09/12/2014 09:22 GMT+7 Email Print Like 0

គ្រឿងភាជន៍មិញឡុង ១

ចំពោះបណ្តាផលិតផលមានសោភណ្ឌប្រណិតថ្លៃថ្នូរ ទំនើប រួមនឹងបណ្តាក្បាច់រចនាតុប​តែ​ង​ប្រកប​ដោយស្នាមប្រពៃណី គ្រឿងភាជន៍មិញឡុង ១ មិនត្រឹមតែសក្តិសម​គឺជាពាណិជ្ជសញ្ញា​ឈាន​មុខ​គេអំពី​គ្រឿងភាជន៍ប្រើប្រាស់ប្រចាំថ្ងៃនៅប្រទេសវៀតណាមតែប៉ុណ្ណោះ ប៉ុន្តែវាក៏បានប្រទេស​ជា​ច្រើន​​​លើពិភពលោកពេញនិយមដែរ។

បង្កើតឡើងពីឆ្នាំ ១៩៧០ ក្រុមហ៊ុនមិញឡុងគ្រាដំបូងយកឈ្មោះរបស់មត្តិភក្តិពីរនាក់ ដែលសហការបង្កើត​គឺលីង៉ុ​ក​មិញ​ និងយឿងវ៉ាន់ឡុង។ ដល់ឆ្នាំ ១៩៨០ ដោយគំនិតខុសគ្នា មិញឡុងក៏ចែកចេញជាមិញឡុង ១ និងមិញឡុង ២។ ក្នុង​​នេះ ក្រុមហ៊ុនមិញឡុង ១ របស់លីង៉ុកមិញ បន្តធ្វើពាណិជ្ជកម្មផ្នែកគ្រឿងភាជន៍វិចិត្រសិល្បៈ។

កើតចេញពីវង្សត្រកូលមួយ ដែលប្រកបមុខរបរគ្រឿងភាជន៍ជាច្រើនជំនាន់នៅប៊ិញយឿង លោកលីង៉ុកមិញ​បានទទួល​យក​ចំណេះដឹងទូលាយ និងបទពិសោធន៍ដ៏ថ្លៃថ្នូរស្តីពី គ្រឿងភាជន៍។ លោកបានចំណាយកម្លាំងចិត្តថ្លើមជាច្រើន ដើម្បី​​ស្រាវជ្រាវអំពីវប្បធម៌ បច្ចេកទេស និងសិល្បៈខាងធ្វើគ្រឿងភាជន៍របស់បណ្តាប្រទេសផ្សេងៗលើពិភពលោក សំដៅ​ផ្តោតលើការបង្កើតបណ្តាផលិតផលល្អប្រសើរដែលមានគុណភាព និងវិចិត្រសិល្បៈ។

មិញឡុងបង្កើតឡើងពីឆ្នាំ ១៩៧០ គឺជាពាណិជ្ជសញ្ញាមួយឈានមុខគេក្នុងភូមិគ្រឿងភាជន៍គុណភាពខ្ពស់របស់​វៀតណាម។



 



បណ្តាផលិតផលគ្រឿងភាជន៍គុណភាពខ្ពស់របស់មិញឡុង ១ ត្រូវបានបណ្តាប្រទេសជាច្រើន​លើពិភពលោក​ពេញនិយម។

ពីឆ្នាំ ១៩៩៦ ដោយយុទ្ធសាស្ត្រប្រមូលផ្តុំឲ្យបច្ចេកវិទ្យានិងគូរប្លង់ ក្រុមហ៊ុនមិញឡុង ១ បានវិនិយោគរាប់លានដុល្លារ​អាមេរិក​ ដើម្បីនាំចូលឡដុតរបស់អឺរ៉ុបនិងជួលវិស្វករបរទេសមកដំឡើង។ ចាប់ពីពេលនោះ ក្រុមហ៊ុន​មានរូបមន្ត​អាថ៌កំបាំង​​នូវការ​ច្នៃប្រឌិតដោយឡែកដូចជាបន្ថែម​បន្ថយ​បណ្តា​ផ្នែក​បន្ទាប់បន្សំនៃឡដុត ដើម្បីអាចគ្រប់​គ្រង​អណ្តាត​ភ្លើង​សមស្រប សំដៅបង្កើតភាពពិសេស កំរិតម៉ត់និងមានជំរៅសំរាប់ពណ៌កាចា។ ក្រៅពីនេះ បណ្តាប្រភេទម៉ាស៊ីន​គាប​កម្លាំង ម៉ាស៊ីនចាក់ស្វ័យប្រវត្តិ ម៉ាស៊ីនបង្កើតរូបរាងស្នូល រមៀល ម៉ាស៊ីនសិតសម្ពាធខ្ពស់... ក៏បានត្រូវវិនិយោគ រួមចំណែក​ក្នុងការផលិតបណ្តាផលិត ផលគ្រឿងភាជន៍វិចិត្រសិល្បៈ ដែលមានគុណភាពខ្ពស់​របស់​ពាណិជ្ជសញ្ញា​មិញ​​ឡុង​​ ១។

ដោយសារខ្សែសង្វាក់ផលិតជឿនលឿននិងទំនើបមានកំរិតអន្តរជាតិ ដូច្នេះផលិតផលគ្រឿង ភាជន៍មិញឡុង ១ មានគុណភាព​ខ្ពស់និងស្ថេរភាពជានិច្ច គ្រប់កម្លាំងទាក់ទាញបានអ្នកប្រើប្រាស់ឆ្លាតវៃនិងពិបាកបំផុត។ ពិសេស ផលិត​ផល​មិញ​ឡុង ១ ក៏ប្រកបដោយអត្តសញ្ញាណ វប្បធម៌វៀតណាម រួមដោយបណ្តារូបភាពតុបតែងដូចជា៖ របង​ឫស្សី​ក្នុង​ភូមិ​ ស្លាបកុកមាតុភូមិ ក្មេងប្រុសឃ្វាលក្របីផ្លុំខ្លុយ ... ឬឈូងសមុទ្រហាឡុង វត្តម៉ូតកូត ទន្លេព្រែក​នៅ​ភាគ​ខាង​លិច… បានបង្ហាញយ៉ាងស្រស់ស្អាតនិងល្អិតល្អន់លើផលិតផលនិមួយៗ។

គ្រឿងភាជន៍មិញឡុង១ ប្រើវត្ថុធាតុដើមសំខាន់បីមុខ៖ ដីឥដ្ឋពណ៌ស ថ្មត្រាងថាច់ ថ្មរឹងពណ៌ខៀវ រួមផ្សំនិងបណ្តា​វត្ថុធាតុ​ដើម​ផ្សេងៗទៀត។ វត្ថុធាតុដើមទាំងនោះត្រូវបានជ្រើសរើសមកពីទីកន្លែងល្អបំផុត នៅក្នុងប្រទេស ឬបណ្តាប្រទេស​ក្រៅដូចជា៖ អាមេរិក អង់គ្លេស អាលឺ្លម៉ង់ រុស្ស៊ី កាណាដា នូវែលសេឡង់។ បទដ្ឋានផលិតផលិតផល​មួយ​ ត្រូវឆ្លង២០ដំណាក់កាលខុសៗគ្នា ពីដំណាក់កាលដំបូងគឺធ្វើប្រព្រឹត្តកម្មវត្ថុធាតុដើម រហូត​ដល់​ដំណាក់កាល​ចុង​ក្រោយ​គឺដុតផលិតផល។ ដំណាក់កាលទាំងឡាយនោះសុទ្ធតែបានពិនិត្យមើលប្រកបដោយបច្ចេកទេស និងតឹងរឹង។ នៅ​ទីនេះ ដោយសារផលិតផលត្រូវដុតនៅសីតុណ្ហភាពខ្ពស់ ឡើងដល់ ១៣៨០ អង្សា C ចំពោះគ្រឿងភាជន៍ពណ៌ស ដូច្នេះ​​បង្កើតបានភាពរឹងមាំ ពិបាករលេះ ឬពិបាកបន្សល់ស្លាកស្នាម ដោយការប៉ះទង្គិចគ្នានៅពេលប្រើប្រាស់។

ក្រៅពីការវិនិយោគលើបច្ចេកវិទ្យាក្នុងការផលិត មិញឡុង ១ តែងតែម្ចាស់ការផ្សព្វផ្សាយ​ផលិតផល​និង​ពាណិជ្ជ​សញ្ញា​របស់​ខ្លួនទៅដល់អ្នកប្រើប្រាស់ តាមរយៈបណ្តាកាណាល់ចែកចាយនិងដាក់តាំងផលិតផល។ មិញឡុង ១ ក៏​ម្ចាស់​ការ​ត​ភ្ជាប់ជាមួយបណ្តាអង្គភាពដទៃទៀតផង ជាពិសេស តភ្ជាប់ជាមួយបណ្តាភោជនីយដ្ឋាន សណ្ឋាគារ​ស្ថិត​នៅ​បណ្តា​ខេត្ត​ - ក្រុងដើម្បីផ្សព្វផ្សាយពាណិផ្ជកម្ម ផលិតផលតាមគោលនយោបាយអាទិភាពជាច្រើន។ ប្រការនេះពិតជាទង្វើ​ប្រសិទ្ធភាព​មួយ មិនត្រឹមតែជួយជំរុញយ៉ាងខ្លាំងដល់ការលក់ដូរតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឲ្យ​ភ្ញៀវទេសចរណ៍​ក្នុង​ប្រទេស​និងអន្តរជាតិដឹងឮច្រើនជាង អំពីពាណិជ្ជសញ្ញាគ្រឿងភាជន៍មិញឡុងថែមទៀតផង។


បណ្តាដៃគូបរទេសទស្សនា ស្វែងយល់មូលដ្ឋានផលិតរបស់មិញឡុង។

មិញឡុង ១ ផ្តុំវិនិយោគលើបច្ចេកវិទ្យាជឿនលឿន ដើម្បីផលិតចេញផលិតផលគ្រឿងភាជន៍មានគុណភាពល្អ។

ខ្សែសង្វាក់ម៉ាស៊ីនគាបកម្លាំង ផលិតគ្រឿងភាជន៍របស់មិញឡុង១។

បច្ចេកទេសចាក់កាចា មានគុណភាពខ្ពស់របស់មិញឡុង១​
តុបតែងក្បូរក្បាច់រចនា រូបភាពឲ្យផលិតផលគ្រឿងភាជន៍។

យីហោមិញឡុងត្រូវបានបង្ហាញលើផលិតផលនិមួយៗ។

ជ្រុងមួយនៃរោងជាង ផលិតរបស់គ្រឿងភាជន៍មិញឡុង១។

 

ជាពិសេស បណ្តាផលិតផលគ្រឿងភាជន៍វិចិត្រសិល្បៈមានគុណភាពខ្ពស់ របស់មិញឡុង ១ ត្រូវបានជ្រើសរើសធ្វើ ជា​អំ​ណោយក្នុងបណ្តាជើងអញ្ជើញទៅបំពេញទស្សនកិច្ចការទូតរបស់ថ្នាក់ដឹកនាំកំពូលវៀតណាម។ ហេតុនេះ ផលិត​ផល​មិញឡុង ១ បានមានកិត្តិយសដល់ដៃ របស់ថ្នាក់ដឹកនាំចំនួន ៤០ អង្គនៃបណ្តាបប្រទេសលើពិភពលោក ក្នុង​នោះ​មាន​សម្តេច ប៉ាប ប្រធានាធិបតីអាមេរិក អគ្គលេខាបក្សចិន ស្តេចជប៉ុន... ។

សព្វថ្ងៃនេះ ពាណិជ្ជសញ្ញាមិញឡុង ១ មានកម្រងនូវប្រភេទផលិតផលខុសគ្នាចំនួន ១៥០០០ ឈុត។ ដោយឡែក ផលិត​ផលនាំចេញមានជាង ៣០០០ ម៉ូដ្ឋ។ រាល់ឆ្នាំមិញឡុង ១ ផ្ញើផលិតផលរបស់ខ្លួនទៅដល់ទូទាំងពិភពលោក។ តំ​លៃ​សំខាន់ចម្បងរបស់មិញឡុង ១ គឺការបង្កើតឡើងបណ្តាផលិតផលគ្រឿងភាជន៍មានបច្ចេកទេសខ្ពស់ផង មាន​លក្ខណៈ​​វិចិត្រសិល្បៈផង ដើម្បីគ្រប់កម្លាំងប្រកួតប្រជែងជាមួយបណ្តាប្រទេសដ៏ល្បីឈ្មោះលើពិភពលោក អំពី​គ្រឿង​ភាជន៍​ដូចជាជប៉ុន ចិន បារាំង អង់គ្លេស អាល្លឺម៉ង់។ គិតដល់ បច្ចុប្បន្ននេះ ពាណិជ្ជសញ្ញាមិញឡុង១ បន្តបន្ទាប់​ទទួល​បាន​មេដាយមាសជាង ២០ គ្រឿង និងពានរង្វាន់ WIPO របស់ អង្គការកម្មសិទ្ធបញ្ញាពិភពលោក…៕

អត្ថបទ៖ ង្វៀនវូថាញ់ដាត រូបថត៖ ដាំងគីមភឿង
 

បណ្តាអត្ថបទបានផ្សាយ