ទឹក​ ជា​​ទីសក្ការបូជា​ឌូរ (D0) ​(ខេត្ត​បាក់​និញ​ - Bac Ninh)...។ល។​


 ស្នាដៃ​ចម្លាក់​រូបសំណាក​ព្រះពុទ្ធ​។

 ស្នាដៃ​ចម្លាក់​រូបសំណាក​ ព្រះរាជា​ហឹង​ដាវ​ (Hung Dao) (ត្រឹន​ក្វឹក​តឹន​ - Tran Quoc Tuan)។

 
រាល់​ស្នាម​លម្អិត​ក្នុង​ស្នាដៃ​សុទ្ធតែ​បាន​សិប្បករ​ ង្វៀនត្រឹន​ហេប ​(Nguyen Tran Hiep) ផ្ញើ​ទៅ​ក្នុង​នោះ តម្លៃ​ស្មារតី​អរូបី​អាស៊ី​មួយ
ទ្រឹស្តី​មួយ​របស់​ព្រះពុទ្ធ​។


 ស្នាដៃ​ “រូបសំណាក​ព្រះ​មេត្រេយ​” កំពុង​ក្នុង​ដំណើរការ​ធ្វើ​សម្រេច​។​

 ស្នាដៃ​គំនូរ​ឈើ “ប្រជុំ​សត្វទេព​ទាំង​បួន​” បាន​សិប្បករ​ ង្វៀន​ត្រឹន​ហេប​ (Nguyen Tran Hiep) អនុវត្ត​ក្នុងអំឡុង​៦ខែ។​

 
ស្នាម​លម្អិត​នីមួយៗ នៅ​ក្នុង​ស្នាដៃ​សុទ្ធតែ​បាន​សិប្បករ​ ង្វៀន​ត្រឹន​ហេប​ (Nguyen Tran Hiep) បង្កើត​ឡើង​យ៉ាង​ប្រណិត​។​

នេះ​ជា​ស្នាដៃ​បាន​សាង​ឡើង​ដើម្បី​អំណរ៨០ឆ្នាំ​ ទិវាបង្កើត​សម្ពន្ធ​យុវជន​កុម្មុយនិស្ត​ហូជីមិញ ហើយ​បាន​កត់​ត្រា​នៅ​ក្នុ​ង​បញ្ជី​ឯតទគ្គកម្ម​វៀតណាម​ឆ្នាំ ២០១១ ក្នុ​ងផ្នែក​ស្នាដៃ​សិប្បកម្ម​ចម្លាក់​ ដែលមាន​សតិអារម្មណ៍ គោល​គំនិត​ សិល្បៈ...។ល។ ឆ្នើម​បំផុត​។​
 
​ខ្ញុំ​នឹក​ឃើញ​ពាក្យ​មួយ​ឃ្លា​របស់​ជនជាតិ​អាល្លីម៉ង​ថា​ “រាល់​ទេពកោសល្យ​គឺជាភាព​ទទួល​បន្ទុក​មួយ”។ ប្រហែល​ប្រការ​នេះ ត្រូវ​ជាមួយ​នឹង​សិប្បករ​ ង្វៀន​ត្រឹន​ហេប (Nguyen Tran Hiep) ពេល​យល់ឃើញ​ភាពទទួល​បន្ទុក​របស់​ខ្លួន​ ក្នុងការងាររក្សា​មុខរបរ​ប្រពៃណី​របស់​ស្រុក​កំណើត​។ សិប្បករ​ង្វៀន​ត្រឹន​ហេប​ (Nguyen Tran Hiep) ធ្វើ​ឲ្យ​មុខរបរ​មាន​ភាព​ភ្លឺ​ស្វាង​ ដោយ​សារ​ស្នាដៃ​សិប្បកម្ម​ចម្លាក់​ ហើយ​បាន​វាយ​តម្លៃ​មិនត្រឹមតែមាន​លក្ខណៈ​សិល្បៈ​ តម្លៃ​សតិអារម្មណ៍​ ដែល​​បង្កប់​ក្នុងនោះ ទាំង​តម្លៃវប្បធម៌​ អរូបី​ពិសេស​ របស់លោក​ខាងកើត​៕​

 

អត្ថបទ៖ ថា​វវី    រូបថត៖ តឹត​សើន​ និង​ឯកសារ​

បណ្តាអត្ថបទបានផ្សាយ