30/09/2014 09:20 GMT+7 Email Print Like 0

គោរពច្បាប់អន្តរជាតិជាគ្រឹះស្ថានធានាសន្តិភាពបំរើការអភិវឌ្ឍន៍ចីរភាព


គោរពច្បាប់អន្តរជាតិជាគ្រឹះស្ថានធានាសន្តិភាពបំរើការអភិវឌ្ឍន៍ចីរភាព (VOV)
នារសៀលថ្ងៃទី២៧កញ្ញាឆ្នាំ២០១៤ តាងនាមឲ្យរដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋមន្ត្រី នឹង
ជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានថ្លែងសន្ទរកថានៅកិច្ចពិភាក្សា
នីតិកាលទី៦៩នៃមហាសន្និបាតអ.ស.ប។

អំពីស្ថានភាពពិភពលោកនាបច្ចុប្បន្ននេះ លោក Pham Binh Minh ចាត់ទុកថា៖ការសាកល្បង
សកល ពិសេសគឺភេរវកម្មអន្តរជាតិ គ្រោះអាសន្នរីកសាយអាវុធប្រល័យលោកជាដើម នៅតែ
ជាបញ្ហាជួរមុខ ដែលទទួលការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិដដែល។

លោក Pham Binh Minh បានអំពាវនាវឲ្យអ.ស.បនិងបណ្ដាប្រទេស ត្រូវខំប្រឹងប្រែងថែមទៀត
ក្នុងការពង្រឹងសន្តិភាពសន្តិសុខអន្តរជាតិ និងទប់ស្កាត់ជំលោះនានា។ តាមលោកថា៖ការ
គោរពច្បាប់អន្តរជាតិជាគ្រឹះស្ថានធានាសន្តិភាព សន្តិសុខ និងស្ថិរភាពបំរើឲ្យការអភិវឌ្ឍន៍
ចីរភាព។ ប្រទេសទាំងអស់ ត្រូវអនុវត្តម៉ឹងមាត់បទដ្ឋានការកំណត់នៃច្បាប់អន្តរជាតិធម្មនុញ្ញ
អ.ស.ប។ ទន្ទឹមនឹងនោះ ត្រូវលុបចោលការប្រើប្រាស់អំពើហឹង្សាក្នុងទំនាក់ទំនងអន្តរជាតិនិង
ជំរុញការដោះស្រាយជំលោះដោយសន្តិវិធី។

ឧបនាយករដ្ឋមន្ត្រី នឹងជារដ្ឋមន្ត្រីការបរទេស Pham Binh Minh បានអះអាងថា វៀតណាមជា
និច្ចកាលគោរពតួនាទីសម្លេង របស់បណ្ដារបបវេទិការពហុភាគីក្នុងនោះមានអ.ស.ប ចំពោះ
បណ្ដាបញ្ហាសន្តិសុខអភិវឌ្ឍន៍របស់តំបន់និងពិភពលោក។

អំពីសេដ្ឋកិច្ចពិភពលោក លោក Pham Binh Minh បានលើកច្បាស់ថា៖ វៀតណាមគាំទ្របង្កើន
ប្រព័ន្ធពាណិជ្ជកម្មពហុភាគី បង្កើតកំលាំងចលករថ្មីសំរាប់សេដ្ឋកិច្ចពិភពលោក បង្កើនកំណើន
និងអភិវឌ្ឍន៍ស្ថិរភាព។

អំពីស្ថានភាពតំបន់ លោក Pham Binh Minh បានអះអាងថាវៀតណាមប្តេជ្ញាលើគោលជំហរ
គោលការណ៍ គោរពអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់បណ្ដាប្រទេស ដោះស្រាយជំ
លោះ ក្នុងទំនាក់ទំនងអន្តរជាតិ ក្នុងនោះមានបញ្ហាសមុទ្រខាងកើតផងដោយសន្តិវិធី លើមូល
ដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញាអ.ស.ប។

អំពីច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្តម៉ឹងមាត់សេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានា
នៅសមុទ្រខាងកើត (DOC) និងខំប្រឹងប្រែងទទួលបានក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC)៕
                                                                
      តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ