28/04/2017 10:10 GMT+7 Email Print Like 0

គ្រូបង្រៀនគុន ក្វានវ៉ឹនទ្រៀវ(Quan Van Trieu) – អ្នករក្សាបណ្តាស្នៀតដ៏អស្ចារ្យរបស់បក្សគុនណាមតុង (Nam Tong)

នៅរយៈពេលកណ្តាល​សតវត្សរ៍ទី២០ ទីក្រុង​សាយហ្គន​​(Sai Gon) បាន​បង្កើត​​​បក្ស​គុន​ ណាម​តុង​(Nam Tong) ដែល​ទាក់ទាញ​យុវជនជាច្រើន​នាក់​​​​សុំ​ចូលរៀន​​គុន តាំង​ពីថ្ងៃទើប​បង្កើត​បក្ស​គុននេះ។ នាពេល​នោះ ​ក្នុងចំណោមបណ្តាកូន​សិល្ស​រៀនគុន​នៅ​សាលា​គុន​ណាមតុង (Nam Tong) របស់​គ្រូនគុន លេវ៉ាន់​គៀន (Le Van Kien) មាន​យុវជន​ម្នាក់​ ឈ្មោះ ក្វាន​វ៉ឹន​ទ្រៀវ (Quan Van Truong) អាយុ ១៥ ឆ្នាំ។ ដោយការ​ចូលចិត្ត​និង​ទេពកោសល្យ​បានជួយយុវជនដែល​មាន​រាង​កាយ​ស្គមនេះ​ឥឡូវនេះ​បាន​ក្លាយទៅ​ជា​គ្រូគុនដ៏​ល្បីឈ្មោះ​និង​​ជា​អ្នក​ហ្វឹកហ្វឺន​របស់​បក្ស​គុន​​ណាម​តុង​ (Nam Tong)ពិសេសនេះ។

រហូត​ដល់​បច្ចុប្បន្ននេះ នៅពេល​និយាយអំពីការ​សម្រេចចិត្ត​​រៀន​គុន នៅ​បក្សគុនណាម​តុង គ្រូគុន ក្វាន​វ៉ឹន​ទ្រៀវ (Quan Van Trieu) នៅតែ​រំភើបចិត្ត​ខ្លាំងណាស់។ នៅពេល​នោះ ខ្ញុំ​បាន​​​ស្វែង​យល់​​នូវ​ការ​រៀនគុន​នៅ​សាលា​បង្រៀនគុន​ជា​ច្រើន​ ប៉ុន្តែ​នៅ​ចុង​ក្រោយបង្អស់​ ខ្ញុំបាន​សម្រេចចិត្ត​​រៀនគុននៅ​សាលា​បង្រៀនគុន​របស់​លោកគ្រូ ឡេវ៉ាន់​គៀន (Le Van Kien) (គេ​ធ្លាប់ហៅ​ថា​គ្រូគុនតាម​គៀន (Tam Kien))។

ពេល​ណា​មក​ទស្សនា​សាលា​បង្រៀនគុននេះ លោក ក្វាន​វ៉ឹន​ទ្រៀវ (Quan Van Trieu) បាន​មើលឃើញ​បណ្តា​រូបភាព​ពិសេសនិង​ខុស​នឹង​សាលាបង្រៀនគុន​ផ្សេង​ទៀតដែល​លោក​បាន​ស្វែង​យល់​នៅ​ពេល​មុន។ មិនត្រឹម​តែ​សាលានេះ​​ទទួល​និង​បង្រៀន​គុន​ឲ្យ​កូន​សិស្សដោយឥត​គិត​ថ្លៃ​តែប៉ុណ្ណោះទេ ក្រៅពីនេះ​បន្ទាប់ពី​​ការហ្វឹកហាត់​គុនមួយពេល គ្រូគុន ​តាម​គៀន (Tam Kien)​ បាន​ប្រមូល​កូនសិស្ស​និង​​និទាន​រឿងឲ្យ​គេ​ស្តាប់ទៀតផង។

តាមរយៈ​បណ្តា​រឿង​រ៉ាវ​នេះ គ្រូគុន ​តាម​គៀន (Tam Kien) ​បាន​បញ្ចូល​បណ្តា​មេរៀន​សិលធម៌ ដើម្បី​​លត់ដំចរិត​ឲ្យ​កូនសិស្ស ឬ​បណ្តាគំរូ​​ឧស្សាហ៍ព្យាយាម​របស់​​បនុស្ស​រស់​ក្នុងសម័យមុន​ដូច្នេះ​​កូនសិស្ស​​​នឹង​យក​នោះជា​គំរូនូ​ ហើយគេ​នឹង​ហ្វឹក​ហាត់​តាម។ ប៉ុន្តែ​ក្នុងម៉ោង​ហាត់​គុន គ្រូ​គុនពិត​ជា​​ពិបាកណាស់​ និង​​​ណែនាំ​​កាយវិការនិមួយៗ​ឲ្យ​កូនសិស្ស។ ​ដោយសារ​ចរិតល្អនេះ​របស់​គ្រូគុន​បានធ្វើ​យុវជន ក្វានវ៉ឹន​ទ្រៀវ (Quan Van Trieu) កោត​សរសើរ​និង​សុំចូលរៀន។ បន្ទាប់ពីក្លាយទៅ​ជា​លោកគ្រូគុន​និង​គ្រូបង្វឹក​របស់​បក្សគុននេះ លោកបន្តអនុវត្តន៍​មធ្យោបាយ​របស់​គ្រូ​គុនតាម​គៀន (Tam Kien) ដែល​​​បាន​បង្រៀន​កូនសិស្ស​របស់លោក​រួចហើយ។


សាលាបង្រៀនគុនណាមតុង (Nam Tong) តែងតែទាក់ទាញកូនសិស្សជាច្រើននាក់ចូលរៀន
ជាពិសេសកុមារត្រូវគ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) ណែនាំនិងបង្រៀនពីបច្ចេកទេសមូលដ្ឋាន។
រូបថត៖ ថុងហាយ


គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) ណែនាំយ៉ាងលំអិតស្នៀតការពារឲ្យកូនសិស្សតូចៗ។
រូបថត៖ ថុងហាយ


កូនសិស្សស្ទើរតែបានណែនាំយ៉ាងហ្មត់ចត់ដោយគ្រូគុនក្វានវ៉ឹនទ្រៀវ (Quan Van Trieu)។
រូបថត៖ ថុងហាយ


គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) ណែនាំស្នៀតបាល់ឲ្យកូនសិស្ស។
រូបថត៖ ថុងហាយ


គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) ណែនាំស្នៀតការពារខ្លួនឲ្យកូនសិស្សតូច។
រូបថត៖ ថុងហាយ


គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) បណ្តុះបណ្តាលទេពកោលស្យគុនប្រពៃណីវៀតណាម។
រូបថត៖ ថុងហាយ


ដោយចំណងចិត្តប្តូរផ្តាច់នឹងក្បាច់គុនរបស់ខ្លួន គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu)
តែងតែយកចិត្តទុកដាក់ក្នុងការបង្រៀនកូនសិស្សជានិច្ច ។
រូបថត៖ ថុងហាយ


ធ្វើតាមគំរូរបស់គ្រូគុន តាមគៀន (Tam Kien) គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu)
យកចិត្តទុកដាក់ក្នុងការលត់ដំចរិតល្អឲ្យកូនសិស្ស បន្ទាប់ពីម៉ោងរៀនគុនបញ្ចប់
លោកតែងតែរៀបរាប់រឿងរ៉ាវអំពីសិលធម៌។ រូបថត៖ ឯកសារ

បក្សគុន ណាម​តុង (Nam Tong) មាន​ប្រភពដើម​ពី​បក្សគុន បាច​ហាក (Bach Hac) (នៃ​ប្រទេស​ចិន​) គ្រូគុន​តាម​គៀន (Tam Kien) បាន​ប៉ិន​ប្រសប់​ក្នុង​ការ​​​​ច្នៃប្រឌិត​ស្នៀតដ៏​អស្ចារ្យ​​ ដើម្បី​បង្កើត​​បក្ស​គុន ណាម​​តុង (Nam Tong) ​ល្បីឈ្មោះនេះ។ ភាពពិសេស​របស់​បក្ស​គុន ណាម​តុង (Nam Tong) គឺ​ការ​អនុវត្តន៍​គោលការណ៍ទន់ ​–  រឹង តាម​ទ្រឹស្តីរវាង​ចន្ទគតិនិង​សុរិយោគតិ ដើម្បី​​​វាយ​ប្រយុទ្ធ​នឹង​​សត្រូវ ប្រើប្រាស់​គោលការណ៍​ទន់–រឹង​ក្នុង​កាលៈ​ទេសៈ​​ទាំងឡាយ។

របៀបវាយ​ប្រយុទ្ធ​របស់​បក្ស​គុន​នេះ​ពិត​ជា​រហ័ស​ណាស់ ដូច្នេះ​កូន​សិស្ស​ត្រូវ​​ហ្វឹក​ហាត់​​ក្នុង​រយៈពេល​យូរ បើសិន​ជា​ចង់ទទួល​ប្រសិទ្ធភាព​ខ្ពស់។ ជាពិសេស ក្បាច់​គុន​របស់​បក្សគុននេះ​​ផ្អែក​ទៅ​លើ​​បច្ចេកទេសសត្វ​ក្រៀល​​ ដើម្បី​វាយ​ប្រយុទ្ធ​សត្រូវ​។ ស្នៀត​ដោត ស្នៀត​គេច​​យ៉ាង​ឆាប់​រហ័ស ស្នៀត​វាយ​ប្រយុទ្ធ​យ៉ាង​ត្រឹម​ត្រូវ​ដល់​ទិស​ដៅ​នៅពេល​រក្សា​បាន​តុល្យភាព​របស់​ខ្លូន​ដូច​​ស្លាបសត្វ​ក្រៀល។

​មួយ​ជីវិត​តភ្ជាប់​នឹង​បក្សគុន​នេះ គ្រូគុន ក្វាន​វ៉ឹ​​ន​ទ្រៀវ (Quan Van Trieu) បាន​សន្និដ្ឋាន​ថា “នៅពេល​ទទួល​បាន​កំរិត​មួយ​ណា អ្នក​រៀនគុន​នឹង​រក្សាបាន​ស្ថានភាព​តុល្យភាព​​​ដ៏​ល្អប្រសើរ​ទាំង​​រាង​កាយទាំង​ស្មារតី​ក្នុង​កាលៈ ទេសៈទាំង​ឡាយ។ កូនសិស្ស​នឹង​ប្រើប្រាស់​កម្លាំង​ខាង​ក្នុង​​របស់​សត្រូវ​ ដើម្បី​វាយ​​ប្រឆាំងសត្រូវវិញ ​មិន​ចាប់​និង​ចង​ ប៉ុន្តែ​សត្រូវ​នៅតែ​ចាញ់ ​កំឡាយ​​កម្លាំង​ប្រឆាំង​​ដោយ​របៀប​ធម្មជាតិ


​ដោយ​មាន​​ចរិតល្អក៏​ដូចជា​ស្មារតីស្វះស្វែង​រៀនសូត្រ​និង​ការ​ស្រឡាញ់​ក្បាច់​គុន យុវជន ក្វាន​​វ៉ឹ​​ន​ទ្រៀវ (Quan Van Trieu) ទទួលបាន​មាន​ការស្រឡាញ់​និង​ការណែនាំ​យ៉ាង​​ហ្មត់​ចត់​ដោយ​គ្រូ​គុន តាម​គៀន (Tam Kien)។ រាង​កាយ​ស្គម​ ប៉ុន្តែ​រឹង​មាំ ទោះបី​ជា​មានអាយុ ៦៧ ឆ្នាំក៏ដោយ ប៉ុន្តែ​លោកគ្រូគុន​ ក្វាន​​វ៉ឹ​​ន​ទ្រៀវ (Quan Van Trieu) តែងតែ​រក្សា​ស្មារតី​ឈ្វេងយល់​ អាកប្បកិរិយាស្ងប់ស្ងាត់​និង​​ហ្វឹក​ហាត់​គុន​ជា​រៀង​រាល់​ថ្ងៃ។

បក្សគុន​ណាម​តុង (Nam Tong) មាន​ស្នៀត​គុន​​ប្រើប្រាស់​ដៃទទេ និង​លោក​ក្វាន​​វ៉ឹ​​ន​ទ្រៀវ (Quan Van Trieu)ត្រូវចាត់ទុក​ដូចជា​កូនសស្សិតម្នាក់ដែល​បាន​គ្រូគុនតាម​គៀន (Tam Kien) បង្រៀន​បណ្តា​ស្នៀត​អស្ចារ្យរបស់​បក្ស​គុន​និង​លោក​បាន​ហ្វឹកហាត់​បណ្តា​ស្នៀតនេះប្រកបដោយ​​ស្ទាត់ជំនាញ។

អំពី​អាវុធ គ្រូ​គុន ក្វាន​​វ៉ឹ​​ន​ទ្រៀវ (Quan Van Trieu) ក៏គឺជា​មនុស្ស​ម្នាក់​ដែល​គ្រូ​គុន​តាម​គៀន (Tam Kien)បានប្រគល់​បន្ត​​ស្នៀត​គុន​​ប្រើប្រាស់​អាវុធស្រួចមួយគូធ្វើពី​ដែកនិង​តភ្ជាប់​ជាមួយ​គ្នាំ​ដោយខ្សែ​ច្រវ៉ាក់ដែក - ​អាវុធ​ពិសេស​បំផុត​របស់​បក្ស​គុននេះ​។ ក្រៅពីនេះ ក្បាច់គុន​របស់​បក្ស​គុន​ណាម​តុង (Nam Tong) ក៏ប្រើ​ប្រាស់​អាវុធ​ផ្សេង​ទៀត​ដូចជា៖ ដំបង​ប្រាំបូន​កំណាត់ ដំបងពីរកំណត់ ដាវ ធ្នូ…​ស្ទើរ​តែ​​គ្រូគុន​ ក្វាន​​វ៉ឹ​​ន​ទ្រៀវ (Quan Van Trieu) ប្រើប្រាស់​យ៉ាងស្ទាត់​ជំ​នាញផង​ដែរ។


គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) សម្តែងគុន ថាញឡុង (Thanh Long)ដាវយ៉ាងអង់អាចក្លាហាន។
រូបថត៖ ថុងហាយ


គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) ប្រើប្រាស់អាវុធស្រួចមួយគូធ្វើពីដែកនិងតភ្ជាប់
ជាមួយគ្នាដោយខ្សែច្រវ៉ាក់ដែកប្រកបដោយស្ទាត់ជំនាញ- អាវុធពិសេសបំផុតរបស់បក្សគុននេះ។
រូបថត៖ ឯកសារ


គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) អង់អាចក្លាហានសម្តែងគុនជាមួយអាវុធមួយប្រភេទ។
រូបថត៖ ឯកសារ


គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) គឺអ្នកបន្តប្រគល់បណ្តាស្នៀតអស្ចារ្យរបស់បក្សគុនណាមតុង។
រូបថត៖ ថុងហាយ


គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) ហ្វឹកហាត់គុននិងបង្រៀនគុនឲ្យកូនសិស្សជារៀងរាល់ឆ្នាំ។
រូបថត៖ ថុងហាយ


ទោះបីមានអាយុច្រើនហើយក៏ដោយ ប៉ុន្តែគ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) នៅតែរហ័សរហួន
និងស្ងាត់ស្ងប់របស់អ្នករៀនគុន។
រូបថត៖ ថុងហាយ

បន្តភាព​ប្រពៃណី​របស់បក្សគុន គ្រូគុន ក្វាន​​វ៉ឹ​​ន​ទ្រៀវ (Quan Van Trieu) បានមាន​ការ​រួមចំណែក​ដ៏សំខាន់​ជា​ច្រើន​ លោក​និង​បណ្តា​កូន​សិស្ស​របស់​បក្ស​គុន​នេះ​បាន​បើកទូលាយ​​បក្ស​គុន​ទៅ​កាន់​បណ្តា​តំ​បន់​​ក្នុង​ស្រុក​និង​ក្រៅ​​ស្រុក ហើយបានទាក់ទាញ​មនុស្ស​ជាច្រើន​​ចូល​រៀន​គុន។

នៅ​ទីក្រុង​ហូជីមិញ​ (Ho chi Minh) គ្រូគុន ក្វាន​​វ៉ឹ​​ន​ទ្រៀវ (Quan Van Trieu)បាន​ចូលរួម​និង​ទទួល​បាន​ស្នាដៃ​ខ្ពស់​ឲ្យ​​​ក្រុម​ជំរើស​គុន​ប្រពៃណី​ ក្នុង​នាម​ជា​កីឡាករ​និង​គ្រូបង្វឹក។ រហូត​ដល់​បច្ចុប្បន្ននេះ លោក​បាន​បើក​បណ្តាសាខា​ហ្វឹក​ហាត់​នៅទីក្រុងនិង​ទាក់ទាញ​កូន​សិស្សចូល​រៀន​គុនរាប់ម៉ឺន​នាក់។

ក្នុង​ចំណោម​បណ្តា​កូន​សិស្ស​សុំចូល​រៀន​គុន កីឡាករ​វ័យក្មេង​ ឈ្មោះ​យឿង​គ្វឹក​កឿង (Duong Quoc Cuong)  បាន​ចាត់​ទុក​ដូចជា​​អ្នក​បន្ត​ប្រគល់​​បណ្តា​ស្នៀត​អស្ចារ្យ​​​របស់​បក្ស​គុន​ណាម​តុង (Nam Tong) ។​ កីឡាករ​វ័យ​ក្មេង​រូបនេះ​បានទទួល​មេដាយ​មាស​​ក្នុង​ស្រុក​និង​អន្តរជាតិ ដោយ​សម្តែង​ស្នៀត​គុន​ជាមួយអាវុធ​ស្រួចមួយគូធ្វើពី​ដែក​​ និង​​តភ្ជាប់​ជាមួយ​គ្នាំ​ដោយខ្សែ​ច្រវ៉ាក់ដែក​​./.

អត្ថបទ៖ សើន​ងៀ រូបថត៖ ថុង​ហាយ​និង​ឯកសារ

បណ្តាអត្ថបទបានផ្សាយ