28/06/2015 09:32 GMT+7 Email Print Like 0

គ្រប់គ្រងជំលោះនៅសមុទ្រខាងកើតក្រោមក្រសែភ្នែករបស់អាស៊ាន

ការគ្រប់​គ្រងជំលោះនៅសមុទ្រ​ខាងកើតក្រោម​ក្រសែភ្នែករបស់​អាស៊ាន។ នេះជាប្រធាន​បទស្នូលក្នុងសិក្ខាសាលា​អន្តរជាតិ ដោយ​មជ្ឈមណ្ឌល ស្រាវជ្រាវអាស៊ីអាគ្នេយ៍​រៀបចំឡើង នាថ្ងៃទី២៦ខែមិថុនាឆ្នាំ​២០១៥ នៅក្រុង Jakarta របស់​ឥណ្ឌូនេស៊ី។ សិក្ខាសាលានេះ សំដៅ​ពិភាក្សា​អំពីការអភិវឌ្ឍន៍​និងបណ្តាបញ្ហា នៅ​ស​មុទ្រ​ខាងកើត​ក្រោមក្រ​សែ​​ភ្នែក​របស់​អាស៊ាន ​ព្រម​ទាំងលើកទឹក​ចិត្តឲ្យ​ភាគីនានា​នាំចេញកា​រផ្តើម​គំនិត ​ដោះ​ស្រាយ​រាល់​ជំលោះ​ក្នុង​តំបន់​។


រូបថតៈ Đỗ Quyên/Vietnam+

ថ្លែងមតិបើ​កសិក្ខាសាលា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី Retno Marsudi បានអះអាង​នូវភាព​ចាំបាច់​នៃការ​ស្រាវជ្រាវ​និងដោះស្រាយជំលោះនៅ​សមុទ្រ​ខាងកើត ដើម្បីពង្រឹង​ទំនុកទុកចិត្ត​រវាងភាគី​នានា រួម​ចំណែក​ជម្រុញ​ការ អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់។ នៅសិក្ខាសាលានេះ អគ្គលេខាធិការ​អាស៊ាន ​លោក Le Luong Minh បាន​សង្កត់​ធ្ងន់​ថា សន្តិភាព សន្ថិរភាព នឹងជាគ្រឹះស្ថាន រឹងមាំ​សម្រាប់សហគមន៍​អាស៊ាន១ អភិវឌ្ឍន៍ និង​សម្បូរ​រុង​រឿង​។ ការ​ដោះស្រាយ បញ្ហានៅសមុទ្រខាង​កើត គឺត្រូវសមស្រប​នឹងច្បាប់អន្តរជាតិ ក្នុងនោះមាន​អនុ​សញ្ញាអ.ស.ប ស្តី​ពី​​ច្បាប់​សមុទ្រឆ្នាំ​១៩៨២ (UNCLOS) និងគោល​ការណ៍៦ “ខ” អំពី​សមុទ្រ​របស់អាស៊ាន​​ផងដែរ។ លោក​អគ្គ​លេខា​ធិ​ការ​បានចាត់​ទុកថា ការ​ស្រុះចិត្តគំនិត​​និង​តួនា​ទីជា​មជ្ឈមណ្ឌល​​របស់​អាស៊ាន នឹង​រួម​ចំណែក​នាំកិ​ច្ច​ព្រម​​ព្រៀង​ រវាងអាស៊ាននិងចិន ឲ្យស៊ីជម្រៅ​និងរក្សា​ស្ថិរភាពនៅ​សមុទ្រ​ខាង​កើត។

តំណាង​ចូលរួមសន្និសីទ​ក៏បាន​រំពឹងទុក​ថា អាស៊ាន​និងចិន​នឹង​សម្រេច​បាន យ៉ាង​ឆាប់​ក្រម​ប្រតិបត្តិតំបន់​នៅ​សមុទ្រ​​ខា​ង​កើត COC និងដោះ​ស្រាយ​ជំលោះ​នៅតំបន់សមុទ្រនេះ ដោយឈរលើមូលដ្ឋាន​ច្បាប់៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ