11/05/2017 10:41 GMT+7 Email Print Like 0

គ្រប់ពណ៌នៅផ្សារណាត់ សានថាង (San Thang)

ផ្សារ​ណាត់សាន​ថាង (San Thang) ​គឺជាផ្សារ​ធំបំផុត​មួយនៅ​ខេត្ត​ឡាយ​ចូវ (Lai Chau) និង​មាន​សកម្មភាពលក់ដូររបស់​បងប្អូនជនជាតិ​យ៉ាវ (Dao) ជនជាតិ​ម៉ុង (Mong)  ជនជាត​ថៃ (Thai) ជនជាតិ​យៃ (Giay) ជនជាតិ​លឺ (Lu) ... រស់​ក្នុងភូមិសាស្ត្រ​បីស្រុក​ដូចជា៖​ស្រុក​តាម​ដឿង (Tam Duong) ស្រុង​ផុង​ថូ (Phong Tho) និង​ទីក្រុង​ឡាយ​ចូវ (Lai Chau)។ ផ្សារ​ណាត់សាន​ថាង (San Thang) ​​មិនត្រឹមតែ​ជាទីកន្លែង​លក់ដូរតែប៉ុណ្ណោះទេ ថែមទាំងគឺជា​ទីកន្លែង​ ​ដើម្បី​បងប្អូន​បណ្តាជនជាតិ​​រស់ក្នុង​តំបន់នោះ​ជួប​ប្រាស្រ័យ​និង​ផ្លាស់ប្តូរ​មនោសញ្ចេតនាផងដែរ។

ផ្សារណាត់​សាន​ថាង (San Thang) ​មាន​ឈ្មោះ​​ចាស់គឺ​ផ្សា​រ​តាម​ដឿង (Tam Duong) ​ដី។ ​តាម​ដឿង (Tam Duong)​ តាម​ភាសារបស់​ជនជាតិ​យៃ (Giay) មានន័យថាផ្លូវ​បែក​ជា​បី។ ក្នុងសម័យ​បារាំង​ឈ្លាន​ពាន​ប្រទេស​វៀតណាម ​ស្រុកតាម​ដឿង (Tam Duong) គឺជា​ទីកន្លែង​កណ្តាល​​នៃ​​ខេត្ត​ឡាយ​ចូវ​ (Lai Chau)។ នៅសម័យនោះ ​ស្រុកតាម​ដឿង (Tam Duong) មាន​ខ្សែ​ផ្លូវ​សំរាប់​សត្វ​សេះ​ដឹក​ជញ្ជូន​ឥវ៉ាន់​និង​តភ្ជាប់​នឹង​ស្រុក​ផុង​ថូ (Phong Tho) ស្រុក​ប៊ិញ​លឺ (Binh Lu) ​និង​ល្រុក​ថាន​អៀន (Than Uyen) ដូច្នេះ​បងប្អូន​ប្រជាជន​ក្នុង​តំបន់​បាន​ជ្រើស​រើស​តំបន់នេះ​គឺ​ជាទីកន្លែង​​​ដែល​ប្រមូល​ផ្តុំ និង​លក់ដូរ​​។

តាម​ពេលវេលាកន្លងផុត បណ្តា​ខ្សែផ្លូវថ្មី​ត្រូវបាន​កសាង​ ដូច្នេះ តំបន់​ប្រមូលទីផ្សារនៅ​ស្រុក​តាម​ដឿង (Tam Duong) ដី​ មិនមែនជា​មជ្ឈមណ្ឌល​​នៃតំបន់​នោះ​ទៀតទេ បងបង្អូន​បាន​​យក​ឈ្មោះ​​ផ្សារសាន​ថាង (San Thang) ដើម្បីរំលឹកនឹកដល់​ផ្សារណាត់ នា​សម័យមុន។

ផ្សារ​ណាត់សាន​ថាង (San Thang) ប្រមូលផ្តុំ​នៅ​ថ្ងៃព្រហស្បតិ៍និង​ថ្ងៃអាទិត្យ​ជារៀង​សប្តាហ៍។ តាំងពី​ព្រលឹម បងបង្អូនប្រជាជន​លឺ (Lu) ប្រជាជន​យៃ (Giay) ប្រជាជន​យ៉ាវ (Dao) ប្រជាជន​ថៃ (Thai) ...និង​ប្រជាជនរស់ក្នុង​តំបន់ជុំវិញ​​​មកប្រមូលផ្តុំគ្នាទីផ្សារ ដើម្បីលក់​ដូរ​និង​ផ្លាស់ប្តូរ។ ក្នុង​សម្លៀក​បំពាក់​ស្អាត​បំផុត ប្រជាជន​យក​កសិផល ឬ​បណ្តា​វត្ថុ​ប្រើប្រាស់​ប្រចាំថ្ងៃ​ទៅដល់ផ្សារ។ ក្នុងវាល​ដី​ធំ​ស្ថិត​ក្បែរ​ជ្រោះ​សាន​ថាង (San Thang)  ផ្សារ​ណាត់កាន់​តែ​អ៊ូអរនិង​យ៉ាងច្រើន​កុះករ​ ហើយ​អូសបន្លាយ​ដល់​នា​ថ្ងៃត្រង់។

ទីផ្សារនេះ​មិនត្រឹម​ជាទីកន្លែង​​លក់ដូរ ផ្លាស់ប្តូរ​ឥវ៉ាន់​តែប៉ុណ្ណោះទេ ថែមទាំង​នោះគឺជាឱកាស​ ដើម្បីប្រជាជន ជួប​ប្រាស្រ័យ និយាយ​យ៉ាង​សំណេះសំណាលផង​ដែរ។ ប្រហែល​ជាដូច្នោះ បណ្តា​​ការ​ប្រមូល​ផ្សារណាត់​ ​នៅក្នុង​តំបន់​ជាប់​ព្រំដែន​តែងតែចាប់​ចិត្ត​និង​មិន​អាច​បំភ្លេច​បាន​ទេ​សំរាប់អ្នក​ណា​ដែល​មាន​ឱកាស​មក​ទស្សនា​តំបន់នេះ./.


ទោះបីឆ្ងាយប៉ុន្មានក៏ដោយ នារីជនជាតិម៉ុង (Mong) រស់ក្នុងឃុំតាឡែង (Ta Leng) ឃុំហូថូវ (Ho Thau)
ឃុំស៊ីនសួយហូ (Sin Suoi Ho) ចាប់ធ្វើដំណើរពីពេលព្រលឹមនិងឆ្លងកាត់កំណាត់ផ្លូវដ៏វែង
ដើម្បីយកកសិផលមកផ្សារសំដៅផ្លាស់ប្តូរនិងលក់ដូរ។
រូបថត៖ វៀតគឿង


ជនជាតិជាច្រើននាក់បានលក់ដូរនិងផ្លាស់ប្តូរទំនិញនៅផ្សារណាត់សាងថាង (Sang Thang)។
រូបថត៖ វៀតគឿង


នារីជនជាតិម៉ុង (Mong) យកមាន់ទៅ ផ្សារ ដើម្បីលក់។ ទំនិញនៅផ្សារភាគច្រើនត្រូវបានបងប្អូនផលិត
ដោយខ្លួន ហើយយកលក់នៅផ្សារណាត់សានថាង (San Thang)។
រូបថត៖ វៀតគឿង


ជនជាតិយៃ (Giay) នៅឃុំសានថាង (Sang Thang) ល្បីឈ្មោះដោយការធ្វើនំប៉័ងនិងនំបញ្ចុកតាម
របៀបប្រពៃណី។ រូបថត៖ វៀតគឿង


ផ្សារណាត់សានថាង (San Thang) នៅតំបន់ភ្នំជាពិសេសណាស់ ក្រៅពីការលក់ដូរនិងផ្លាស់ប្តូរទំនិញ
ផ្សារក៏ជាទីកន្លែងសំរាប់ប្រជាជនជួបជុំនិងរំលែកក្តីសប្បាយនិងភាពទុក្ខព្រួយក្នុងជីវភាព។

រូបថត៖ វៀតគឿង

ទីកន្លែងលក់ក្រណាត់របស់ជនជាតិយៃ (Giay)ម្នាក់នៅផ្សារណាត់ សានថាង (San Thang)។
រូបថត៖ វៀតគឿង


ទីកន្លែងមួយនៃផ្សារបានគ្របដណ្តប់ដោយគ្រប់ពណ៌ពីសំលៀកបំពាក់របស់ជនជាតិម៉ុង (Mong)។
រូបថត៖ វៀតគឿង


ដូចជាបណ្តាការប្រមូលផ្តុំផ្សារផ្សេងៗ នៅតំបន់ភ្នំ ផ្សារណាត់ សានថាង (San Thang) មិនខ្វះហាងលក់
ម្ហូបអាហារ។ ផ្សារសានថាង (San Thang) មានមុខម្ហូបនំបញ្ចុកជួរល្បីឈ្មោះនិងបានប្រជាជនរស់
ក្នុងតំបន់ភ្នំចូលចិត្តខ្លាំងណាស់។ រូបថត៖ វៀតគឿង


ប្រជាជនសប្បាយរីករាយ នៅពេលមកផ្សារណាត់ សានថាង (San Thang)  ប្រការនេះបានបង្ហាញ
ក្នុងការនិយាយជាមួយគ្នានិងការលក់ដូរ មិនកាត់ថ្លៃ ព្រមលក់ ព្រមទិញ។
រូបថត៖ វៀតគឿង


ទំនិញលក់នៅផ្សារនេះភាគច្រើនគឺផលដែលប្រជាជនផលិតដោយខ្លួននិងយកលក់។
រូបថត៖ វៀតគឿង


ទីកន្លែងដាក់តាំងនិងលក់សំលៀកបំពាក់និងអំបោះគ្រប់ពណ៌របស់ជនជាតិម៉ុង (Mong)។
រូបថត៖ ថុងថៀន


ក្នុងរដូវប្រមូលផលទំពាំងព្រៃនៅក្នុងតំបន់ពាយ័ព្យ។ នារីជនជាតិលឺ (Lu) បានដាក់តាំងនិងលក់
បណ្តាប្រភេទទំពាំងដូចជា៖ ទំពាំងឫស្សីនិងបណ្តាប្រភេទទំពាំងផ្សេងទៀត។
រូបថត៖ ថុងថៀន


ទីកន្លែងលក់គឿងទេសរបស់ប្រជាជនរស់នៅតំបន់ភ្នំដូចជា៖ ផ្កាចន្ទ ម្ទេសម្សៅ ម្រេចគ្រាប់... 
រូបថត៖ ថុងថៀន


ទីកន្លែងលក់កៅអីឈើនិងផ្តៅរបស់នារីជនជាតិយ៉ាវ (Dao) ឃុំហូថូវ (Ho Thau) ស្រុកតាមដឿង
(Tam Duong)។ រូបថត៖ ថុងថៀន


ជាជាតិយៃ (Giay) រស់នៅឃុំបានយ៉ាង (Ban Giang) ឃុំបានហន់ (Ban Hon) (ស្រុកតាមដឿង
(Tam Duong)) ប៉ិនប្រសប់ក្នុងការត្បាញវត្ថុប្រើប្រាស់ប្រចាំថ្ងៃ។ គេយកកញ្ចែង កញ្ជើ... 
រូបថត៖ ថុងថៀន


កាដូរបស់នារី ជនជាតិម៉ុង (Mong) រស់នៅ ឃុំតាឡែង (Ta Leng) សំរាប់កុមារគឺអំពៅផ្អែម។
រូបថត៖ ថុងថៀន


នារីជនជាតិម៉ុង (Mong) ម្នាក់រស់នៅឃុំស៊ីនសួយហូរ (Sin Suoi Ho) លក់គ្រាប់ពូជត្រសក់
មួយប្រភេទនៅផ្សារសានថាង (San Thang)។ រូបថត៖ ថុងថៀន


ទីកន្លែងមួយនៅ ផ្សារណាត់ សានថាង (San Thang) មានមនុស្សយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃអាទិត្យ។
រូបថត៖ វៀតគឿង


ទៅផ្សារណាត់គឺក្តីសប្បាយរីករាយរបស់ប្រជាជនរស់នៅតំបន់ភ្នំ។ កុមារទៅតាមម្តាយដល់ទីផ្សារសានថាង
(San Thang) នៅនៅព្រឹកថ្ងៃអាទិត្យ។ រូបថត៖ វៀតគឿង


ទីកន្លែងលក់ជ្រូកព្រៃរបស់នារីជនជាតិម៉ុង (Mong) ផ្សារណាត់សានថាង (San Thang)។
រូបថត៖ វៀតគឿង


ផ្សារណាត់ សានថាង (San Thang) អ៊ូអរនិងពោរពេញដោយសម្លេងសើច ដែលបង្កើតចំណាប់អារម្មណ៍
ចំពោះភ្ញៀវទេសចរណ៍មកទស្សនានៅទីនេះ។
រូបថត៖ វៀតគឿង

អត្ថបទ៖ វៀតគឿង រូបថត៖ថុងថៀន


បណ្តាអត្ថបទបានផ្សាយ